ភាគទី២២: មើលប្រពន្ធខ្លួនឯងទាស់ខុសត្រង់ណា

2.2K 125 1
                                    

__New Day__

" ប៉ា​ថ្ងៃនេះកូនសុំច្បាប់មួយថ្ងៃ Taehyungឈឺចឹងហើយ​កូនចង់នៅមើលគេ " Jungkook ឈរនៅមាត់​បង្អួចនៃ​បន្ទប់​និយាយជាមួយMr.Kimទាំង​ព្រឹក

" បាទTaeមិនកើតអី​ធ្ងន់ធ្ងរនោះទេ ប្រាប់អ្នក​ម៉ាក់ទៅកូនអាច​មើលថែTaeបាន អរគុណលោក​ប៉ា​ ជម្រាបលា! " Jungkook ក្រោយពីសុំ​សម្រាកធ្វើការពីប៉ា​ក្មេកបានហើយ គេក៏ដាក់​ទូរសព្ទទុកលើតុក្បែរក្បាលដំណេក ហើយចូលទៅអង្គុយជិតរាងតូចដែលកំពុងគេងលក់​នោះ

គេគិតមក​រហូតថាគេកើតអីដែលទៅចាប់​បង្ខំTaehyung ដល់ថ្នាក់គេខាំខ្លួនឯងហើម​ដល់ថ្នាក់នេះ កាន់តែគិតកាន់តែឈឺក្បាល ។ កំពុងតែគិត​សុខៗ Taeក៏​ភ្ញាក់ពីគេង ភ្នែកដែលបើកព្រិចៗស៊ម​នឹងពន្លឺថ្ងៃមុននឹងបើកមើល​វត្ថុជុំវិញខ្លួន កាយតូចលែងកម្រើកពេល​ឃើញJkកំពុង​អង្គុយក្បែរគេភ្លឹក​កំពុងគិតអីមិនដឹង ខ្លួនឃើញបែបនេះក៏​បម្រាស់​គេងបែរខ្នងវិញ

" ឯង​ភ្ញាក់ហើយ " Jungkook និយាយក្រោយ​ឃើញTaeបម្រាស់បែរខ្នងដាក់គេ

" .......... " Tae មិនតបតនឹងសម្ដីរបស់​អ្នកជា​ប្ដីដែលកំពុងសួរ រឹតតែមិន​ចង់លឺពាក្យរបស់Jkនិយាយ

" កើតអីទេ មាត់​របស់ឯងមិនអីទេឬ? " Jungkook នៅតែសួរ​ចង់ដឹងទោះមិន​លឺការឆ្លើយតបរបស់Taeក៏គេនៅ​សួរដេញដោល អោយ​ប្រាកដក្នុងចិត្តថាគេមិនអី

" .......... " Tae ខ្ញាំភួយជាប់សម្ងំបិទភ្នែកគេងវិញ ចង់គេសួរដល់ណាក៏ខ្លួនមិន​ឆ្លើយ បន់​អោយតែគេចេញពី​បន្ទប់នេះឆាប់ៗនឹង​បាន​ធូរស្បើយក្នុងចិត្ត

" ថ្ងៃនេះឯងគេងទៅ មិនបាច់​ទៅមើលហាង​នោះទេ ចង់បានអី​និយាយមក​ចាំយើងធ្វើអោយ " Jungkook ឈ្ងោកមុខចុះ​ខំនិយាយទាំងដឹងថាគេមិនតប តែក៏មក​ពីខ្លួនឯងដែល​យកកំហឹងដាក់មុខហើយមក​ធ្វើរឿងៗឆ្កួតៗបែបនេះ នឹកឃើញឡើងវិញក៏ខ្មាសខ្លួនឯងមិនតិចដែល

" ចេញពី​បន្ទប់ខ្ញុំទៅ! " ទី​បំផុតក៏ព្រម​និយាយតបទៅគេ ពាក្យដែលនិយាយដំបូងបែរជាដេញរាងក្រាស់ទៅវិញ ទង្វើគេកាលពីយប់មិញធ្វើអោយ​ខ្លួនទទួលយកមិនបាន សាងហើយមក​និយាយល្អយកមុខ ជាមនុស្សដែលមិនគួរអោយ​ទុកចិត្ត

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now