ភាគទី៣១: រៀនបើកចិត្តម្ដងក៏មិនខុស

2K 129 3
                                    

   TaeនឹងJungkookក្រោយពីនិយាយគ្នារួចច Jkសន្យាថានឹង​មើលថែTaeអោយល្អជាងមុន ហើយនឹងកែទម្លាប់របស់ខ្លួនឯងចេញ ហើយពេល​នេះ​ចិត្តគំនិតគេគិតតែពីនាក់​ជា​ប្រពន្ធប៉ុណ្ណោះ មិនបាននឹក​ដល់​ស្រីដទៃឡើយ ។ Taeក៏មិន​សូវជឿគេប៉ុន្មានដែលថាអាចកែបាន តែក៏រៀនបើក​ចិត្តអោយគេ ទទួលស្គាល់បើប្រុសម្នាក់នេះពីមុនល្អដូចពេលនេះគេ​ប្រហែលមិន​ចាំបាច់ហត់ចិត្តដល់ម្លឹង មិនស្រួលខ្លួន​អាច​ស្រលាញ់គេថែមទៀតផង ទម្រាំតែJkដឹងខ្លួន TaeនឹងTaehsuមើលមុខគ្នាមិន​ចំទៅហើយ។

Taeពេលនេះក៏​កំពុងរៀបចំអាហារពេល​ល្ងាចញាំពីរនាក់​Jk។ បើនិយាយពេលកំពុង​ធ្វើអាហារអ្នក​ជា​ប្ដីឈរមិន​ឃ្លាតពីខ្លួន ដូចខ្លាចមាន​អ្វីមក​ដណ្ដើម គ្រាន់តែហាន់ត្រូវដៃគេភ័យលើសតែចូលបន្ទប់សង្គ្រោះទៅហើយ នេះលោកJeon Jungkook​បារម្ភពេកទេដឹង

" លោកមិន​ញាំទៅ នៅមើលមុខ​ខ្ញុំធ្វើអី ?ឬមុខខ្ញុំមាន​ប្រឡាក់អី? " Tae សួរទៅទាំង​មុខក្រហម មកពីJkចេះតែមើលគេពេក នៅឆ្លៀតញញឹម​ទៀតមនុស្សឯណាដែលថាមិនអៀន

" មុខឯង​ប្រឡាក់ពិតមែន មក​ខាងនេះមកយើងជូតអោយ " Jungkook ញញឹម​ចុងមាត់​បន្តិច ពេលនឹក​ឃើញល្បិចចំណេញលើប្រពន្ធខ្លួនឯង សម​បំណងពេលTaeងើបមកមែន

" កន្លែងណាខ្ញុំជូតខ្លួនឯង " Tae មក​ឈរក្បែររាងសង្ហារទាំងយក​ដៃជូតមុខ
" អោនអោយជិតមកយើង​ជូតអោយ " Jungkook

" អឹម~! " Tae អោនតាម​សម្ដីរាងក្រាស់ មុខ​របស់គេក៏ត្រូវ​ក្រសោបដោយដៃក្រាស់​ទាំងគួរទាញទៅថើបមាត់​

" .......... " Tae បើកភ្នែកធំៗ​ភ្ញាក់ផ្អើល កណ្ដាប់ដៃតូចៗលើកគក់ស្មារាងមាំអោយចេញ

" ក្រែងយល់ព្រមនឹងគ្នាហើយមិន​ចឹង ហើយរុញចេញធ្វើអី? " Jungkook លើកចិញ្ចើមសួរពេល​ដកមាត់ចេញមកវិញ

" មិនដឹង ឆាប់​ញាំបាយទៅ " Tae ដើរទៅតុវិញអៀនប្រៀននឹង​រាងក្រាស់ ខឹងដែលពេល​Jk​កុហកតែក៏រំសាយចេញអង្គុយញាំអាហារ​ធ្វើមិន​ដឹង

( ទ្រាំ! អាគុក​ទ្រាំឯង​ទើបតែលួង​ប្រពន្ធបានមុននេះទេ ) Jungkook បិទភ្នែកសម្រួលអារម្មណ៍វិញ ពេលបាន​ធូរ​បន្តិចទើប​ចាប់ផ្ដើមញាំ រាងតូចចេះតែងាកមក​ឆ្ងល់មិន​តិចថាJk​ធ្វើអី ទើប​ប្លែកដល់ម្លឹងតែក៏ល្អដែលពេល​ឃើញរាង​សង្ហាបែបនេះ។

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now