~Billionaire's Wife~
ស៊ូហ្គា X ហេនស៊ែល
#ភាគ៣.« សួស្តី...ខ្ញុំ... » ឈានជើងចូលដល់វិមានដ៏ស្កឹមស្កៃនេះភ្លាម រាងស្តើងមិនទាន់ទាំងបានណែនាំខ្លួនផងពាក្យសម្តីចេញពីមាត់អ្នកបម្រើនិងម៉ែដោះក៏ធ្វើអោយនាងអន់ចិត្តបាត់ហើយ។
« លោកប្រុសយកមនុស្សស្រីបែបនេះមក? ហឹស យើងមិនយល់ទេ អ្នកនាងហ្វីយ៉ាណា ទាំងស្អាតទាំងសុីវីល័យ ហើយក៏មានទ្រព្យស្តុកស្តម្ភទៀតផង! ម៉េចក៏គាត់មិនយកអ្នកនាងហ្វីយ៉ាណាមករើសស្រីសម្រាមម្នាក់នេះវិញ? » ម៉ែដោះនិយាយឡើងដោយសម្លក់សម្លឹងទៅកាន់ហេនស៊ែល ពាក្យសម្តីរបស់គាត់នេះអាចធ្វើអោយនាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន នេះឬអ្វីដែលទទួលបាន? វាខុសពីការរំពឹងទុកទាំងស្រុង នាងមិនទាន់ទាំងបានប៉ះពាល់គាត់ផងគាត់ក៏មកវាយតម្លៃនាងភ្លាមៗទៅហើយ។
« ធ្វើនំអោយខ្ញុំមួយមក! » សម្លេងរាងក្រាស់បន្លឺឡើងពីក្រោយខ្នងម៉ែដោះនិងអ្នកបម្រើផ្សេងទៀត គ្រប់គ្នាក៏អោនបន្តិចមុននិងទៅធ្វើតាមបញ្ជាររបស់គេភ្លាមៗ។
« ហេនស៊ែលមែនទេ? មកតាមខ្ញុំមក » យ៉ុនហ្គីនិយាយឡើងដោយសម្លេងស្រទន់ៗ ហាក់មិនដូចអ្នកធ្វើការនៅទីនេះប៉ុន្មាននាក់អម្បាញ់មិញនេះទេ , នាយនាំផ្លូវរបស់នាងទៅខាងលើបន្ទន់របស់គេ ហាក់ដូចជាសង្រ្គោះនាងពីមនុស្សទាំងនេះអញ្ចឹង។
...
« ការងាររបស់នាងគឺងាយទេ សម្តែងធ្វើជាប្រពន្ធរបស់ខ្ញុំ! សម្តែងតែពេលដែលហ្វីយ៉ាណាមកបានហើយ ពេលដែលនៅតែពីរនាក់ខ្ញុំបែបនេះមិនបាច់គោរពខ្ញុំពេកទេ ចាត់ទុកថាខ្ញុំជាបងប្រុសរបស់នាងចុះ » បានឮគេនិយាយបែបនេះនាងសប្បាយចិត្តខ្លាំងណាស់ តែនាងនៅតែភ័យព្រួយ ព្រោះច្បាស់ណាស់ថាម៉ែដោះនិងអ្នកបម្រើប្រាកដជាធ្វើបាបនាង! នាងមិនមែនត្រូវនៅជាមួយគេ 24 ម៉ោងទេ នាងច្បាស់ជានៅជាមួយម៉ែដោះច្រើនជាង នេះហើយជាចំណុចដែលនាងភ័យមិនឈប់សោះ។
« បើតាមហ្វីលប្រាប់ចរិករបស់នាងមិនមែនស្ងៀមស្ងាត់បែបនេះទេ! » ឃើញនាងអង្គុយស្ងៀមៗបែបនេះគេមិនសូវស្ងប់ចិត្តទេ គេជាអ្នកដែលស្ងប់ស្ងាត់ហើយនាងជាអ្នកនិយាយច្រើនទើបត្រូវ!
« ខ្ញុំគ្រាន់តែមិនទាន់ទម្លាប់! បីថ្ងៃក្រោយលោកដឹងតែធុញនឹងខ្ញុំហើយ » ហេនស៊ែលស្ទុះងើបឡើងនិយាយផងធ្វើកាយវិការផង នេះនាងចាប់ផ្តើមបញ្ចេញចរិកពិតម្តងបន្តិចៗហើយតើស។
« អូខេ! មិនបាច់ដាក់សម្ពាធរៀបរឹកពេកទេ ធ្វើតាមទម្លាប់ធម្មតាទៅខ្ញុំមិនថាអីទេ » យ៉ុនហ្គីថាហើយគេក៏អង្គុយធ្វើការដោយមាននាងនៅអង្គុយនឹងមុខគេសម្លឹងការងាររបស់គេដោយស្ងៀមស្ងាត់ មិនដឹងថាគេធ្វើអីអោយប្រាកដទេ។
« បន្ទប់ខ្ញុំនៅឯណា? ហើយលោកឈ្មោះអី? » អង្គុយសុខៗហេនស៊ែលក៏សួរឡើងកាត់បន្ថយភាពស្ងប់ស្ងាត់មួយនេះ , រាងក្រាស់ងើបមុខសម្លឹងនាងបន្តិចមុននឹងលើកដៃចង្អុលទៅទ្វារមួយទៀតដែលនៅជាប់ជញ្ជាំងនោះ។
« បន្ទប់នាងនៅជាប់ខ្ញុំ! នោះទ្វារ! »
« ហាស? »To be continued...

BẠN ĐANG ĐỌC
~ Billionaire's Wife ~
Ngẫu nhiênតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?