~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ៤.សម្លេងបើកទ្វារបន្លឺឡើង ដោយបន្ទប់របស់នាងគឺនៅក្នុងបន្ទប់របស់គេពិតមែន! ដូច្នេះនាងត្រូវដើរចូលបន្ទប់គេដើម្បីឆ្លងទៅបន្ទប់នាង! អ្នកណាធ្វើបន្ទប់បែបនេះពុទ្ធោរអើយ។
« ហេតុអីជាងសង់ផ្ទះមិនកាត់បន្ទប់ពីរតែម្តងទៅចាប់បាច់ដាក់មួយហើយមកដាក់ជញ្ជាំងទ្វារកណ្តាលបន្ទប់របស់លោកបែបនេះវិញ? » នាងមិនដែលឃើញទេ ចម្លែកម្ល៉េះ សំខាន់កាត់បន្ទប់ជាពីរបែបនេះហើយបន្ទប់គេនៅធំសឹងប៉ុនផ្ទះនាងទៀត។
« ខ្ញុំម៉េចនិងដឹងទៅ នាងនិយាយច្រើនណាស់ចុះទៅយកទឹកដោះគោអោយខ្ញុំមួយកែវមក » យ៉ុនហ្គីថាហើយនាងក៏រត់ទៅវឹងតែម្តង ចរិតដូចកូនក្មេងបែបនេះដល់ថ្នាក់គេមកសើចនឹងនាងហើយ នៅជាមួយនាងគេមានអារម្មណ៍ចម្លែកណាស់។
« អេ មិនទាន់ថ្វាយខ្លួនអោយលោកប្រុសទេដឹង? អូ ភ្លេចថាស្រីដូចជានាងបែបនេះគាត់មិនប៉ះទេ! » មកដល់ផ្ទះបាយមិនទាន់បានទាំងទាញកែវផង ពាក្យសម្តីតិះដៀលក៏ឮឡើងហើយ អាចទេពួកគេផ្តល់តម្លៃអោយនាងបន្តិច? នាងក៏មានបេះដូងចេះឈឺចាប់ដែរ។
« ទុកអោយយើងដាក់អោយគាត់! ស្រួលមិនស្រួលនាងដាក់ថ្នាំពុលផងក៏មិនដឹង! » ម៉ែដោះច្រានរាងស្តើងដល់ថ្នាក់នាងដួលលើដីមុនទាញកែវមកចាក់ទឹកដោះគោដោយផ្ទាល់ដៃហើយក៏ហុចកែវនោះអោយហេនស៊ែលវិញ ...
« អរគុណ! » ហេនស៊ែលកាន់កែវមកតិចៗដោយភាពឈឺចាប់ត្រង់កែងដៃ មិននឹកស្មានថានាងត្រូវបុកនិងកែងទូរកញ្ចក់ដ៏មុតស្រួចនោះសោះ។...
« មកដល់ហើយចា៎ស » ហេនស៊ែលដាក់ទឹកដោះគោលើតុរបស់គេមុននិងមកអង្គុយស្ងៀមៗមើលគេធ្វើការដូចពេលមុនវិញ។
« ដៃកើតអី? » ឃើញដៃរបស់នាងក្រហមហើយមានឈាមតិចៗបែបនេះគេក៏សួរឡើងទៅ ដោយមើលទៅវាមិនមែនស្រួលបួលទេ។
« មិនអីទេ ប៉ះទង្គិចបន្តិចបន្តួច »
« ហុចដៃមក! » រាងសង្ហារងើបចេញទៅហើយក៏ដើរមកវិញដោយមានប្រអប់ថ្នាំមកជាមួយ , នាយទម្លាក់ខ្លួនអង្គុយទល់មុខនាង នាំអោយនាងត្រូវជ្រឹមចិញ្ចើមសម្លឹងគេភ្លឹះៗ...
« មិនអីទេខ្ញុំធ្វើខ្លួនឯងក៏បានដែរលោកបងសង្ហារ » ឃើញគេយកប្រអប់ថ្នាំមកបែបនេះហើយដាក់ទុនចង់ជួយលាងរបួសអោយនាងទៀត អ្វីដែលសំខាន់ការគិតរបស់នាងដែលថាគេអាយុច្រើន ចាស់នោះខុសទៀតហើយ មុខគេក្មេងហើយសង្ហារបែបនេះមិនចម្លែកទេដែលគេមានគូរដណ្តឹងហើយ។
« ហុចដៃមក! » យ៉ុនហ្គីប្រើសម្លេងស្មើៗបន្តិចទើបនាងព្រមហុចដៃអោយគេ ស្រីម្នាក់នេះលេងធម៍ត្រជាក់មិនចង់ទេ រកតែធម៍ក្តៅ។
« ម៉េចបានជាលោកមិនចូលចិត្តអ្នកនាងហ្វីយ៉ាណា? បើតាមម៉ែដោះរៀបរាប់គឺនាងឥតខ្ចោះតែម្តង លោកយកខ្ញុំមកសម្តែងធ្វើអីទៀត? » ហេនស៊ែលសួរទៅកាន់រាងក្រាស់ដែលកំពុងផ្ចិតផ្ចង់លាងរបួសអោយនាង ដោយចិត្តរបស់នាងក៏ឆ្ងល់ ចង់ដឹងពីគេជាងនេះទៅទៀត។
« នាងមិនយល់ទេ! ខំធ្វើខ្លួនអោយល្អជួយខ្ញុំអោយអស់ពីលទ្ធភាពទៅបានហើយ កុំខ្វល់ពីសម្តីអ្នកដទៃអី » គេល្អខ្លាំងណាស់ គេមិនដូចមនុស្សនៅខាងក្រោមនោះទេ គិតៗទៅនាងមិនសមនិងគេសោះតែម្តង!សូមរងចាំភាគបន្ត...
ឃើញតួប្រុសគេល្អអត់?🌚
#អាយរីស

YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?