ភាគទី៥

1.9K 144 2
                                    

@Night🌆

Taeឈប់​ឡាននៅខាងមុខ​ផ្ទះ រួចចុះចេញពីឡាន​ចូលទៅខាង​ក្នុងជាមួយទឹកមុខ​រាបស្មើ

" Aww! Taeមក​វិញហើយកូន " Mom.Tae
" បាទម៉ាក់ សឺត~~ " Tae ដើរមក​ថើបថ្ពាល់អ្នក​ជា​ម្ដាយមួយខ្សឺត

" មកដល់​យប់រាល់ថ្ងៃហើយកូនម៉ាក់ " Mom.Tae
" ព្រោះនៅមើលហាងនោះអី " Tae

" ម៉ាក់ដឹង តែកូនគួររកពេលនៅ​ជាមួយJkអោយបាន​ច្រើន​ ប្ដីប្រពន្ធត្រូវការ​ភាពកក់ក្ដៅពីគ្នា " Mom.Tae

" តែខ្លាចថាអ្នក​រវល់នោះមិនមែនកូន ម៉ាក់ទៅគេងទៅយប់ណាស់ហើយ​រឿងនេះកូនអាច​ចាត់ចែងបាន " Tae

" ចឹងក៏ចឹង ម៉ាក់ទៅគេងហើយGood Nightកូន​ម៉ាក់ សឺត~~ " Mom.Tae អោន​ថើបថ្ងាសកូនប្រុសហើយទើបទៅ​បន្ទប់

" Good Night​ម៉ាក់ " Tae សម្លឹងខ្នងអ្នក​ជាម្ដាយពេល​ឃើញគាត់ឡើងទៅបាត់ ទើប​ឈរដកដង្ហើមធំ

" ភាពកក់​ក្ដៅដែលដែលកូនមាន​ គេ​ប្រហែលមិន​សាកសម​ទទួលយកទេ " Tae

+ ងឺត~~!!! សំឡេងឡាន​Jk​ឈប់នៅមុខ​ផ្ទះដាស់ស្មារតីអោយ​Taeដើរទៅមើល រាងក្រាស់​ចេញពីក្នុងឡាន​ជាមួយឥវ៉ាន់​ដែលគេ​ទិញមកពី​ផ្សារទំនើប យកមក​ផ្ញើអ្នកណាមិនដឹង

" នៅមិនទាន់គេងទេ? " Jk ដើរមក​ដល់ក៏​ភ្ញាក់បន្តិច ព្រោះឃើញTae​ឈរធ្មឹងមើលគេពីមាត់​ទ្វារមក

" រៀបទៅ​បន្ទប់ហើយ តែលឺសំឡេងឡាន​ទើប​ចេញមកមើល​ " Tae សម្លឹងទៅរបស់ក្នុងដៃJk រួចដើរចូលទៅខាងក្នុងវិញ

" អូនទើបតែមក​ពីហាង​មែនទេ " Jk
" មុននេះ " Tae ឆ្លើយហីៗ​ ទើប​បើកទ្វាចូលបន្ទប់

" នេះរបស់អូន បងបាន​ទិញមក​ពីផ្សារ​កាលព្រឹកមិញ " Jk ដាក់ឥវ៉ាន់​លើពូក វាជាហេតុ​ដែលធ្វើអោយ​រាងតូច​ងាកមើលមក​គេ

" ខ្ញុំ..!! ថ្ងៃក្រោយមិនបាច់​ខ្ជះខ្ជាយលុយរបស់លោកទេ បើ​ខ្ញុំត្រូវការ​នឹងទៅទិញ​ខ្លួនឯង " Tae

" ប្ដីទិញអោយ​ប្រពន្ធមានអីមិនល្អ អូនគួរតែសប្បាយចិត្តបាន​បង​ទិញមកអោយ " Jk
" ដើម្បីអី ? " Tae

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now