~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ 20.« គឺ... និយាយលេងទេ » ហូស៊ុកឆ្លើយឡើងដោយសម្លេងញ័រៗ គិតទៅគេមិនយល់សោះហេតុអីក៏គេអោយស្រីម្នាក់នេះមកគ្រប់គ្រងគេបាន...
_____________________________________« Yoon! ថ្ងៃណាយើងទៅផ្ទះវិញ? » សម្លេងតូចឆ្មារបន្លឺចេញពីមាត់រាងស្តើងដែលកំពុងគេងកើយភ្លៅរបស់រាងសង្ហាខាងនោះ , នាងនិយាយឡើងដោយបើកភ្នែកធំៗងើយសម្លឹងមុខរបស់យ៉ុនហ្គី។
« ចាំ 3 ថ្ងៃទៀតចាំទៅ! ឬក៏អូនចង់ទៅថ្ងៃស្អែក? » យ៉ុនហ្គីនិយាយឡើងទាញថ្ពាល់ហេនស៊ែលតិចៗដោយភាពគ្រឺតខ្នាញ់ បើតាមចិត្តគេ គឺគេមិនចង់ទៅសោះគេចង់នៅទីនេះរហូតតែវាមិនអាចទេ!
« អូនត្រូវទៅរៀន! ខានស្អែកនេះអូនចូលរៀនឆ្នាំទី 2 ហើយ! » ឮនាងនិយាយបែបនេះគេក៏ត្រូវដកដង្ហើមធំ ទៅវិញពេលនេះមិនមែនជារឿងល្អទេ ហើយគេក៏មិនអាចអាត្មានិយមទុកនាងនៅទីនេះដោយមិនអោយនាងទៅបន្តការសិក្សាដែរ។
« អឹមម ស្អែកយើងទៅវិញក៏បានដែរ! » រាងក្រាស់ញញឹមតិចៗ បិទបាំងភាពភ័យខ្លាចរបស់គេមិនអោយនាងបានឃើញ គេគ្មានខ្លាចអីក្រៅពីខ្លាចបាត់បង់នាងទេ។
« ពេលទៅវិញ បងត្រូវជូនអូនទៅរៀន ហើយទៅយកអូនមកវិញធ្វើដូចប៉ាៗជូនកូនមករៀនអញ្ចឹង! » ហេនស៊ែលញញឹមឡើង លើកដៃទាញថ្ពាល់រាងសង្ហារយ៉ាងគួរអោយស្រលាញ់ នាងកាន់តែធ្វើខ្លួនបែបនេះគេកាន់តែមិនអស់ចិត្តទៅទៀត។
« អូខេ អីឡូវបងសុំអូនត្រង់ៗទៅចុះ! បងសុំថ្នាក់ថ្នមខ្លួនប្រាណអូន... » យ៉ុនហ្គីនិយាយឡើងបែបនេះគេក៏បីរាងស្តើងរត់ទៅបន្ទប់តែម្តង លើកនេះដឹងតែសម្រេច 100% ហើយ។Skip .
-ថ្ងៃថ្មី
« ស្វាគមន៍ការមកវិញរបស់កូនណាកូនសម្លាញ់!!! » ឈានជើងចូលផ្ទះភ្លាម រាងចំណាស់ក៏ស្រែកឡើងនាំអោយយ៉ុនហ្គីត្រូវងើបសម្លឹងទៅរកប្រភពសម្លេង ដោយចិត្តភ័យព្រួយជាស្រេច។
« អ្នកម៉ាក់... » ដូចអ្វីដែលគេគិតមិនខុសមែន... តែគេមិនមែនចង់មកផ្ទះហើយឃើញគាត់បែបនេះទេ គេនឹកគាត់ចង់ឃើញគាត់! តែមិនមែនពេលនេះទេ...
« ហ្វីយ៉ាណាមកនេះមកកូន!!! អូរ ហើយនាង! បើគ្មានកិច្ចការរបស់នាងទេ សូមចេញសិនទៅ! » អ្នកស្រីមីនបន្លឺឈ្មោះហ្វីយ៉ាណាដោយសម្លេងស្រទន់ៗតែក៏ប្តូរមកជាមុខស្មើ និងប្រើសម្តីគំរោះគំរើយមកកាន់នាងតូចហេនស៊ែលវិញ...
« ម៉ាក់!!! » យ៉ុនហ្គីគេមិនបានពេញចិត្តនឹងគាត់ពេលដែលគាត់ប្រើសម្តីបែបនេះទេ! ឃើញទឹកមុខអន់ចិត្តរបស់ហេនស៊ែលគេក៏ឈឺជំនួសបាត់ទៅហើយ។
« សុំទោស! » ហេនស៊ែលអោនគំនាបដាក់រាងចំណាស់បន្តិចមុននឹងឡើងទៅបន្ទប់ដោយស្ងៀមស្ងាត់ហើយក៏អោនមុខចុះមិនហ៊ានងើបសម្លឹងមុខអ្នកណាសោះ...
« ឯងក៏ដឹងថាម៉ាក់ពេញចិត្តតែហ្វីយ៉ាណា! ឯងយកស្រីម្នាក់នោះមកធ្វើអី? យកមកលេងសើចយើងដឹងហើយតែក៏មិនមែនលេងយូរដល់ថ្នាក់នេះដែរ! »
« ខ្ញុំយកមកលេងសើចក៏ពិតមែន! តែខ្ញុំបានខ្លួនប្រាណនាងហើយ!!! »To be continued...
😭😭

YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?