Eipsode 6

297 50 1
                                    


ក្រោយបង្រៀនក្មេងរួចរាល់ក៏ដល់ម៉ោងញាំអាហារថ្ងៃត្រង់ល្មមហើយពួកគេក៏បានទទួលទានជុំគ្នាតែម្ដងទៅ ។

« ប៉ុន្មានខែទៀតទើបបញ្ចប់ការសិក្សា? »កំពុងញាំសុខៗស្រាប់តែជុងហ្គុកលាន់មាត់សួរពួកក្មេងៗដែលរួមតុជាមួយ ។

« អឺ...គឺនៅមិនដល់2ខែទៀតទេត្រូវប្រលងបញ្ចប់ឆ្នាំហើយលោកប៉ា »ឆុងហូឆ្លើយតបនិងសំនួប៉ារបស់ខ្លួន ។

« ហឹម!..អញ្ចឹងចាំប៉ាជួលគ្រូមកបំប៉នពួកឯងបន្ថែមទៀតចុះហូស៊ុកនិងជីមីនអាចមករៀនជាមួយឆុងហូបានណា!..បើពួកឯងប្រលងជាប់ខ្ញុំនឹងមានកាដូរមួយដល់ពួកឯងចង់សុំអីសុំបានតាមចិត្ត »ជុងហ្គុកចាត់ទុកពួកគេប្រៀបដូចជាកូនៗរបស់ខ្លួនអញ្ចឹងណាមួយឆុងហូមិនសូវចេះរាប់អានមនុស្សផ្ដេសផ្ដាសទេដូច្នេះមានពួកគេដែលជាមិត្តឆុងហូក៏ល្អចំពោះកូនប្រុសគាត់ខ្លះដែរ ។

« ពិតមែនឬលោកពូ?! »ហូស៊ុកលាន់មាត់សួរបញ្ជាក់ទាំងសប្បាយចិត្ត

« ត្រូវហើយ!..ពូមិនដែលចេះកហុកទេ »ដោយលឺការអះអាងបញ្ជាក់របស់ជុងហ្គុកច្បាស់ៗដូច្នេះហើយជីមីនក៏លួចញោចមាត់ញញឹមស្ងាត់ៗម្នាក់ឯង។

« អរគុណលោកពូច្រើនណាស់ »ជីមីននិងហូស៊ុកនិយាយព្រមគ្នា ។

« ហឹមបន្ដញាំបាយទៀតចុះ »ជុងហ្គុកនិយាយទាំងញញឹមតិចៗរួចក៏បន្ដញាំអាហាររបស់ខ្លួនដូចគ្នា ។

                  .......................

      រសៀលបន្ដិចជីមីនក៏បានមកដល់ផ្ទះវិញក្នុងចិត្តនេះរំភើបត្រេអរពន់ពេកហាក់មានរឿងល្អកើតឡើងអញ្ចឹហទើបធ្វើឲជីនដែលបងប្រុសឆ្ងល់ ។

« កើតអីហ្នឹងជីមីន?ញញឹមញញែមហាក់ដូចជាមានរឿងល្អកើតឡើងអីបែបនេះ? »ជីន

« គឺគ្មានអីទេបងប្រុសគ្រាន់សប្បាយចិត្តនឹងរឿងខ្លះប៉ុណ្ណោះ »ជីមីនឆ្លើយតបនិងបងប្រុសខ្លួនទាំងទឹកមុខនៅតែរីកដូចគ្រាប់ជី ។

« អញ្ចឹងហ៎!..ហើយទៅលេងផ្ទះឆុងហូយ៉ាងមិចដែលប្រហែលជាសប្បាយណាស់ហើយបានជាមកវិញមុខរីកដូច្នេះ »ជីន

« ប្រាកដណាស់ហិហិ »ជីមីននិយាយបណ្ដើរសើចបណ្ដើរ

« ឯងសប្បាយចិត្តចឹងល្អហើយ »ជីនលើកដៃអង្អែលក្បាលប្អូនប្រុសរួចក៏ក្រោកដើរទៅផ្ទះបាយមើលម្ហូបដែលខ្លួនបានធ្វើត្រៀមសម្រាប់អាហារពេលល្ងាចនោះខណះឯជីមីនអង្គុយអណ្ដែតអណ្ដូងញញឹមញញែមតែឯងនៅលើសាឡុងទទួលភ្ងៀវ។

មមាចប្រលែងភ្លើង🔥Tempat cerita menjadi hidup. Temukan sekarang