Eipsode 5

302 55 2
                                    


        ព្រឹកថ្ងៃថ្មី៚
       ជុងហ្គុកដើរចេញពីបន្ទប់ទឹកដោយមានត្រឹមកន្សែងពោះគោមួយរុំជាប់នឹងគែមចង្កេះប៉ុណ្ណោះចំណែកឯដៃម្ខាងកាន់កូនកន្សែងញីសក់ក្បាលដែលសើមតិចៗរំពេចនោះនាយក៏ភ្ងាក់បោះខ្លួនថយក្រោយមួយជំហ៊ានពេលឃើញអតីតភរិយានៅអង្គុយគងពាក់ខ្លាលើចុងគ្រែក្នុងបន្ទប់របស់នាយ ។

« អរុណសួស្ដី! »មីនជូបង្ហើរសម្លេងរាក់ទាក់អតីតស្វាមីទាំងស្នាមញញឹម ។

« នាងមិចក៏មកនៅទីនេះហាស៎? »ជុងហ្គុកសួរទាំងការមិនពេញចិត្ត

« គឺដើរចូលតាមទ្វាហ្នឹងហើយបងអត់ចាក់សោរខ្ញុំក៏បើកចូលមក! »មីនជូតបទាំងមិនខ្វល់ពីទឹកមុខរបស់រាងក្រាស់ឡើយ ។

« ខ្ញុំសួរថាមិចក៏នាងនៅទីនេះ?កុំមកលេងសើចជាមួយខ្ញុំ! »ជុងហ្គុកគំហកសួរទាំងមុខម៉ូវធ្វើឲមីនជូលួចលេបទឹកមាត់មួយក្អឹករួចរហ័សឆ្លើយភ្លាមៗ ។

« គឺ..គឺ...ឆុងហូឃាត់ឲខ្ញុំស្នាក់នៅទីនេះមួយយប់យ៉ាងមិចបងគិតថាខ្ញុំលួចចូលមកឲគ្មានការអនុញ្ញាតឬ?! »មីនជូ

« អញ្ចឹងក៏អញ្ជើញទៅវិញបានហើយ! »ជុងហ្គុកនិយាយដេញទាំងមុខស្មើ ។

« នេះបងស្អប់ខ្ញុំដល់ថ្នាក់នេះឬ?បងមិននឹកនាខ្ញុំខ្លះទេ?ខ្ញុំនេះណានឹកដល់បងគ្រប់ពេលរាល់ដង្ហើមដកចេញចូល »មីនជូប្រើសម្ដីផ្អែមលាយភាពកំសត់ទៅកាន់ជុងហ្គុកដោយគិតថាគេនឹកចិត្តទន់ចំពោះខ្លួនខ្លះ ។

« ចេញទៅកុំឲខ្ញុំអស់ភាពអត់ធ្មត់អី!!! »ជុងហ្គុកគំហកសារជាថ្មីទើបធ្វើឲមីនជូរាងអន់ចង់ ។

« ក...ក៏បានខ្ញុំទៅវិញសិនក៏បាន! »មីនជូនិយាយរួចក៏ដើរចេញទៅបាត់ទុកឲជុងហ្គុកនៅមួម៉ៅក្ដៅក្រហាយតែឯង ។

« ចង្រៃយ៎!...ប្រាវ!! »ដោយភាពក្ដៅក្រហាយខ្លាំងពេកនាយក៏ទាញថូផ្កាមួយជិតនេះបោកទាំងបាត់បង់សតិ ។
    ......................

សាលារៀន
« ហ្ហើយឯង!!!នៅមិនដល់2ខែទៀតត្រូវប្រលងហើយយើងមិនចេះគណិតទេគិតយ៉ាងមិចទៅ? »ជីមីននិយាយត្អូរត្អែរដាក់មិត្តៗគេទាំង2នាក់(ឆុងហូ,ហូស៊ុក) ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now