Eipsode 3

330 48 3
                                    


        ព្រឹកថ្ងៃថ្មី
       ជីមីនបានធ្វើដំណើរទៅសាលាដូចរាល់ដងរំពេចនោះដែលក៏បានប្រទះនឹងឆុងហូនៅមាត់របងម្ដងទៀតតែលើកនេះមិនមែនមានត្រឹមតែឆុងហូទេមានទាំងប៉ារបស់គេមកជាមួយថែមទៀតផងទើបវាធ្វើឲទ្រូងខាងឆ្វេងរបស់ជីមីនចាប់ផ្ដើមលោតញាប់ខុសចង្វាក់ភ្លាមៗ។ចិត្តមួយចង់ដើរទៅរាក់ទាក់ចិត្តមួយមិនហ៊ានប្រឈមមុខព្រោះតែអៀន។

« ជីមីន! »សម្លេងឆុងហូស្រែកហៅជីមីនពីចំម្ងាយធ្វើឲនាយរាងភាំងតិចតួចដែរទើបសម្រេចចិត្តដើរទៅរកពួកគេតែម្ដងទៅ ។

« អរ៎ឆុងហូ....អឺសួស្ដីលោកពូ!...»ជីមីនរហ័សរាក់ទាក់ជុងហ្គុកតាមបែបគួរសមចំណែកជុងហ្គុកក៏ញញឹមដាក់នាយនិងងក់ក្បាលតិចៗវិញ។

« នេះក្មួយរៀនថ្នាក់ជាមួយឆុងហូឬ? »ជុងហ្គុកលាន់មាត់សួរ

« បាទត្រូវហើយលោកពូ »ជីមីនព្យាយាមឆ្លើយទាំងភាពអឹមអៀន ។

« គឺថាលោកប៉ាខ្ញុំដល់ម៉ោងត្រូវចូលរៀនហើយ!...តោះជីមីនយើងទៅ! »ឆុងហូងាកមក ប្រាប់លោកប៉ាខ្លួនហើយក៏គៀកកជីមីនដើរចូលក្នុងទីធ្លាសាលា ។

« ឆុងហូមិចក៏ប៉ាឯងមកទីនេះទៅវិញ? »ដើរបណ្ដើរជីមីនសួរទៅឆុងហូបណ្ដើរ

« គឺគាត់ថាមានកិច្ចការនៅម្ដុំនេះទើបឆ្លៀតជូនយើងមកសាលាតែម្ដងទៅ »ឆុងហូ

« អរ៎អញ្ចឹងទេ!...»ជីមីនងក់ក្បាលតិចៗទាំងញញឹមញញែមគិតទៅវាដូចជាវាសនាអញ្ចឹងដែលឲនាយបានជួបបុរសក្នុងក្ដីស្រមៃម្ដងទៀតទាំងព្រឹកប្រលឹមដូច្នេះ😂🤦‍♀️។

....................

ងាកមកជុងហ្គុកវិញក្រោយធ្វើធុរះរួចរាល់នាយក៏បើកឡានទៅក្រុមហ៊ុនវិញភ្លាមៗព្រោះមនុស្សដូចនាយគឺចាត់ទុកការងារជាសំខាន់បន្ទាប់ពីកូនប្រុសតែមួយគ្រាប់របស់ខ្លួនមក។

« ចាហ្វាយ! »សុីងរហ័សអោនលំទោលក្រោយឃើញចាហ្វាយបើកទ្វាចូលក្នុងការិយាល័យ

« សុីង!..ជួយរៀបចំកាយវិភាគការងារឲខ្ញុំផង »ជុងហ្គុកប្រាប់រួចក៏ដើរតម្រង់ទៅតុធ្វើការបើកឯសារមើលភ្លាម។ ហើយបើងាកមកនិយាយពីតួនាទីរបស់សុីងវិញគឺប្រៀបដូចជាជំនិតផងនិងលេខាផងអញ្ចឹងព្រោះដោយសារជុងហ្គុកទុកចិត្តនាយជាងគេកន្លងមក។

មមាចប្រលែងភ្លើង🔥Nơi câu chuyện tồn tại. Hãy khám phá bây giờ