Eipsode 11

233 53 6
                                    


« ជីមីនយ៉ាងមិចហើយការសម្ភាសន៍? »ហូស៊ុកសួរទៅកាន់ជីមីនដែលកំពុងលើកកែវកាហ្វេផឹកព្រោះពេលនេះពួកគេកំពុងស្ថិតនៅហាងកាហ្វេមួយក្បែរសកលវិទ្យាល័យដែលពួកគេរៀន។

« ហឹមគឺមិនដឹងថាជាប់អត់ទេបើលោកពូគាត់.... »ជីមីននិយាយបានតែប៉ុណ្នឹងក៏ឈប់និយាយព្រោះមានអារម្មណ៍ថាអន់ចិត្តតិចតួចដែល ។

« ជីមីនហា៎យើងថាឈប់ទៅ!...បីខែហើយឯងមិនហត់ខ្លះទេឬ?របស់ខ្លះមិនមាននិស្ស័យជាមួយយើងទោះយើងខំប្រឹងយ៉ាងណាក៏វាមិនអាចមកជារបស់យើងបានដែលតាមមើលលោកពូជុងដូចជាមិនមែនជាមនុស្សដែលអាចលេងសើចបានទេយើងថាបញ្ឈប់ត្រឹមនឹងគឺទាន់ពេល »ហូស៊ុកនិយាយណែនាំព្រោះខ្លាចជីមីនផុងខ្លួនជ្រៅ ។

« យើងមិនបានលេងសើចជាមួយគាត់ទេតែយើងពិតជាចង់ឲគាត់ងាកមកមើលឃើញយើងខ្លះប៉ុណ្ណោះតើខុសដែលឬ? »ជីមីនតបផាំងទាំងការមិនសុខចិត្តដែលមិត្តខ្លួនមិនគាំទ្រខ្លួនហើយបែរជាន់ថែមដូច្នេះ ។

« ចុះគិតថាគាត់អាចទេ?ពេលនេះគាត់មានមនុស្សដែលស្រលាញ់ហើយគាត់មិនអាចងាកមកមើលឃើញឯងបានទេ! »ហូស៊ុក

« ហ្ហើយបានហើយឈប់និយាយរឿងនឹងទៅ! »ជីមីនតបទាំងងាកមុខចេញទៅមើលអ្វីផ្សេងធ្វើប្រងើយឲតែនិយាយដល់រឿងជុងហ្គុកមានមនុស្សដែលស្រលាញ់រួច ។

« អូ៎និយាយអញ្ចឹងឆុងហូមានប្រាប់ពីកម្មវិធីនៅផ្ទះរបស់គេទេ? »ហូស៊ុកសួរបង្វែររឿង

« ហឹមប្រាប់តាស៎ថ្ងៃស្អែកនេះត្រូវទេ? »ជីមីន

« អឹមត្រូវហើយយើងបានសួរគេដែលថាកម្មវិធីអីតែគេអត់ប្រាប់ »ហូស៊ុក

« ហ្ហើយកម្មវិធីអីក៏កម្មទៅសំខាន់យើងបានជួបលោកពូ! »ជីមីនតបទាំងញញឹមញញែមធ្វើឲហូស៊ុកធ្វើភ្នែកស្លឺទាំងហួសចិត្តនិងមិត្តខ្លួន ។

« ងប់ងុលថ្នាក់េនះឬផាកជីមីន? »ហូស៊ុកសួរទាំងពេបមាត់ចំពោះមិត្តខ្លួនដែលមិនគិតអីក្រៅពីលោកពូ ។
« ពេលឯងមានស្នេហាឯងនឹងយល់ហើយ »ជីមីនបកឲវិញឡើងហូស៊ុកគាំងឈឹងតែម្ដង ។

                 .................

ភូមិគ្រឹះចន
ពេលនេះមនុស្សក្នុងភូមិគ្រឹះក៏កំពុងមាមាញញឹកក្នុងការរៀបចំតុបតែងសម្រាប់កម្មវិធី ដែលនឹងចាប់ផ្ដើមឡើងនៅល្ងាចនេះ ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now