Eipsode 19

323 52 7
                                    


សម្លេងសត្វស្រែកចេតចាតនាពេលព្រឹក ប្រលឹមធ្វើឲរំខានដល់ដំណេករបស់កាយតូចដែលកំពុងគេងនៅលើពូកនៅឡើយ។ ម្រាយដៃស្រលូនតូចៗលើកញីភ្នែកតិចៗរួចបើកភ្នែកព្រិចៗសម្លឹងមើលជុំវិញខ្លួនក៏ឃើញថាខ្លួនកំពុងស្ថិតនៅក្នុងបន្ទប់គេងតាំងពីពេលណាក៏មិនដឹង ។

« ហឹម! ក្រែងយប់មិញខ្ញុំនៅអង្គុយលេងលើសាឡុងតាស៎ហើយមកដល់បន្ទប់តាំងពីពេលណា? »ជីមីនលាន់មាត់ចោទសួរខ្លួនឯងតិចៗដោយការពិចារណា ។
« ឬមួយក៏លោកពូជាអ្នកនាំមក »គ្រាន់តែគិតដល់ចំណុចនេះធ្វើឲនាយតូចញេចមាត់ញញឹមឡើងស្រស់ក្នុងចិត្តក៏រំភើបមិនស្ទើរ ។ ក្រោយអង្គុយញញឹមអស់ចិត្តហើយជីមីនក៏ប្រញាប់ក្រោកទៅងូតទឹកផ្លាស់សម្លៀកបំពាក់ដើម្បីទៅសេអ៊ូលវិញព្រោះអស់តួរនាទីត្រូវនៅទៀតហើយ ។

15នាទី
ជីមីនចេញពីក្នុងបន្ទប់ដោយសម្លៀកបំពាក់ចាស់ដែលស្លៀកកាលពីម្សិលមិញរំពេចនោះក៏ប្រទះឃើញសុីងកំពុងតែដើរយូរប្រអប់អ្វីមិនដឹងចូលមកខាងក្នុងសម្ដៅមករកជីមីន ។

« អរុណសួស្ដីលោកពូសុីង! »ជីមីនរហ័សនិយាយរាក់ទាក់ទាំងញញឹមពព្រាយ ។

« អរុណសួស្ដី! នេះអាហារពេលព្រឹកឆាប់យកទៅញាំទៅ »សុីហុចប្រគល់ប្រអប់ដាក់អាហារពេលព្រឹកទៅឲជីមីនក្រោយនិយាយរួច ។

« អរ៎! មិនបាច់ទេព្រោះខ្ញុំត្រូវទៅវិញឥឡូវនេះហើយ » ជីមីនបដិសេធព្រោះត្រូវប្រញាប់ទៅសេអ៊ូលវិញ ។

« អរ៎ពូភ្លេចឯងថាប្រាប់ថ្ងៃនេះមិនអាចទៅសេអ៊ូលបានទេដោយសារយប់មិញមានភ្លៀងនិងខ្យល់ខ្លាំងពេកធ្វើឲបាក់ថ្មពីជំរាលភ្នំមកលើផ្លូវរាំងស្ទះពេញហ្នឹងក៏ប្រហែលជាព្រឹកស្អែកទើបអាចធ្វើដំណើរបាន » ក្រោយលឺសុីងនិយាយដូច្នេះហើយធ្វើឲជីមីនធ្លាក់ទឹកមុខបន្ដិចបន្ដួចតែក៏មានតែព្រមនៅទីនេះរងចាំឲផ្លូវអាចធ្វើដំណើរបានវិញ។

« បាទ!..មិនអីទេចាំស្អែកក៏បាន »ជីមីនតបហើយក៏ ទទួលប្រអប់អាហារពេលសុីង ។

« ហឹមញាំទៅហើយចាំបន្ដិចទៀតពូយកឲខោអាវមកឲផ្លាស់ »ដោយសារសម្លឹងឃើញជីមីនស្លៀកឈុតដដែលសុីងក៏និយាយឡើង ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now