Eipsode 8

287 47 2
                                    


     តឺត!...តឺត!..
សម្លេងសុីផ្លេឡានបន្លឺឡើងដោយមានឡើងទំនើបមួយគ្រឿងបើកមកអែបក្បែរជីមីននិងហូស៊ុកដែលកំពុងដើររួចក៏បើកកញ្ចក់ឡានបង្ហាញឲឃើញច្បាស់ៗថាជាលោកសុីងជំនិតរបស់ជុងហ្គុកពោះម៉ាយសាច់ចាំរបស់យើងនេះឯង។

« ក្មេងៗឆាប់ឡើងឡានមកខ្ញុំជូនទៅផ្ទះ »សុីង

« គឺមិនបាច់ទេនាំតែរំខានលោកពូប៉ុណ្ណោះ »ជីមីនរហ័សឆ្លើយទាំងមុខម៉ូវមើលទៅដូចជានៅខឹងនឹងរឿងជុងហ្គុកស្ដីថា ។

« អីយ៉ា!..មិនបានទេចាហ្វាយបញ្ជារមកឲជូនពួកឯងទៅផ្ទះដូច្នេះឆាប់ឡើងមកកុំឲខ្ញុំត្រូវមាត់គាត់អី »សុីងនិយាយលួងលោមពួកក្មេងៗមើលទៅហូស៊ុកដូចជាមិនអីទេណាស់តែជីមីនឯណោះទេដែលចិត្តសឿងហាមាត់បដិសេធ។

« ជីមីនហា៎យើងថាឡើងឡានសិនទៅព្រោះមេឃក៏ងងឹតណាស់ដែរ »ហូស៊ុកជួយនិយាយបញ្ចុះបញ្ជូលជីមីនដែលកំពុងតែប្រកាន់ខឹង ។

« ឆើស៎!... »ជីមីនគិតពិចារណាមួយសន្ទុះក៏ព្រមដើរតាំងៗបើកទ្វាចូលទៅក្នុងឡានទាំងមុខមិនរីកចំណែកហូស៊ុកក៏ចូលទៅតាមក្រោយព្រមទាំងលួចសើចតិចៗនិងចរឹតរបស់មិត្តរំពេចនោះឡានក៏បានបើកចាកចេញទៅ។

               ..........................

        ងាកមកក្នុងភូមិគ្រឹះចនឯនេះវិញកំពុងតែមានស្ថានភាពតានតឹងជាខ្លាំងជុងហ្គុកអង្គុយគងពាក់ខ្លាអោបដៃនៅលើសាឡុងម្ខាងឯមីនជូក៏អង្គុយនៅសាឡុងម្ខាងទៀតទល់មុខជុងហ្គុកផងដែរ ។

« នាងដឹងថាខ្លួនឯងកំពុងធ្វើអីដែលទេ? »ជុងហ្គុកហើបមាត់សួរនាងក្រោយស្ងាត់ជាងមួយម៉ោងមើលទៅទឹកមុខគេស្មើក៏ពិតមែនតែមានអារម្មណ៍ថាគួរអោយខ្លាចរអាខ្លាំងណាស់ ។

« ខ្ញុំ....ខ្ញុំ..ធ្វើបែបនេះក៏ព្រោះតែមកពីលោកដែរ!..បើលោកមិនបិទសិទ្ធខ្ញុំនោះខ្ញុំក៏មិនមកអុកឡុកដូច្នេះដែរ! »នាងនិយាយទាំងរាងភ័យតិចៗព្រោះពេលនេះជុងហ្គុកកំពុងប្រើក្រសែរភ្នែកពិឃាតសម្លក់មកខ្លួន។

« ខ្ញុំបានប្រាប់ហើយថានាងគ្មានសិទ្ធអីទៀតទេមីនជូ!....ស្ដាប់ឲច្បាស់នាងគ្មានសិទ្ធអ្វីឡើយចំពោះគ្រួសាររបស់ខ្ញុំ!..នាងចង់ទាមទារស្អី?នាងបានជ្រើសចាក់ចេញហើយមិចក៏មិនរលុតចេញពីមុខពីមាត់ពួកយើងឲបាត់ទៅហើយឆុងហូក៏មិនត្រូវការម្ដាយដូចជានាងទៀតឡើយស្ដាប់បានទេ! »ជុងហ្គុកស្ដីថាឲនាងផាំងៗទាំងចិត្តមួម៉ៅហើយមីនជូក៏ក្ដៅក្រហាយមិនចាញ់គេប៉ុន្មានដែលក្រោយលឺនាយនិយាយបែបនេះ ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now