ភាគ ៧.

1.9K 74 2
                                        

~Billionaire's Wife~
ស៊ូហ្គា X ហេនស៊ែល
#ភាគ 7.

« នែ លោកមានដឹងថាខ្ញុំចេញមកនេះអ្នកផ្ទះរបស់លោកសួរជីកកាយឫសគល់ណាស់លោកមានដឹងទេ? អាយយ » ចេញមកដល់ក្រៅភ្លាមហេនស៊ែលក៏ប្រទះឃើញរាងសង្ហារឈរចាំនាងតែម្តង នាងមិនទាន់បានបកស្រាយចប់ផងគេក៏ទាញនាងចូលឡានតែម្តង

« ទៅណានិង? លោកយកខ្ញុំទៅលក់ច្បាស់ណាស់! លែងខ្ញុំភ្លាម អត់លែងប្រយ័ត្នខ្ញុំទះណា » គេសូមសរសើរហើយ ស្រីម្នាក់នេះចេះមួយរយជំពូកតែម្តង ចរិកបែបម៉េចក៏នាងធ្វើបានដែរដូចពេលនេះអញ្ចឹងមកឆ្នាស់ៗដាក់គេបែបនេះគេគួររំលោភក្នុងឡានទេ?

« បិទមាត់ខ្លះទៅអ្នកនាងអើយយ នាងនិយាយមិនចេះហត់ទេឬ? » យ៉ុនហ្គីងាកមកសម្លក់រាងស្តើងដោយភាពគ្រឺតខ្នាញ់ នាងចូលចិត្តតែធ្វើអោយគេខ្នាញ់បែបនេះគេគួរតែក្រវាត់នាងទៅក្រៅភពទើបសម

« និយាយបន្តិចក៏មិនបានដែរ » ហេនស៊ែលនិយាយតិចៗសម្លក់គេមិនឈប់សោះតែម្តង ជួបនាងដំបូងនាងត្រឹមត្រូវណាស់ម៉េចក៏ពេលនេះនាងតាប៉ែដល់ថ្នាក់នេះ?🤣

~~~~~~

-ផ្សារទំនើប

« មកធ្វើអី? លោកមានភ្នាក់ងារលក់មនុស្សក្នុងផ្សារទំនើប? ម៉ាយក្រត មិនគួរអោយជឿពិតមែន » មើលនាងនិយាយចុះ គេហ៊ានសន្យាអោយតែនាងនិយាយមួយម៉ាត់ទៀតដឹងតែស្លេកមាត់ហើយ

« ចុះមក! ក្នុងឡានមានខ្មោច! » រាងក្រាស់ឈរមើលនាងពីក្រៅឡានទៅ ឯនាងវិញគ្រាន់តែឮឡានមានខ្មោចក៏បើកទ្វារចេញមកយ៉ាងលឿនព្រោះនាងខ្លាចខ្មោចពិតមែន-,-

« កាន់ដៃធ្វើស្អី? យកខ្ញុំទៅលក់ចាំបាច់កាន់ដៃ? »

« ខ្លាចនាងរត់! » យ៉ុនហ្គីសម្លក់នាងបន្តិចមុននិងអូសដៃនាងចូលផ្សារទំនើបតែម្តង បើនៅតាប៉ែជាមួយនាងទៀតគឺថាគ្មានបានទិញអីទេ

...

« នេស! រើសអីរើសទៅ » រាងក្រាស់អង្គុយនៅតុកាហ្វេមួយហុចកាតអោយហេនស៊ែលបំណងអោយនាងដើរទិញអីទិញទៅ

« ហើយអោយកាតមកធ្វើអី? កាច់លេង? » នាងមិនដែលប្រើកាតពីមុនទេដូច្នេះនាងមិនដឹងពីរបៀបប្រើទេ-,-

« ឃ្លូស » នៅមិននៅសុីមួយក្រញ៉លេងអញ្ចឹងទៅ!

« នាំទុក្ខណាស់! » យ៉ុនហ្គីទាញកាហ្វេមកញុកមាត់នាងមុននិងអូសដៃនាងចូលហាងតែម្តង រាល់ដងគេនាំស្រីមកស្រួលណាស់ ចាំតែចេញលុយទេតែមកជាមួយកញ្ញាម្នាក់នេះគេត្រូវនាំនាងទិញទៀត...

« នេស ទៅសាកពាក់មើល! » បន្ទាប់ពីលើករ៉ូបជាច្រើនដាក់លើក្បាលនាងហើយគេក៏អោយនាងទៅលរអោយគេមើល គេរើសរ៉ូបអោយនាងគិតតែពីដោះដាក់លើនាង គ្មានមើលម៉ូដអីសិនទេ

....

« សុិចសុីម្ល៉េះ? អ្នកណាអោយនាងស្លៀកបែបនេះ? »

[អាចោរប្រុសស្អាតណាជាអ្នករើសអោយគេមិញ?🥲]

To be continued...

រើសអោយគេហើយស្តីអោយគេទៀត😭

~ Billionaire's Wife ~Where stories live. Discover now