Eipsode 20

772 88 31
                                    


            នៅតាមផ្លូវជីមីនអង្គុយភ្លឹកហាក់ដូចមនុស្សគ្មានវិញ្ញាណធ្វើឲសុីងដែលកំពុងបើកបរហាក់អត់ចម្លែកចិត្តមិនបាន ។

« ជីមីនកើតអីមែនទេ? »សុីងហើបមាត់សួរនាំក្រោយស្ងាត់មួយសន្ទុះ ។

« គ្មានអីទេលោកពូ »ជីមីនងាកមកតបហើយក៏បែរទៅសម្លឹងមើលកញ្ចក់បង្អួចខាងក្រោវិញយ៉ាងស្ងៀមស្ងាត់និងស្រពត់ស្រពោនចិត្តក្នុងពេលតែមួយ ។

« ពេលនេះខ្ញុំអស់តម្លៃហើយ...យប់ដំបូងរបស់ខ្ញុំក៏ត្រូវផ្ដល់ឲគេដូចគ្នាតែហេតុអីខ្ញុំគ្មានអារម្មណ៍ថាស្ដាយក្រោយដូច្នេះ »ជីមីនគិតក្នុងចិត្តពីអារម្មណ៍របស់ខ្លួនឯងនៅពេលនេះគ្រាន់តែថាគេហាក់រាង
ខកចិត្តបន្ដិចពេលជុងហ្គុកសម្រេចចាកចេញដោយមិនស្រដីអីមួយម៉ាតដូច្នេះហើយប្រញាប់ទៅពិធីមង្គលការទាំងមិនទាន់ដោះស្រាយរឿងរវាងគេ ។

          ចំណោយពេលមួយម៉ោងពេញជីមីនក៏បានមកដល់ផ្ទះវិញដោយមានសុីងបើកជូនមក ។

« អរគុណច្រើនណាស់លោកពូ!..ធ្វើដំណើរដោយ សុវត្ថិភាព »ជីមីននិយាយហើយក៏អោនក្បាលជាការគោរពនិងភាពគួរសមទៅកាន់មនុស្សចាស់ជាងខ្លួ  ។

« បាទ! »សុីងតបហើយក៏បើកឡានចេញទៅចំណែកជីមីនឈរភ្លឹកបន្ដិចហើយក៏បែរខ្នងដើរចូលក្នុងផ្ទះទាំងសភាពហត់នឿយ ។

       ក្រោក!
« អេស៎!..ជីមីនមកវិញហើយ?ដឹងទេថាបងបារម្ភ
ប៉ុណ្ណា »ជីនស្ទុះដើរទៅរកប្អូនប្រុសដែលឈរប្រឹងមានទឹកមុខស្លេកស្លាំងរួចក៏សួរនាំ ។

« សុំទោសបងប្រុសដែលធ្វើឲបារម្ភ »ជីមីនពោលតិចៗទាំងរលីងរលោងហើយការសុំទោសរបស់នាយអាចនិងមិនមែនមកពីធ្វើឲជីនបារម្ភតែមួយមុខទេប៉ុន្ដែអាចនឹងក្នុងបំណងផ្សេងទៅវិញ ។

« មិនអីទេ!..កុំសុំទោសអីឯងមិនខុសទេហើយតើបានញាំអីហើយនៅ? »ជីនសួរបណ្ដើរអង្អែលក្បាលប្អូនប្រុសបណ្ដើរ ។

« អត់ទេ! ខ្ញុំអត់ឃ្លានទេពេលនេះខ្ញុំចង់សម្រាកសិនបងប្រុស »ជីមីន

« អឹម! អញ្ចឹងទៅសម្រាកចុះពេលឃ្លានក៏ចុះមកញាំអីទៅបងរម្ងាស់ស៊ុបទុកអោយហើយ »ជីន

You've reached the end of published parts.

⏰ Last updated: Sep 27, 2022 ⏰

Add this story to your Library to get notified about new parts!

មមាចប្រលែងភ្លើង🔥Where stories live. Discover now