Eipsode 4

300 50 3
                                    


« ឆើស៎!..ធ្វើជាមិនស្គាល់ក៏ព្រោះតែខ្ញុំជាក្មេងរត់តុឬ?ខ្លាចបាក់មុខបាក់មាត់ដល់ហើយ »ជីមីនចេញដល់ក្រៅភ្លាមក៏រអ៊ូរងូវម្នាក់ឯងទាំងមួម៉ៅ ។

« យ៉ាងមិចហើយជីមីនលើកស្រាទៅឲភ្ងៀវVIPមិញ?»មេកាដើរចូលមកសួរធ្វើឲជីមីនភ្ងាក់ខ្លួនព្រើត ។

« អឺ..បាទ!...គឺរួចរាល់ហើយ »ជីមីន

« ហឹមល្អណាស់!..អញ្ចឹងក៏ធ្វើការបន្ដទៀតចុះ » មេកានិយាយចប់ក៏ដើរចេញទៅបាត់ចំណែកជីមីនក៏សម្រួលដង្ហើមបន្ដិចមុននឹងដើរទៅយកស្រាលើកឲភ្ងៀវបន្ដទៀត ។

                     ......................

          ក្រឡេកមកភូមិគ្រឹះចនវិញឃើញថាយប់រាងជ្រៅណាស់ទៅហើយតែមីនជូនៅមិនទាន់ទៅវិញសោះក៏ព្រោះតែនៅចង់ជួបមុខអតីតស្វាមីតាមមើលទៅគេប្រហែលជាគេចមុខមិនចង់ជួបខ្លួនហើយ ។

« ម៉ាក់!..នេះយប់ជ្រៅហើយខ្ញុំថាម៉ាក់សម្រាកនៅទីេនះមួយយប់តែម្ដងទៅ »លឺឆុងហូនិយាយដូច្នេះធ្វើឲមីនជូញញឹមចុងមាត់រួចក៏ងាកមកតបកូនប្រុសវិញ ។

« មែនឬ?ម៉ាក់ថាប៉ាកូនប្រាកដជាមិនសប្បាយចិត្តទេដឹង? »មីនជូនិយាយទាំងក្លែងធ្វើជាទឹកមុខកំសត់ភ្លាមៗ ។

« មិនអីទេចាំខ្ញុំនិយាយជាមួយប៉ាពេលក្រោយម៉ាក់ទៅសម្រាកចុះមេដោះឲគេរៀបចំបន្ទប់រួចរាល់ហើយ »ឆុងហូ

« ហឹមអរគុណកូនណាស់ដែលមិនប្រកាន់ខឹងនិងម៉ាក់ហើយថែមទាំងទទួលស្វាគមន៍រាក់ទាក់ម៉ាក់យ៉ាងដិតដល់ទៀត »មីនជូ

« យ៉ាងណាម៉ាក់ក៏បានមកលេងខ្ញុំហើយខ្ញុំគ្មានអ្វីត្រូវខឹងនឹងម៉ាក់ទេ »ឆុងហូតបទាំងញញឹមស្រាលៗទៅកាន់ម្ដាយខ្លួនមីនជូលើកដៃអង្អែលក្បាលកូនប្រុសតិចៗរួចក៏ដើរឡើងទៅបន្ទប់ខាងលើដែលអ្នកបម្រើរៀបចំអោយ។ ប៉ុន្ដែនាងមិនបានចូលទៅបន្ទប់ដែលអ្នករៀបចំទេតែបើជាដើរបង្វែលចូលបន្ទប់របស់ជុងហ្គុកដែលនៅខាងស្ដាំដៃនេះទៅវិញ ។

ក្រោក!
ទ្វារបន្ទប់បើកឡើងតិចៗមីនជូក៏បោះជំហ៊ានដើរចូលខាងក្នុងមួយៗសម្លឹងមើលបរិយាកាសជុំវិញបន្ទប់ទាំងស្នាមញញឹម ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now