~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ២១+២២.« ខ្ញុំស្មានមិនខុសមែន ហឹស » ហេនស៊ែលសើចឡើងតិចៗហួសចិត្តនិងខ្លួនឯងដែលបណ្តោយខ្លួនប្រាណអោយគេបានសម្រេចតែនាងច្បាស់ចិត្តណាស់ថាគេពិតជាស្រលាញ់នាងមែន!
« មិនអីទេៗ » រាងស្តើងលើកដៃជូតទឹកភ្នែកបន្តិចមុននិងដើរចូលបន្ទប់បាត់ មិនចង់ស្តាប់ទៀតទេខ្លាចឮអ្វីដែលមិនគួរអោយចង់ឮជាងនេះ...
« ស្តាប់ម៉ាក់ណាយ៉ុនហ្គី! ប្រលែងនាងចោលទៅ! សប្តាហ៍ក្រោយឯងត្រូវរៀបការនិងហ្វីយ៉ាណា! » អ្នកស្រីមីននិយាយឡើងទាំងផ្តាច់ការបំផុត គាត់មិនព្រមគឺមិនព្រមហើយ។
« ក៏បាន! តែខ្ញុំសុំពេលមួយសប្តាហ៍! » រាងក្រាស់ថាហើយគេក៏រត់ឡើងទៅបន្ទប់បាត់ ទោះជាត្រូវបែកពីនាងក៏គេត្រូវប្រើពេលដែលសល់ប៉ុន្មាននេះនិយាយជាមួយនាងអោយស្រួលនិងច្បាស់លាស់ផងដែរ។
...« ស៊ែល! រៀបខោអាវមកបងនាំអូនទៅប៉ារីស! » យ៉ុនហ្គីឡើងមកដល់បន្ទប់គេក៏និយាយទៅរាងស្តើងដែលអង្គុយសំកុកនៅលើគ្រែនោះតែម្តង មើលទៅនាងដូចជាស្រងូតស្រងាត់ប្លែកណាស់។
« ទៅធ្វើអី? » ហេនស៊ែលសួរឡើងតិចៗទាំងអួលដើមក.ចង់យំ បានឃើញមុខរបស់គេបែបនេះម៉េចក៏នាងមានអារម្មណ៍ថាចង់យំ...វាភ្លាមៗពេកសួរថានាងទទួលបានទេ?
« បងនាំអូនដើរលេង! » រាងក្រាស់ទាញស្រីស្រស់មកអោបជាប់ទ្រូងយ៉ាងណែន គេដឹងថានាងអន់ចិត្តនិងម៉ាក់របស់គេ នាងអន់ចិត្តខ្លាំងទៀតផង បើគេមិនបានជួបនាងតាំងពីដំបូង នាងនឹងមិនចាំបាច់ឈឺចាប់ត្រូវទេ?
« ពួកយើងមិនសមគ្នាទេ.. » ហេនស៊ែលនិយាយឡើងហើយក៏ជ្រប់មុខនិងទ្រូងរបស់រាងក្រាស់លួចយំនិងពាក្យសម្តីដែលខ្លួនឯងបានបន្លឺឡើងអម្បាញ់មិញនេះ។
« អូនមិនគួរមកស្រលាញ់បងទេស៊ែល! រឿងដល់ដំណាក់កាលនេះហើយបងមិនដឹងត្រូវធ្វើបែបណាទេ អីឡូវបងចង់នាំអូនដើរលេងសិន បំភ្លេចរឿងអាក្រក់សិនបានទេ? បងចង់ធ្វើអោយអូនសប្បាយជាលើកចុងក្រោយ! » ឮពាក្យរបស់គេនាងកាន់តែយំខ្លាំងជាងមុនទៅទៀត នាងម៉េចនិងអាចកាត់ចិត្តបានភ្លាមៗទៅ គេក៏ដូចគ្នា... គេស្រលាញ់នាងខ្លាំងណាស់ ឋានៈគ្រួសារមិនស្មើគ្នាវាមានរឿងប្រេះឆាដល់ថ្នាក់នេះ? គេខំគិតថាមានតែក្នុងរឿងអីឡូវគេក៏បានស្គាល់ជាតិផ្ទាល់ហើយ...-ទីក្រុងប៉ារីស
ប្រើពេលសឹងតែពេញមួយថ្ងៃពួកគេបានមកដល់ប៉ារីសតាមការសន្យារបស់យ៉ុនហ្គី ហើយពេលនេះនាយក៏នាំនាងមកសម្រាកនឹងឯង។
« ផ្ទះរបស់បងហ៎? » មកដល់ផ្ទះតូចល្មមមួយដែលមានការតុបតែងយ៉ាងស្អាត ហេនស៊ែលក៏សួរឡើង ផ្ទះនេះស្អាតណាស់ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺរាងក្រាស់គេទិញផ្តាច់តែម្តង។
« ទិញសម្រាប់អូន! » យ៉ុនហ្គីច្បិចច្រមុះស្រីតូចបន្តិចមុននិងអូសដៃនាងចូលទៅខាងក្នុង។
« បងចង់អោយអូននៅទីនេះ! រងចាំបង! » រងចាំ? គេនិយាយបែបនេះបានន័យថាយ៉ាងម៉េចវិញ? រងចាំហេស?
« រងចាំ? បងចង់ត្រឡប់មកវិញនៅពេលក្រោយក៏ពិបាកដែរ! បងមិនអាចទុកអ្នកនាងហ្វីយ៉ាណាចោលហើយមករកអូនវិញទេ! ចុះចាញ់ទៅ! នាងល្អជាងអូនឆ្ងាយណាស់! » ហេនស៊ែលនិយាយឡើងទាំងខំទប់ទឹកភ្នែក នាងមិនចង់ធ្វើជាមនុស្សអាត្មានិយមទេ! ហ្វីយ៉ាណាមកមុននាង! នាងមកក្រោយត្រឹមជាមនុស្សកំដរ ត្រឹមជាប្រពន្ធក្លែងក្លាយទេ នាងដល់ពេលសម្តែងចប់ហើយមិនអញ្ចឹងឬ?
« បងមិនខ្វល់ទេស៊ែល! បងនិងដោះស្រាយរឿងគ្រប់យ៉ាងអោយចប់! ទុកពេលអោយបង 2 ឆ្នាំណាស៊ែល... » រាងក្រាស់ដើរមកចាប់ដៃរាងស្តើងថ្នមៗ បន្លឺឡើងដោយទឹកមុខនិងសម្តីសម្តៅប្រាកដប្រជាបំផុត គេក៏មិនចង់អាត្មានិយមដែរ តែគេគ្រាន់តែចង់ធ្វើតាមបេះដូង!
« ហឹក ម៉ាក់បងប្រាកដជាមិនព្រមទេ » គេកាន់តែនិយាយនាងកាន់តែយំ សួរថានាងលះបង់គេអោយអ្នកផ្សេងបែបនេះនាងមានអារម្មណ៍បែបណា? មនុស្សកំពុងពេញស្រលាញ់ណា!
« បងនិងនិយាយជាមួយគាត់... កុំយំអីបងសុំពេល 2 ឆ្នាំ! តែពីរឆ្នាំទេបងសន្យា! »
« 2 ឆ្នាំយូរណាស់ ហឹក »To be continued...
ចាំទៅកូន🥲

YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?