Eispode 10

279 52 2
                                    


      ពួកគេបាននាំគ្នាដើរលេងជាច្រើនកន្លែងរហូតដល់ម៉ោង5រសៀលទើបត្រឡប់មករីសតវិញចំណែកឯជីមីនព្យាយាមតាមរំខានជុងហ្គុកនិងឆេយ៉ុនរហូតធ្វើឲរាងក្រាស់ធុញទ្រាន់ស្ទើរតែចាប់បោះគេទៅក្នុងសមុទ្របាត់ទៅហើយ ។

« ជីមីនឯងចេះតែយ៉ាងមិចនឹងបានជាមួយថ្ងៃនេះឃើញដើរតែគៀងប៉ាយើងរហូតហ្នឹង? » ឆុងហូងាកមកសួរទៅកាន់ជីមីនភ្លាមៗក្រោយលោកប៉ាគេដើរទៅបន្ទប់ជាមួយនិងឆេយ៉ុនបាត់ ។

« គ្មានអីទេយើងធម្មតាៗតាស៎ »ជីមីនតបតែមាត់តែភ្នែកកំពុងសម្លឹងមើលទិដ្ឋិភាពមាត់សមុទ្រនាពេលរសៀលធ្វើប្រងើយ ។

« ហ្ហើយឯងនេះ!...លោកប៉ាមានមិត្តស្រីហើយឯងកុំរញេរញៃជាមួយគាត់ពេកអី »ឆុងហូនិយាយត្រង់ៗចេញមកដើម្បីដាក់តឿនជីមីនមិនមែនថានាយមិនដឹងទេរឿងដែលជីមីនលួចស្រលាញ់លោកប៉ារបស់នាយកន្លងមកនោះ ។

« នេះឯងដឹងឬ? »ជីមីននិងហូស៊ុកលាន់មាត់សួរព្រមគ្នា ។

« យើងមិនមែនក្របីទេវើយ!..កែវភ្នែកដែលឯងសម្លឹងប៉ារបស់យើងវាបញ្ជាក់ច្បាស់ៗថាសុីជម្រៅប៉ុណ្ណា!...ប៉ុន្ដែយើងថាបញ្ឃប់ត្រឹមហ្នឹងទៅលោកប៉ាមានមនុស្សដែលគាត់ស្រលាញ់ហើយយើងមិនចង់ឲឯងឈឺចាប់ព្រោះរឿងទាំងនេះណាមួយយើងស្គាល់ពីចរិតលោកប៉ាយើងច្បាស់គាត់ប្រាកដជាមិនបើកចិត្តទទួលឯងទេ» ឆុងហូនិយាយប្រាប់ទៅជីមីនរួចក៏ក្រោកដើរចេញទៅបាត់ទុកជីមីននៅភាំងនិងសម្ដីគេពីរនាក់ហូស៊ុក ។

                 ...................

       ងាកមកជុងហ្គុកនិងឆេយ៉ុនវិញពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់ស្នាក់របស់ពួកគេដោយជុងហ្គុកកំពុងតែរៀបនឹងទាញកន្សែងចូលងូតទឹកប៉ុន្ដែនាយក៏ត្រូវអាក់ដំណើរព្រោះតែសម្ដីមិត្តស្រីខ្លួនដែលនិយាយចេញមក ។

« បងគិតថាចម្លែកនឹងក្មេងមាឌតូចម្នាក់នោះទេ?គេចេះតែដើរគៀងៗនិងរញេរញៃពួកយើងគ្រប់ពេលរកតែអូននៅក្បែរបងឲស្រួលចិត្តបន្ដិចមិនបានសោះ..ពិតជាគួរអោយរំខានណាស់ » ឆេយ៉ុនរអ៊ូទាំងមិនពេញចិត្តនិងជីមីនដែលរំខានបរិយាកាសរបស់នាងនិងជុងហ្គុក ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now