ភាគ ៦.

1.9K 67 0
                                        

~Billionaire's Wife~
ស៊ូហ្គា X ហេនស៊ែល
#ភាគ ៦.

-ថ្ងៃថ្មី

« អ្នកនាងហ្វីយ៉ាណា! ហូយ មកទាំងព្រឹកតែម្តងហើយនេះ » សម្លេងទទួលភ្ញៀវដ៏សែនម្ញិកម្ញក់របស់ម៉ែដោះធ្វើអោយអ្នកឈរមើលពីលើជណ្តើរនោះជ្រេញមិនតិចទេ ហេតុអីក៏គាត់មុខពីរដល់ថ្នាក់នេះ
« បងយ៉ុននៅឯណា? » ហ្វីយ៉ាណាសួរឡើងទៅកាន់ម៉ែដោះបន្ទាប់ពីសម្លឹងជុំវិញផ្ទះហើយនៅមិនឃើញគេទៀត។
« នោះចុះមកដល់ល្មម! » ម៉ែដោះចង្អុលទៅរាងក្រាស់ដែលធ្វើដំណើរចុះពីបន្ទប់ដោយមុខស្មើគ្មានជាតិតាមទម្លាប់របស់គេនោះ។
« បងសម្លាញ់! » ហូយ ពាក្យមួយម៉ាត់នេះហេនស៊ែលឈ្លក់ទឹកមាត់សឹងស្លាប់ហើយ គ្រាន់តែឮក៏ចង់ក្អួតដែរគិតទៅយ៉ុនហ្គីគេទ្រាំបានក៏អស្ចារ្យពេកហើយ។
« ស៊ែល! »
« ចាស៎! » នាងកំពុងតែលង់អារម្មណ៍រអើមនិងស្រីម្នាក់នេះមិនទាន់បានប៉ុន្មានផងរាងក្រាស់ក៏ហៅនាង ធ្វើអោយនាងត្រូវរត់មករកគេចង់បាក់.ក គេចូលចិត្តលេងភ្លាមៗបែបនេះណាស់ រកតែនាងត្រៀមខ្លួនមិនទាន់។
« ទទួលភ្ញៀវ! បងទៅធ្វើការហើយ! » រាងសង្ហារអង្អែលក្បាលហេនស៊ែលតិចៗមុននិងដើរចេញទៅធ្វើការបាត់ទុកអោយរាងស្តើងនៅគាំងស្ញេញនឹងសព្វានាមដែលគេប្រើនេអជាលើកទីពីរ...
« នែ! នាងត្រូវជាស្អីនិងគូរដណ្តឹងរបស់យើង? » ហ្វីយ៉ាណាសួរមកកាន់ហេនស៊ែលដោយមិនយល់ន័យហើយក៏ភ្ញាក់ផ្អើលមិនស្ទើដែរពេលដែលមកឃើញកាយវិការស្និទ្ធៗបែបនេះ។
« ប្រពន្ធទេដឹង.... អូរ អញ្ជើញអង្គុយចា៎ អ្នកនាងភ្ញៀវ » មិនលេងសើចទេតែហេនស៊ែលឌឺខ្លាំងណាស់ ពាក្យសម្តីរបស់នាងស្តាប់ទៅធម្មតាទេតែនាងមានចេតនាឌឺដងច្បាស់ណាស់។
« ចាំខ្ញុំបន្តិចណា ខ្ញុំយកអីមកអោយ » មិនអោយម៉ែដោះធ្វើបាបនាងទាន់ទេ ហេនស៊ែលរត់ទៅផ្ទះបាយរកអីអោយហ្វីយ៉ាណាតែម្តង។
« នាង... » ម៉ែដោះប្រុងរត់ទៅតាមហេនស៊ែលហើយតែគាត់ត្រូវនៅជិតហ្វីយ៉ាណាគាត់មិនអាចរត់ចេញពីស្រីម្នាក់នេះបានទេ។
« នេះចាស៎! អញ្ជើញពិសារ! ខ្ញុំមានការបន្តិច! » ហេនស៊ែលដាក់ទឹកក្រូចលើតុហើយនាងក៏រត់ឡើងទៅលើបាត់ នាងនៅទៀតមិនបានទេ។
« ក្រឺង ក្រឺង » មកដល់លើបន្ទប់ភ្លាមទូរស័ព្ទក៏រោទ៍ឡើង នាងលើកមកមើលគឺថារូបរបស់លោកបងសង្ហារពេញអេក្រង់តែម្តង នេះគេលួចដាក់រូបគេតាំងពីពេលណានិង។
« មានការអីលោកម្ចាស់? » ហេនស៊ែលបើកវីដេអូសម្លក់ទៅកាន់គេ គេនាំរឿងមកអោយនាងណាស់ មិនដឹងថាពេលនេះម៉ែដោះគុំនិងនាងប៉ុណ្ណាទេ។
« ចេញមកក្រៅផ្ទះមក! » រាងក្រាស់និយាយតែប៉ុណ្ណេះគេក៏បិទទូរស័ព្ទតែម្តង មិនគិតអោយនាងតបសិនទេ...។
« ប្រុងយកខ្ញុំទៅលក់មែនទេ??? »

To be continued..

~ Billionaire's Wife ~Where stories live. Discover now