~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១៣.« ឆ្កួត! » ហេនស៊ែលសម្លក់រាងក្រាស់បន្តិចមុននិងសម្រេចចិត្តឡើងទៅអង្គុយលើសាឡុងមិនខ្ចីអង្គុយជិតគេទេ។
« នាងប្រុងដេកលើសាឡុង? មកភ្លាម! នាងអត់មកខ្ញុំរំលោភនាងហើយ! គិតថាខ្ញុំមិនហ៊ានហេស? » យ៉ុនហ្គីច្រត់ក្បាលលើគ្រែហៅរាងស្តើងអោយមកគេងជិតគេ នេះគេខំចាត់ទុកជាប្រពន្ធទាំងមូលហើយនាងមករើសអើងគេបែបនេះម៉េចនិងបានទៅ?
« ស្អីទេ ឮតែរំលោភតែមិនដែលហ៊ានរំលោភផង! » ហេនស៊ែលឡើងមកគេងជិតគេដោយនិយាយដាក់គេផាំងៗធ្វើអោយគេស្ពឹកមុខមិនតិចទេ។
« តិចបានខ្ញុំរំលោភមែននាងមកអង្គុយយំ! មុននិងនិយាយគិតអោយច្បាស់សិនណាប្រពន្ធសម្លាញ់ » ពាក្យចុងក្រោយនេះមិនដឹងថានាងគួររំភើបឬក៏ចង់ក្អួតទេ , បានឮពាក្យនេះចេញពីមាត់គេព្រឺរោមគួរសម...
« ខ្ញុំប្រពន្ធលោកតាំងពីពេលណា? ក្រែងប្រពន្ធលោកជាហ្វី... » មិនទាន់បានស្រដីឈ្មោះម្នាក់នោះចប់ផងរាងក្រាស់ក៏ទាញនាងមកបំបិទមាត់ជិត ធ្វើអោយរាងស្តើងបើកភ្នែកធំៗម្តងទៀត លើកមុននាងអាចនឹងគិតថាវាជាអចេតនា តែពេលនេះគេទាញនាងស្រស់ៗបែបនេះវាលែងជាអចេតនាហើយ។
« នែ! លោកថើបខ្ញុំទៀតហើយ! » ហេនស៊ែលរើចេញបីការថើបរបស់គេ , ទះទ្រូងគេខ្លាំងៗដោយភាពមិនសុខចិត្តពេលដែលដឹងថាគេកេងចំណេញនាងជាថ្មីបែបនេះ។
« ថើបប្រពន្ធខ្លួនឯងមិនបានទេឬ? » យ៉ុនហ្គីសួរឡើងដោយញាក់ចិញ្ចើមដាក់នាងតិចៗ គេឌឺខ្លាំងណាស់ នាងគួរទះកំផ្លៀងគេទេនេះ?
« គេងមកកុំតាប៉ែពេក! »
____________________________________« អើយយយ ធុញណាស់! វ៉ាយលែត!!! » ងាកមកខាងរាងក្រាស់ខាងនេះវិញ នាយក៏ស្រាប់តែបោះឯកសារចោលហើយគេក៏ស្រែកទៅលេខារបស់គេដែលនៅតុជិតគេនោះវិញ។
« នែ! ម៉េចលោកប្រធានមកស្រែកដាក់ខ្ញុំវិញ? តប់ប្រមល់ខ្លួនឯងសោះមកស្រែកដាក់គេ! » វ៉ាយលែតសម្លក់ទៅហូស៊ុកប្រធានសង្ហាររបស់នាងបន្តិចដោយភាពខឹងចិត្តមិនតិច , គេជាប្រធានក្រុមហ៊ុនហើយគេមិនសូវមកធ្វើការទេ យូរៗមកម្តងបែបនេះការងារច្រើនក៏ត្រូវហើយ!
« នែ នាងហ៊ានស្រែកដាក់ខ្ញុំ? ខ្ញុំគួរតែដេញនាងចេញទើបសម !!! » នាងស្រែកអម្បាញ់មិញនេះគេចង់ខ្លាចដែរ ទើបរហ័សសម្រួលអារម្មណ៍ហើយនិយាយទៅកាន់នាងវិញ។
« ដេញមកបើខ្លាំង! និយាយថាដេញប៉ុន្មានដងហើយតែមិនដែលហ៊ានដេញស្រីស្អាតដូចខ្ញុំសោះ ! ឆឹស អាប្រធានឆ្កួត! » មិនដែលឃើញទេ មនុស្សស្រីអីកាចដល់ថ្នាក់នេះ ឆ្នាស់ដល់ថ្នាក់សូម្បីតែហូស៊ុកជាប្រធានក៏គេមិនសូវហ៊ានក្អកផង។
« នែ! នាងទៅណាស្រីឆ្កួត មកនេះវិញភ្លាម នាងជឿថាខ្ញុំហ៊ានបឺតមាត់ពូកែស្រែករបស់នាងទេ? មីន វ៉ាយលែត!!! »
« មិនជឿ! »
~~~~~~« នែៗ ម៉េចលោកមកសង្រ្គប់ខ្ញុំបែបនេះ? ចុះវិញ! រោគចិត្តម្ល៉េស? នែ មីន យ៉ុនហ្គី!!! អាយយ អាវរបស់ខ្ញុំ!!! »
To be continued...

YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?