~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ ១៦.« ហឹក ហឹក ហឹក » ឮពាក្យសារភាពប្រយោលរបស់គេមុននេះហើយនាងក៏យំម្តងទៀតតែម្តង មិនដឹងថាគេនិយាយលេងឬក៏និយាយមែនទេដឹងត្រឹមថានាងរំភើបដល់ថ្នាក់ច្រាល់ទឹកភ្នែកចេញមក។
« នែ!!! នេះយំមែនទែន? » រាងក្រាស់ទាញហេនស៊ែលមកអោបជាប់ទ្រូងរបស់គេម្តងទៀតបន្ទាប់ពីសារភាពដូចអត់សារភាពអម្បាញ់មិញនេះហើយ នាងក៏ប្រែជាយំបែបនេទ។
« លោកនិយាយលេងត្រូវទេ? » ហេនស៊ែលងើបមកសម្លឹងមុខគេម្តងទៀត អោយច្បាស់ថាពាក្យស្រលាញ់អម្បាញ់មិញនេះគេនិយាយលេងឬនិយាយមែន។
« សម្លឹងចំភ្នែកបងមក! សមនិងនិយាយលេងទេ? » រាងស្តើងសម្លឹងចូលកែវភ្នែកគេតាមបញ្ជារបស់គេ អ្វីដែលធ្វើអោយនាងរំភើបញាប់ញ័រនោះគឺគេប្តូរសព្វនាម។
« ហឹក ហឹក » នាងយំឡើងជាលើកទីបី នាងយំលើកនេះនាងលើកដៃអោបក.គេជ្រប់មុខនិងស្មារបស់គេតែម្តង នាងធ្វើបែបនេះគឺចង់បញ្ជាក់ថានាងព្រមទទួលគេហើយ គ្រាន់តែនាងមិនមានភាពក្លាហានហ៊ាននឹងនិយាយចេញទៅ។
« អូយយយ ដូចកូនក្មេងអញ្ចឹងកាស៊ែលអើយយ » យ៉ុនហ្គីអោបចង្កេះនាងជាប់ហើយក៏អោនថើបសក់របស់នាងស្រាៗដោយក្តីស្រលាញ់ពេញទី មិនយល់ថាហេតុអីក៏នាងធ្វើអោយគេស្រលាញ់នាងដល់ថ្នាក់នេះទេ។
« សុំថើបមួយមក! ថើបរាល់ដងបើមិនបង្ខំក៏បន្លំដែរទើបថើបបាន! អីឡូវសុំស្នាមថើបចេញពីចិត្តមួយមក! » យ៉ុនហ្គីធ្វើមាត់ស្រួចៗចាំអោយនាងថើបគេ , មុននេះគេខំសារភាពហើយនាងមិនគិតអោយកាដូគេបន្តិចទេអី?
« ឆឹស » ហេនស៊ែលសម្លក់គេបន្តិចមុននិងព្រមថើបមាត់គេដោយមុខក្រហមចង់ឆេះក៏ព្រោះតែអៀនខ្លាំងពេក មិនអៀនយ៉ាងម៉េចបើបានមិត្តប្រុសសង្ហារបែបនេះ។
___________________________________« នែ ជុង ហូស៊ុក! » សម្លេងស្មើៗគួរអោយខ្លាចរបស់រាងស្តើងបាននាំអារម្មណ៍រាងក្រាស់អោយងាកមករកនាងដោយមិនអាចហាមឃាត់បាន។
« បាទ ព្រះនាង? » ហូស៊ុកបែរមកញញឹមដាក់នាងតិចៗព្រោះទឹកមុខនាងដូចខឹងគេណាស់ គេក៏មិនយល់និងខ្លួនគេដូចគ្នាថាហេតុអីបានជាគេត្រូវខ្លាចនាង...
« លោកមិនធ្វើការទេឬ? ស្អែកនេះនឹងមានប្រជុំធំហើយ! លោកមិនគិតរៀបចំឯកសារអីទេឬ? នែ!!! លែងដៃមីឆ្កួតនេះទៅ! » វ៉ាយលែតស្រែកដាក់រាងក្រាស់ខ្លាំងៗមុននិងក្រវាសដៃស្រីរបស់គេនោះចេញហើយក៏អូសគេទៅ office យ៉ាងប្រញាប់។
« អេ ស្ងប់អារម្មណ៍បន្តិចទៅព្រះម៉ែអើយយ » នាងខឹងគេខ្លាំងណាស់លេងសើចមិនបានទេ បើមិនពន្លត់ទេច្បាស់ណាស់ថាគេត្រូវអង្គុយយំមិនខាន។
« អង្គុយធ្វើអោយស្រួល! ហាមកម្រើក! ប្រយ័ត្នខ្ញុំសម្លាប់លោកចោល! » វ៉ាយលែតដាក់ហូស៊ុកនៅនិងតុធ្វើការរបស់គេមុននិងដើរទៅតុរបស់នាងវិញដោយមិនភ្លេចបន្លឺប្រយោគដ៏សែនគួរអោយខ្លាចទៅកាន់រាងក្រាស់...
« ហេតុអីក៏ខ្ញុំខ្លាចនាងដល់ថ្នាក់នេះ? នេះខ្ញុំប្រធានរបស់នាងណា !!! » ប្រយោគនេះគេបានត្រឹមបន្លឺក្នុងចិត្តដោយមិនហ៊ានបន្លឺចេញក្រៅទេព្រោះខ្លាចនាងខឹងទៀត។
____________________________________« ធ្វើអីនិង baby » ពាក្យសម្តីដ៏សែនផ្អែមល្ហែមត្រូវបានបន្លឺឡើងចេញពីមាត់រាងសង្ហារម្នាក់នេះជូជាពិសេសទៅកាន់សំណព្វបេះដូងរបស់គេ។
« រៀបនិងដាក់ថ្នាំពុលក្នុងកាហ្វេរបស់បងទេដឹង...To be continued...
នុងហាសក'ស៊ែល😔

ANDA SEDANG MEMBACA
~ Billionaire's Wife ~
Rawakតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?