ភាគទី2: ស្រវាទាំងពីរ

2.6K 165 3
                                    

" កូនទៅខាងលើនិយាយជាមួយនាងសិន " Tae រកងើបតែប៉ាគេឃាត់
" មិនបាច់ទេកូនញុាំទៅ ក្រែងត្រូវទៅមើលហាងទៀតមិនចឹង " Mr.Kim

" មែនហើយ ទុកអោយម៉ាក់ទៅនិយាយជាមួយTaehsuខ្លួនឯង " Mrs.Kim
" បាទម៉ាក់ " Tae

       ក្រោយពីញុាំអាហារពេលព្រឹករួចរាល់ Taeក៏រៀបចំខ្លួនទៅហាងផ្ការបស់គេដោយអោយអ្នកបើកឡានជួនទៅដូចរាល់ដង

" ថ្ងៃនេះទុកអោយបងជាអ្នកជួនទៅហាង " Jk
" មិនបាច់ទេ ខ្ញុំអាចទៅខ្លួនឯងបាន " Tae
" កូនអោយJkជួនទៅៗកូន យ៉ាងណាពួកកូនទើបតែរៀបការ នៅក្បែរគ្នាកាន់តែច្រើនកាន់តែល្អ " Mrs.Kim

" មែនហើយអូនគួរតែតាមអ្នកម៉ាក់ " Jk
" ចឹងក៏បាន ម៉ាក់កូនទៅហើយនឹងឆាប់មកវិញ " Tae និយាយរួចក៏ឡើងឡានជាមួយJk បើកទៅហាងរបស់គេ ឯប៉ារបស់Taeក៏ត្រូវទៅក្រុមហ៊ុនដែរ

+ក្នុងឡាន

" Taehsuនាងប្រហែលជាអ្នកបដិសេដរឿងរៀបការនោះមែនទេ? ប្អូនស្រីរបស់អូន * jk បើកឡានបណ្ដើរនិយាយបណ្ដើរ

" នាងប្រហែលជាមិនពេញចិត្តនឹងចរឹកលោកដូចខ្ញុំ ទើបមិនព្រមរៀបការ ខ្ញុំនិយាយត្រូវទេ " Tae

" អូននិយាយបែបនេះក៏មិនត្រូវ បងបែបនេះតាំងពីដំបូងគ្មានអីចម្លែកទេ " Jk
" មែន! សម្រាប់លោកគ្មានអ្វីចម្លែក ព្រោះរឿងរបស់លោកអ្នកណាក៏គេដឹង គេស្គាល់លោកដែល " Tae

" អូននិយាយដូចជាស្អប់បងណាស់ " Jk
" ខ្ញុំមិនដែលស្អប់អ្នកណានោះទេ ព្រោះគេមិនដែលធ្វើអ្វីមកលើខ្ញុំ លោកចាប់អារម្មណ៍តែការបើកឡានរបស់លោកទៅ កុំខ្វល់ពីសម្ដីគេពេក " Tae ងាកមុខចេញវិញ អោយតែនិយាយជាមួយគេពេលណារកតែឈ្មោះគ្នា ហើយគេមិនមែនជាអ្នកផ្ដើមនោះទេគឺjk

        Jkក៏ស្ងាត់មាត់បន្តការបើកបររបស់គេ រហូតមកដល់ហាងរបស់Tae គេក៏ឈប់ឡាននៅកន្លែងចត

" អរគុណដែលជួនមក លោកទៅវិញបាន " Tae ដោះខ្សែរក្រវាត់ចេញបម្រុងនឹងបើកទ្វារចុះ តែត្រូវjkចាប់ដៃជាប់ទាញទៅថើបផ្ដិចលើមាត់តូច

" បងទៅវិញហើយ ចេញពីហាងពេលណាCallប្រាប់បងមកយក " Jk ញញឹមព្រានបន្តិច ទើបបើកឡានចេញទៅ ចំណែកTaeបានត្រឹមស្ងៀម ប្រុសម្នាក់នេះតែងតែឆ្លៀតឱកាសលើគេរហូត

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now