Eipsode 17

334 55 5
                                    


     ជុងហ្គុកអង្គុយធ្វើការទាំងអារម្មណ៍មិនល្អវាអាចមូលហេតុមកពីរឿងកាលយប់មិញនេះឯងដែលធ្វើឲនាយក្ដៅក្រហាយរហូតមកដល់ថ្ងៃនេះ ។

« ចាហ្វាយល្ងាចនេះមានកម្មវិធីជប់លៀងរបស់បុគ្គលិកតើចាហ្វាយចង់ចូលរួមទេ? »សុីងដើរមកសួរចាហ្វាយខ្លួនដែលកំពុងអង្គុយធ្វើមុខម៉ូវដូចមនុស្សស្រីមករដូវយ៉ាងប្រយត្ន័មាត់ ។

« អត់ទេ! »ជុងហ្គុកឆ្លើយភ្លាមដោយមិនបានគិតច្រើនឡើយ។

« បាទទាន! »សុីងងក់ក្បាលតបប៉ុន្ដែរំពេចនោះក៏ត្រូវភ្ងាក់ផ្អើលពេលលឺចម្លើយថ្មីដែលជុងហ្គុកផ្ដល់អោយត្រឹមតែមួយនាទីប៉ុណ្ណោះ ។

« យើងប្ដូរចិត្តហើយ!...យប់នេះយើងនឹងចូលរួម »ជុងហ្គុកនិយាយហើយក៏អោនធ្វើការបន្ដទៀតសុីងដែលស្ដាប់ឈរភ្ងាក់ផ្អើលស្ងាត់មាត់ស្ងាត់កមិនហ៊ានសួរនាំទោះឆ្ងល់យ៉ាងណាក៏ដោយព្រោះថារាល់មានកម្មវីធីជប់លៀងជាលក្ខណះបុគ្គលិកដូច្នេះជុងហ្គុកមិនដែលមានវត្តមានឡើយអោយត្រឹមតែកាតត្រៀមសម្រាប់ក្នុងការចេញរាល់ការចំណោយក្នុងពិធីនោះប៉ុណ្ណោះ ។

« ហើយឯងនៅឈរដល់ណាទៀត?ចង់តាំងអាសនៈនៅទីនេះឬ? »នាយសង្ហារងើបមកស្ដីឲកូនចៅដែលឈរភ្លឹកភ្លាំងភ្លាមៗក៏ព្រោះតែគេឈរស្មឹងមិនព្រមទៅណាសោះវាធ្វើឲរំខានដល់ប្រសាទនាយដែលកំពុងធ្វើការណាស់ ។

« បាទៗទាន!...»សុីងរហ័សអោនលាហើយក៏ដើរចេញទៅបាត់ចំណែកជុងហ្គុកក៏បានត្រឹមដកដង្ហើមធំលែងមានអារម្មណ៍ធ្វើការធ្វើងារអីទៀតហើយ ។

                  ....................

« រសៀលនេះមានកម្មវិធីជប់លៀងនៅលើដំបូលឯងចង់ចូលរួមទេ? »ឆុងហូសួរជីមីនបណ្ដើរញាំបាយដែលនៅក្នុងចានបណ្ដើរព្រោះពេលនេះជាម៉ោងសម្រាកញាំបាយថ្ងៃត្រង់ ។

« ញាំបាយឲអស់សិនបានទេចាំនិយាយលោកបងឆុងហូអើយ...កង្វក់ណាស់ឯងនេះ! »ជីមីនស្ដីអោយលាយឡំនិងភាពអស់សំណើច ។

« នែក៎!ឆ្លើយសិនមកថាឯងចូលរួមទេ? »ឆុងហូ

« ហឹម!..មិនដឹងទេព្រោះយើងខ្លាចយប់អត់មានឡានក្រុងជិះទៅផ្ទះវិញ »ជីមីនតបទាំងមុខស្រពោនណាមួយគេខ្លាចយប់បងប្រុសគេបារម្ភផង ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now