~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ២.« នែ នាងតូច! » ងាកមកខាងអ្នកដែលទទួលបញ្ជាពីលោកប្រុសរបស់គេខាងនេះវិញ , កំលោះហ្វីលក៏ដើរចូលមកជិតរាងស្តើងដែលអង្គុយអោបជង្គង់យំនៅមុខផ្ទះនោះ។
« ចាស៎? » ហេនស៊ែលងើបមុខឡើងដោយស្នាមញញឹមយ៉ាងស្រស់ ទោះជានាងកំពុងកើតទុក្ខក៏នាងអាចបង្ហាញស្នាមញញឹមបានដែរ.. គួរអោយអាណិតណាស់ត្រូវទេ?
⟨ ជុង ហេនស៊ែល ស្រីស្រស់វ័យ 20 ឆ្នាំនាងក្មេងក៏ក្មេងស្អាតក៏ស្អាត ចរិកដ៏សែនរួសរាយរបស់នាងបើនៅជាមួយមនុស្សស្ងប់ស្ងាត់វិញគឺគេធុញស្លាប់ហើយព្រោះនាងនិយាយច្រើន , តែថាថ្ងៃនេះរឿងមិនល្អដែលកើតឡើងលើនាងនោះគឺម៉ាក់ប៉ារបស់នាងត្រូវជាប់គុកដោយសារការរកសុីខុសច្បាប់! បើមិនមែនដោយសារតែជីវភាពខ្វះខាត ជំពាក់លុយគេច្រើនសន្ធឹកនោះទេ ពួកគាត់ក៏មិនធ្វើបែបនេះដែរ! យល់ពាក្យថាទាល់ច្រកទេ... ⟩« ខ្ញុំបានឮពីទុក្ខលំបាករបស់នាងហើយ ខ្ញុំគ្រាន់តែចង់ជួយព្រោះឃើញថាពេលនេះនាងរស់ពឹងខ្លួនឯងហើយនាងក៏ចង់រំដោះម៉ាក់ប៉ានាងពីពន្ធនាគារមិនអញ្ចឹង? »
« អូសក្រឡាម្ល៉េះលោកអ្ហាយយ ម៉េចមិនចាប់មកតែម្តងមក? » កំលោះសង្ហារដែលអង្គុយនៅក្នុងឡានមើលពីចម្ងាយនេះ គេដូចជាទ្រង់តក់ក្រហល់នឹងការយកនាងមកណាស់ មានរឿងអីនៅក្នុងចិត្តគេខ្លះទៅ?
« ទៅមុនហើយ ឆឹស » យ៉ុនហ្គីថាហើយគេក៏សម្រេចចិត្តបើកឡានចេញទៅមុនតែម្តង ដោយទុកអោយហ្វីលនៅនិយាយជាមួយហេនស៊ែលមិមព្រមចាំនាយមកវិញទេ។...
« នាងធ្វើការងារមួយទៅ! វាពិបាកសម្រេចបន្តិចតែខ្ញុំជឿថាអាចជួយនាងបាន! » ហ្វីលនិយាយបែបនេះ ហេនស៊ែលក៏ផ្ទៀងស្តាប់យ៉ាងផ្ចិតផ្ចង់ ទោះការងារមួយនោះពិបាកយ៉ាងណាក៏នាងត្រូវធ្វើដែរ គ្រួសារជាកត្តាចម្បងជាង។
« សម្តែង...ធ្វើជាប្រពន្ធរបស់មហាសេដ្ឋីមួយរូប! » ឮបែបនេះហើយហេនស៊ែលឈ្លក់ទឹកមិនតិចទេ នាងស្តាប់ច្រលំច្បាស់ណាស់ សម្តែងធ្វើជាប្រពន្ធ?
« មហាសេដ្ឋី? សុំនាមនិងអាយុរបស់គេ! មិនបាច់ប្រាប់ក៏ដឹងថាគេចាស់ដែរ មហាសេដ្ឋីឯណាមានក្មេងនោះ! ខ្ញុំប្រថុយក៏បានតែសុំដឹងប្រាក់ខែ! » ហេនស៊ែលនិយាយដោយប្រាកដប្រជា នាងគ្មានជម្រើសទេ នាងត្រូវតែនាំម៉ាក់ប៉ានាងចេញពីកន្លែងនោះអោយបាន!
« ខ្ញុំប្រាប់ពីគាត់មិនបានទេ នាងចាំមើលចាំសួរគាត់ខ្លួនឯងទៅ! ហើយរឿងប្រាក់ខែនាងចង់បានប៉ុន្មានក៏បានដែរ គាត់អាចនិងជួយម៉ាក់ប៉ានាងចេញពីពន្ធនាគារបាន! » ហ្វីលរៀបរាប់ច្បាស់ៗធ្វើអោយរាងស្តើងមិនអាចបដិសេធនិងសំណើរមួយនេះបាន ការងារនេះស្តាប់ទៅមិនសូវពិបាកទេ គ្រាន់តែសម្តែងមានអោយទៅធ្វើប្រពន្ធរបស់គេឯណា ហើយបានផលចំណេញមកច្រើនទៀត។
« អូខេៗ ចាប់ផ្តើមធ្វើថ្ងៃណាដែរ? » ហេនស៊ែលនិយាយដោយស្នាមញញឹមហែកមាត់ ស្រស់សម្បើមណាស់ នាងច្រលើមបែបនេះដឹងតែទក់សាច់របស់កំលោះសង្ហារម្នាក់នោះហើយ។
« អីឡូវនេះបាទ! សូមនាងទៅរៀបចំរបស់របរផ្ទាល់ខ្លួនទៅ »
« លោកមិនបោកខ្ញុំទេត្រូវទេ? » មួយថ្ងៃហើយនាងទើបតែសួរគេរឿងនេះតែមើលទៅការស្លៀកពាក់របស់គេជាជំនិតក៏មិនមើលទៅដូចបោកដែរ មានអំណាចតែម្តង !
« នេះបាទ! » ហ្វីលហុចកាតរបស់គេអោយទៅនាង ដោយក្នុងកាតនោះបញ្ជាក់ថាគេជាជំនិតនៃគ្រួសារត្រកូលមីន...
« អូខេ! » ហេនស៊ែលហុចកាតអោយគេវិញមុននិងចូលខ្លួនទៅរៀបចំរបស់របរតាមគេប្រាប់
« ឈប់ៗៗ ម៉ាក់គាត់កាចទេ? »To be continued....
ខ្នាញ់មីអូនហ្នឹងណាស់😔
#អាយរីសផាក

BINABASA MO ANG
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?