ភាគទី២៩: ខ្ញុំមកចិត្តទន់ដាក់គេធ្វើអី?

2.3K 131 1
                                    

+ម៉ោង7យប់

        Jungkookអង្គុយនៅបន្ទប់ទទួលភ្ញៀវយ៉ាង​ស្ងៀមស្ងាត់បំផុត មុខមើលមិន​យល់ដោយសារឈ្លោះជាមួយប្រពន្ធ រាងតូចមិនបានចេញមកក្រៅ​បន្ទប់សោះ ម្នាក់ៗក៏មិន​ទាន់​បាន​ញាំអីដែល នាយ​មិន​សូវ​ឃ្លានទេតែ​បារម្ភពីរាងតូចឯណោះវិញដែលខ្លាចថាឃ្លានបើតាំងពីព្រឹកមក​ទាន់បានបាយចូលពោះផង ។ បន្តិចក្រោយ​អ៊ំស្រីមើលថែផ្ទះក៏ចូលមក​ ជាមួយប្រអប់យូក្នុងដៃ ប្រហែលជាអាហារដែល​គាត់ធ្វើយកមកអោយពួក​គេហើយ

" អ្នកប្រុស​ពិសាអីហើយឬនៅ អ៊ំបាន​ធ្វើអាហារមក​អោយ " អ៊ំស្រីដាក់​ប្រអប់យូចុះ មាន​ពីរ​ចំណែកទៀតផង

" អរគុណហើយអ៊ំ " Jungkook
" ហើយចុះ​ប្រពន្ធអ្នក​ប្រុសនៅឯណា? " អ៊ំស្រីសួរឃើញJungkookនៅអង្គុយតែឯង

" គេខឹង​ខ្ញុំនៅ​ក្នុងបន្ទប់ឯណោះអ៊ំ មិនដឹងថា​ត្រូវលួងរបៀបណាទេ " Jungkook
" អ្នកប្រុសកុំអាលគិតអី យក​អាហារអោយ​អ្នកប្រុសតូច​ញាំសិនទៅ " អ៊ំស្រី

" បាទ! អរ~អ៊ំពេល​ខ្ញុំមក​មិន​បាន​យក​សម្លៀក​បំពាក់មក​ប្ដូរទេ អ៊ំជួយទៅទិញខោអាវ​ប៉ុន្មានឈុតអោយផងបានទេ? នៅជិតនេះគួរតែមាន​ផ្សារ " Jungkook

" ចា៎ចាំអ៊ំអោយកូនប្រុសអ៊ំទៅទិញ ហើយចុះចង់បាន​ខោអាវ​របៀបមិច " អ៊ំស្រីសួរបញ្ជាក់ ក្រែងលោពេល​ទិញមកស្លៀកមិនត្រូវ

" អ៊ំ​ប្រហែលដឹង​ទំហំដែលខ្ញុំពាក់ហើយ បើTaeវិញមិនបាច់​ធំពេកទេ អរហើយមិនបាច់យក​ខោអាវណាក្រាស់ៗពេកទេ នេះអ៊ំយក​លុយ​របស់ខ្ញុំទៅទិញទៅ " Jungkook ដកលុយសុទ្ធអោយគាត់

" ចា៎អ្នកប្រុស មិនយូរទេនឹងបានស្លៀកហើយ " អ៊ំស្រីទទួលលុយពីគេហើយទើបចេញទៅ ផ្ទះគាត់នៅជិតនេះចឹងហើយទើបងាយស្រួលដើរទៅដើរមក

នាយក្រោយពីអ៊ំចេញទៅផុតក៏យូរ​ប្រអប់បាយទៅខាងលើបើកទ្វារចូលទៅ​ក្នុងបន្ទប់តែក៏ឃើញTaeឈរ​និយាយទូរសព្ទទើបនាយស្ទុះទៅយកមក​ភ្លាម

" ឯង​កំពុងនិយាយជាមួយអ្នកណា? " Jungkook
" អោយ​ទូរសព្ទមក​ខ្ញុំវិញ!! " Tae ភ្ញាក់ព្រើតពេល​Jungkook​ចូលកញ្ឆក់ទូរសព្ទពីគេ រាងតូច​ក៏ប្រតាយយក​ទូរសព្ទមកវិញ គេបាន​CallទៅJangwooមិន​ទាន់នឹង​និយាយស្រួលបួលផង​រាងក្រាស់ក៏​កញ្ឆក់យកទៅបាត់

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now