ភាគ ៨.

1.8K 70 0
                                        

~Billionaire's Wife~
ស៊ូហ្គា X ហេនស៊ែល
#ភាគ ៨.

« នែ មីន យ៉ុនហ្គី! »

« អេៗ កុំទាន់តមាត់និងខ្ញុំអី ទៅស្លៀកអោយអស់សិនទៅចាំតវ៉ាសរុប! » គេដឹងថានាងរៀបនិងជេគេហើយ គេដឹងខុសទាន់ទើបគេនិយាយទៅនាងមុន-,- គេគ្រាន់តែភ្លេចគិតមួយភ្លែតថារ៉ូបទាំងនោះគេជាអ្នករើសអោយនាង

« ឆឹស! » ហេនស៊ែលសម្លក់គេបន្តិចមុននិងដើរចូលបន្ទប់ផ្លាស់ខោអាវវិញជាមួយរ៉ូបស្លៀកដូចមិនស្លៀកអម្បាញ់មិញនេះ...វាចំហរខ្លាំងពេកនោះអី

« តែថា...ក្មេងម្នាក់នេះឈ្លើយខ្លាំងណាស់! នាងហៅខ្ញុំឈ្មោះពេញ ត្រកូលពេញតែម្តង » នាងទៅបាត់ទើបគេចាប់អារម្មណ៍ពាក្យដែលនាងហៅគេអម្បាញ់មិញនេះ...មីន យ៉ុនហ្គីផាំងៗតែម្តងហើយ

« មើលឬអត់និង? » សម្លេងស្រួយស្រេះរបស់រាងស្តើងត្រូវនាំអារម្មណ៍រាងក្រាស់អោយងាកទៅរកនាងវិញ គេងាកទៅភ្លាមគេក៏សើចឡើងតែម្តង...

« លោកសើចស្អី? ខ្ញុំកំប្លែងខ្លាំងណាស់ឬ? » ហេនស៊ែលស្រែកទៅកាន់រាងក្រាស់ដោយភាពក្តៅក្រហាយ នេះនាងខំផ្លាស់ខោអាវហត់សឹងស្លាប់គេមកសើចបានយ៉ាងម៉េចនិង

« បានហើយៗ នាងកាតឿបែបនេះពាក់មិនសមទេ » គេសើចអម្បាញ់មិញនេះព្រោះនាងពាក់បញ្រ្ចាសហើយនាងទាបបែបនេះស្លៀករ៉ូបសុិចសុីមកបែបនេះគឺថាអូសដីតែម្តង យ៉ាប់ណាស់រ៉ូបទាំងនោះគេដាក់សម្រាប់អ្នកខ្ពស់ៗពាក់សោះ គេរើសមិនមើលច្បាស់ណាស់!

« នែ លោកថាអ្នកណាកាតឿ? » នាងកំពុងហត់ហើយគេមកថាអោយនាងរហូតបែបនេះមិនអោយនាងក្តៅក្រហាយទេឬ?

« យកដាក់ខ្លួនខ្លះទៅ! ខ្ញុំទទួលស្គាល់ថាខ្ញុំទាបតែពេលបានឃើញនាងបែបនេះខ្ញុំគិតថាខ្ញុំខ្ពស់ហើយ » យ៉ុនហ្គីសើចឡើងសម្លឹងទៅកាន់ស្រីស្រស់ដែលងើយសម្លក់គេនោះ នាងត្រឹមស្មាគេទេ ពេលដែលនាងនិយាយជាមួយគេគឺនាងត្រូវងើយសម្លឹងមុខគេ🤣

« ហូយឈប់ខឹងទៅស្រីតឿ មនុស្សកាតឿគេមិនអោយឆ្នាស់ពេកទេ » ថ្ងៃនេះនាងធ្វើអោយគេសើចច្រើនដងណាស់ទាំងដែលរាល់ដងគេមិនដែលនិយាយមិនដែលញញឹមឬសើចផង នាងពិសេសណាស់ធ្វើអោយគេប្តូរចរិកបាន

« បុគ្គលិក! សូមរើសឈុតណាអោយសមនិងស្រីតឿម្នាក់នេះផងណា! » យ៉ុនហ្គីប្រគល់ហេនស៊ែលអោយទៅបុគ្គលិកមុននិងអង្គុយចាំមើលជាលើកទីពីរ

...

« អូខេ! ដូចកូនក្មេងចឹងតែស្អាត » ហេនស៊ែលចេញមកម្តងទៀតគេក៏ត្រូវសើចជាលើកទីពីរ លើកនេះស្អាតមែនឡើង cute តែម្តង នាងគ្រងដោយអាវយឺតវែងៗបិទបាំងខោខាបូយខ្លីនោះ មើលទៅពិតជាស្អាតមែន

« cute ហើយទៅ » ឃើញនាងពាក់ខ្ជូតៗបែបនេះគេទប់សើចមិនបានទេ លើកនេះគឺនាងពាក់អាវសាច់ក្រណាត់ដៃវែងមានមួក ហើយនាងមាឌតូចថែមទាំងកាតឿបែបនេះទៀតអាវមួយគឺធ្លាក់មកដល់ភ្លៅតែម្តង

« បានហើយណា យកស្ទាយទាំងនេះ 10-20 ឈុតមកបន្តិចទៀតខ្ញុំមកយក! » យ៉ុនហ្គីថាហើយគេក៏អូសរាងស្តើងចេញទៅតែម្តង គម្រោងគេគឺនាំស្រីតឿម្នាក់នេះដើរលេងពេញផ្សារទំនើបនោះអី

~~~~~

« សំបុត្រអីនិង? » ហេនស៊ែលសួរទៅរាងក្រាស់ដែលទិញសំបុត្រពីរសន្លឹកមិនដឹងជាសំបុត្រស្អីទេ

« សំបុត្រចូលផ្ទះខ្មោច! » យ៉ុនហ្គីញាក់ចិញ្ចើមដាក់នាងតិចៗបន្ទាប់ពីឃើញថានាងមិនសូវត្រូវជាមួយខ្មោចទេ...

[ធ្វើបាបគេអាងតែគេកាតឿ😔]

To be continued...

~ Billionaire's Wife ~Where stories live. Discover now