ភាគ ៥.

2K 83 0
                                        

~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ 5.

« អរគុណហើយ ហិហិ » ហេនស៊ែលសើចឡើងតិចៗមុននិងងើបឡើងទាញថ្ពាល់រាងក្រាស់ជាការអរគុណហើយរត់ឆ្លងទៅបន្ទប់របស់នាងបាត់។
« នេះនាងហ៊ានប៉ះខ្ញុំ? » នាងក្តិចថ្ពាល់គេអម្បាញ់មិញនេះគឺគេគាំងអស់យោបល់តែម្តង នាងក្លាហានហើយក៏ច្រលើមមិនតិចដែរ បែបនេះគេខ្នាញ់ងាប់ហើយ នាងជាមនុស្សស្រីទីមួយដែលហ៊ាននឹងគេខ្លាំងបែបនេះ។

...

« នែ លោក! ម៉េចបន្ទប់ខ្ញុំអត់មានបន្ទប់ទឹក? » រាងស្តើងដើរមកបន្ទប់របស់គេដោយមានត្រឹមកន្សែងរុំខ្លួន គឺនាងបម្រុងនិងងូតទឹកតែបន្ទប់នាងអត់មានបន្ទប់ទឹកទេ។
« អូ បន្ទប់គេវាយចូលគ្នាបែបនេះ មានបន្ទប់ទឹកតែមួយទេ! នោះ! » នាងចេញមកស្តែងៗបែបនេះគេក៏ភ្លឹកមួយភ្លែតដែរ តែក៏រហ័សចង្អុលទៅបន្ទប់ទឹកនៅគៀននោះព្រោះគេមិនអាចសម្លឹងមើលនាងយូរបានទេ។
« អរគុណណាប្តី » មើលនាងចុះ និយាយបែបនេះហើយក៏សើចកាច់ករត់ចូលបន្ទប់ទឹកបាត់ គេអស់យោបល់ជាមួយនិងស្រីម្នាក់នេះហើយ ហ៊ាននឹងគេគ្រប់យ៉ាងគ្រប់រឿង ហ៊ានទាំងហៅគេប្តីទៀត ព្រះអ្ហើយ។
« ខ្ញុំនិយាយជាមួយនាងច្រើនពេកមែនទេ? » រាល់ដងគេមិនដែលនិយាយជាមួយអ្នកណាលើសពីបីម៉ាត់ទេ មកពីគេនិយាយជាមួយនាងច្រើនទើបនាងស្និទ្ធនិងគេដល់ថ្នាក់នេះ?
« អាយយ សាប៊ូចូលភ្នែក ឯណាកន្សែង? ហាយយ កន្លែងបើកទឹកនៅឯណា? » រាងស្តើងស្រែកឡើងគ្មានជំពាក់អ្នកណាមួយរៀល នាងឈរលាងមុខសាប៊ូចូលភ្នែក រកកន្សែងមិនឃើញហើយបន្ទប់ទឹកគេទំនើបពេកនាងរកកន្លែងបើកទឹកមិនឃើញទៀត...
« ពុទ្ធោរអើយយយយ អ្នកនាងហេនស៊ែល! » យ៉ុនហ្គីចូលមកសំណាងហើយដែលនាងនៅស្លៀកកន្សែងនៅឡើង នាងឈររាវពេញនិង បើដួលទៅគិតយ៉ាងម៉េច?
« កន្សែងនៅឯណា? ម៉េចលោកមិនជួយខ្ញុំ! » ឃើញគេឈរស្ងាត់ស្ងៀមបែបនេះនាងក៏ស្រែកថាអោយគេតែម្តង គេមិនបានឈរស្ងៀមទេគឺគេកំពុងឈរសើចនឹងនាងនោះអី។
« នែ បើនាងក្លាយជាប្រពន្ធខ្ញុំពិតប្រាកដមែនខ្ញុំនិងរំលោភនាងមួយថ្ងៃ 5 ដងតែម្តង! » រាងក្រាស់ទាញកន្សែងមកជូតអោយនាងថ្នមៗដោយបន្លឺពាក្យទាំងនោះជាមួយនឹងការសើចឡើងតិចៗផង ឡិតទៅនាងក៏គួរអោយស្រលាញ់ម្យ៉ងដែរតើស។
« ខ្ញុំធ្វើប្រពន្ធលោកមិនសមទេ មិនបាច់ឧទាហរណ៍ទេ! » ហេនស៊ែលបើកភ្នែកឡើងមកនិយាយជាមួយគេដោយមុខស្មើចេស តែពាក្យរបស់នាងពិតជាធ្វើអោយគេស្ងាត់ឈឹងមែន! មិនដឹងគេគិតរបៀបណាទេ។
« ទូលបង្គំជ្រាបហើយព្រះនាង!!! » យ៉ុនហ្គីបង្វែខ្នងនាងទៅកញ្ចក់វិញមុននិងដើរចេញទៅទុកអោយនាងនៅងូតទឹកបន្ត។

...

« នាងគ្មានចំណុចទាក់ទាញទេ! នាងមិនចេះតែងខ្លួនសុិចសុី មិនចេះផាត់មុខ មិនចេះរៀបចំខ្លួនអោយសុីវីល័យ តែនាងមានចំណុចដែលធ្វើអោយខ្ញុំចាប់អារម្មណ៍នាងជាង ហ្វីយ៉ាណា! » ចេញមកក្រៅវិញរាងក្រាស់ដាក់ខ្លួនអង្គុយមុខកុំព្យូរទ័រគិតពីសម្តីរបស់នាងអម្បាញ់មិញនេះ...
« ខ្ញុំមិនអោយនាងចេញពីខ្ញុំបានទេ ជុង ហេនស៊ែល! »

សូមរងចាំភាគបន្ត...

[ខ្សឹបៗក៏ដឹងថាស្រលាញ់កូនស្រីគេ🤣]

~ Billionaire's Wife ~Donde viven las historias. Descúbrelo ahora