ភាគ ១៥.

1.7K 70 2
                                        

~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១៥.

« អើយយ កាតឿបែបនេះមិនលង់ទើបចម្លែក! » រាងក្រាស់ដើរទៅមើលអ្នកដែលធ្លាក់ចូលអាងទឹកជម្រៅ 1.60 ម៉ែត្រនោះ គិតទៅដូចការគិតរបស់គេមែន...នាងធ្លាក់ទឹកពិតៗ។
« ហេនស៊ែល! បើកភ្នែកឡើង! » នេះនាងសន្លប់ទៀតផង? ពុទ្ធោរហាយយយ គេខំតែសើចតែនេះនាងសន្លប់មែនទែន??

....

« ងើបហើយ? » ប៉ុន្មាននាទីក្រោយ ហេនស៊ែលដឹងខ្លួនឡើងរាងក្រាស់សួរទៅកាន់ស្រីស្រស់ដែលបើកភ្នែកភ្លឹះៗសម្លឹងគេនោះ។
« លោកដោះខោអាវខ្ញុំ? » នាងឆ្លើយតបទៅកាន់គេ ដោយចាកប្រធានរបស់គេ! នៅលើខ្លួននាងមានឈុតថ្មីហើយនៅតែពីរនាក់បែបនេះបើមិនមែនជាគេជាអ្នកដោះតើអ្នកណា?
« អត់បានឃើញទេ! » គេដោះអោយនាងទាំងបិទភ្នែកណា លេងសើចមិនបានទេ សុភាពបុរសកំពូលហើយ។
« លោកឯងបឺតមាត់ខ្ញុំ!!! » នឹកឃើញដល់រឿងនេះនាងក៏វាយគេខ្លាំងៗតែម្តង បើគេមិនបញ្ចូលអុកសុីសែនតាមមាត់ទេ តើនាងភ្ញាក់បានដោយរបៀបណា?
« គេខំជួយហើយមិនគិតអរគុណទេ! នែ នាងទៅលោតទឹកម្តងទៀតទៅ ហើយលើកនេះខ្ញុំឈប់បឺតមាត់នាងហើយ អោយនាងដេកស្លាប់នៅធ្វើខ្មោចយាមកោះនេះតែម្តង! » យ៉ុនហ្គីស្រែកទៅកាន់រាងស្តើងវិញផាំងៗគ្មានក្រែងចិត្តនាងទេ គេគ្រាន់តែខឹងបន្តិចទើបគេច្រលំស្រែកបែបនេះ គេពិតជាខឹងមែន គេខំជួយនាងលំបាកណាស់តែនាងមកស្តីអោយគេវិញបែបនេះ...
« ហឹក ហឹក សម្រេចថាខ្ញុំខុសមែនទេ? ខ្ញុំសុំទោសក៏បានដែរ ហឹក » ហេនស៊ែលស្រែកយំឡើងភ្លាមៗមិនចាំយូរទេ នាងឆាប់អន់ចិត្តហើយក៏ឆាប់ខឹងដែរ នាងនិយាយអីមិនសូវចេះគិតទេ ដល់គេមកស្រែកដាក់នាងបែបនេះនាងឈឺចិត្តខ្លាំងណាស់។
« អើយយយ » រាងក្រាស់ដកដង្ហើមធំបន្តិចមុននិងទាញនាងអោយងើបអង្គុយហើយក៏អោបនាងយ៉ាងណែន អោបជាការសុំទោសដែលស្រែកដាក់នាងអម្បាញ់មិញនេះ...
« នាងឈ្នះហើយឈប់យំទៅ! នាងមិនបានខុសទេ អូខេ? ឈប់យំបានហើយ ស៊ែលហា » រាងក្រាស់ក្រសោបមុខហេនស៊ែលឡើងមកប្រសព្វនិងមុខគេ មុននិងលើកដៃជូតទឹកភ្នែកលើផែនថ្ពាល់ទន់រលោងនោះចេញយ៉ាងស្អាត។
« ហឹក លោកស្រែកដាក់ខ្ញុំ! » ហេនស៊ែលពេបមាត់សម្លឹងមុខគេ ដោយនៅអណ្តឺតអណ្តកមិនឈប់សោះ នាងកំពុងព្យាយាមឈប់យំតែទឹកភ្នែកហាក់មិនសហការសោះ។
« ឈប់យំទៅ! នាងដឹងទេពេលនាងយំបែបនេះមុខនាងដូចនំប៉ាវអញ្ចឹង! » នាងយំប៉ុណ្ណេះហើយគេនៅលេងសើចបានទៀត គិតទៅមនុស្សប្រុសគឺបែបនេះពិតមែន។
« នែ! ចង់បានអីក៏និយាយមក! ឬក៏ចង់បានពាក្យបងស្រលាញ់អូន? »

To be continued...

ញុមចង់បានដែរ🤩🤩

~ Billionaire's Wife ~Where stories live. Discover now