~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១៨.« កុំមកលេងសើចណាប្រយ័ត្នបងលេងមែនទែនអូនសន្លប់បីថ្ងៃ! » យ៉ុនហ្គីនិយាយឡើងដោយច្បិចចង្ការនាងតូចដែលកំពុងអោបដៃសម្លក់គេនោះបន្តិច។
« អូនធ្វើលេងទេ! » រាងស្តើងសើចឡើងបន្តិចមុននិងរត់មកអោបរាងក្រាស់គេកំពុងខ្នាញ់នឹងស្រីតឿម្នាក់នេះផង មើលចរិតនាងចុះ។
« មុខអូននេះសមតែបានប្តីម៉ាហ្វៀវាយព្រឹករំលោភយប់តើស! កាតឿ! ក្បាលរឹង ពូកែប្រច័ណ្ឌ ហើយក៏ជំនាញឌឺ!!! អរហើយមួយទៀត! ជួបដំបូងនិយាយពីថាស្លូតដូចកូនឆ្មាអញ្ចឹងតែបន្ទាប់ពីដឹងច្បាស់ហើយ ម៉ែអើយយ កាចដូចខ្លា! អរគុណបងទៅដែលទ្រាំនិងអូនបានបែបនេះ! » រាងក្រាស់អោបហេនស៊ែលដោយរៀបរាប់សឹងតែភ្លេចដកដង្ហើម គេដឹង! ដឹងថារៀបរាប់ហើយនាងប្រាកដជាខឹងដាច់ក្បាលដាច់កន្ទុយ តែគេនៅតែចង់ធ្វើបែបនេះ ព្រោះពេលដែលនាងគួរអោយស្រលាញ់បំផុតញឺពេលនាងខឹងហ្នឹងហើយ។
« អរ បើចំណាប់បែបនេះម៉េចមិនទៅរកស្រីខ្ពស់ ក្បាលទន់ មិនចេះប្រច័ណ្ឌ ហើយក៏មិនចេះឌឺទៅ! មកស្រលាញ់មីស៊ែលធ្វើអី? » ស្រីស្រស់ខាំមាត់សម្លក់ទៅកាន់យ៉ុនហ្គីថោយមិនខ្ចីចុះចាញ់ ចរិតនាងបែបនេះមិនអោយគេខ្នាញ់ទេឬ?
« អូយយ គេសុំទោសទៅ! ឆាប់ខឹងបែបនេះចាំមើលលែងស្អាតហើយ! » រាងក្រាស់អោនថើបលួងលោមព្រះនាងរបស់គេ , ថើបច្រើនដង ថើបអោយពេញមុខកុំអោយនាងពូកែងរខ្លាំងពេក។
« បានហើយពាក់អាវវិញភ្លាម! ទ្រាំមិនបានទាំងថ្ងៃអីឡូវហើយ » អោបនាងមួយថ្ងៃហើយទើបគេនឹកឃើញថានាងមានតែអាវក្នុង... ឃើញបែបនេះគេក៏រហ័សលើកអាវដែលនាងគប់ចោលអម្បាញ់មិញនេះយកមកពាក់អោយនាងវិញ។
« នេះបងមិនរំលោភអូនមែន? អីក៏ត្រឹមត្រូវម្ល៉េះ? មកជួបបងដំបូងដឹងអូនគិតថាម៉េចខ្លះទេ? » ហេនស៊ែលចាប់ផ្តើមនិយាយរឿងដែលនាងបានគិតចំពោះគេពេលដែលមិនទាន់បានឃើញមុខ និងមិនទាន់ដឹងពីគេច្បាស់... កាលនោះនាងគិតថាគេជាមនុស្សចាស់! ហើយក៏យកនាងមកចាំតែដេកជាមួយមិនមែនមកស្រលាញ់បែបនេះទេ។
« ស្រីឆ្កួត! អូនគិតថាសេដ្ឋីទាំងអស់គឺបែបនេះ? បើទាំងអស់មែន ដកបងចេញមួយ! មើលបងផង! នែ មើលមុខគេផង! សង្ហារក៏សង្ហារ មានក៏មាន! បើអីឡូវនេះគ្មានអូនបងប្រាកដជាកំពុងដេកអោយស្រីថ្វាយខ្លួនអោយបាត់ហើយ! » រាងក្រាស់ញាក់ចិញ្ចើមដាក់ហេនស៊ែលបន្តិច នេះគេនៅមិននៅធ្វើអោយនាងសម្លក់ទៀតហើយ។
« ប្រុសព្រាន! មិនដឹងកើតអេដស៍ឬអត់ទេនៀក... មើលបងឆ្លើយតាមត្រង់មើល! បងដេកជាមួយស្រីប៉ុន្មាននាក់ហើយយ៉ុន? » ឮហេនស៊ែលសួរឡើងបែបនេះនាយក៏ចាប់ផ្តើមលើកម្រាមដៃរបស់គេឡើងមករាប់។
« ងាប់ហើយ!!! អឹស មានបទពិសោធន៍ណាស់មើលទៅ! » ឃើញដៃគេហើយនាងក៏ទះគេមួយដៃបានសម្រេច... គេលើកដៃមករាប់ជាច្រើនដងបែបនេះបញ្ជាក់ច្បាស់ណាស់ថារាប់មិនអស់ទេ។
« Yes! បទពិសោធន៍ពេញខ្លួនល្មមអាចធ្វើអោយអូនស្រែកមួយយប់ទាល់ភ្លឺបាន! ចាំមើលទៅដឹងហើយ! » រាងក្រាស់និយាយឡើងដោយញាក់ចិញ្ចើមដាក់នាង ចេញមកព្រាន 1000000% តែម្តងហើយ ម៉ាកៗនរះនាងគួរគិតថាគេសុភាពបុរសទៀតទេ?
« ផាច់ »To be continued...
សុីម៉ាដៃទៀតអោយសាឡាស់ទៅ😔
#អាយរីស

ВЫ ЧИТАЕТЕ
~ Billionaire's Wife ~
Разноеតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?