ភាគទី១០: ប្រកាសសង្គ្រាមដណ្ដើមប្ដីបង

2.9K 150 3
                                        

       Taeក្រោយពីឃើញ​រឿងមុននេះហើយក៏ដើរទៅយក​កន្សែងចូល​ងូតទឹកចេញ រងចាំJkមក​វិញនិយាយរឿងខ្លះ

" លោកមកហើយ ល្អណាស់​មុននេះលោក​ប៉ាថា​ស្អែកលោកអាច​ចូលធ្វើការបានហើយ " Tae ឈរជូតសក់​មុខ​កញ្ចក់តែពេល​ឃើញJkចូលមក​ក៏​និយាយតែម្ដង កាយ​វិការ​គេនៅ​ធម្មតា​ដូចគ្មានប្រតិកម្មនឹងអ្វីដែលគេ​ឃើញមុននេះ​ទាល់តែសោះ

" យើងមិន​ទាន់បាន​ត្រៀមខ្លួននោះទេ ខោអាវ​ធ្វើការ​ក៏មិនបាន​រៀបចំដែល " Jk
" កុំភ័យអី​សម្លៀក​បំពាក់ថ្ងៃស្អែកនឹងមាន​មនុស្សយកមកអោយ ត្រៀមតែ​ចិត្តធ្វើការអោយបានល្អទៅបានហើយ អេរ! នេះលោក​ទៅធ្វើអី​មកមិច​ក៏មាន​ស្នាមក្រេម​ជាប់​អាវ " Tae ដើរមក​ឈរជិត​មនុស្សមាឌធំមុននឹង​លើកដៃគ្រវាសត្រង់​ស្នាម​ក្រេមដែល​ជាប់នៅក៏អាវ​ខាង​ឆ្វេងរបស់Jkចេញ​ថែមទាំងសម្លឹងមុខគេ​មិន​ដាក់ទៀត

" គ្មានទេ!! យើងទៅ​ងូតទឹកហើយ " Jk អោនមើល​បន្តិចមុននេះមិនបានមើល​ទើបអោយគេ​ចាប់បាន ម្ដងនេះTae​សង្ស័យឬអត់ថាមុននេះគេបាន​ធ្វើអី​ជាមួយអ្នកណាទើប​ដើរគេចចូលបន្ទប់ទឹក

" ....... " Tae សម្លឹងខ្នង​គេពី​ក្រោយរហូតគេ​ចូ​ល​ក្នុងបន្ទប់ទឹកបាត់ ទើប​ដាក់ខ្លួនអង្គុយចុះ​លើពូកទាំងក្ដាប់ដៃ​សម្រួលអារម្មណ៍ មុននេះអ្វីក៏​គេឃើញពួកគេមិនមែន​ត្រឹមតែអោប​នោះទេគឺនៅ​ថើបគ្នាទៀត តើ​ក្នុងស្ថានភាពនេះអ្នក​ណា​ចិត្តស្ងប់ជាងគេ​ទៀតទៅ។

       Tae​គិត​ចុះគិតឡើង ពេលនេះ​ក្នុងខួរក្បាល​របស់គេមាន​តែពាក្យ ហេតុអី? ហេតុអីមកមាន​រឿងបែបនេះ​ចំពោះគេទៅវិញ បើ​ស្រី​ផ្សេងគេមិន​ខ្វល់ឡើយតែនេះជា​ប្អូនរបស់គេ ហេតុអី​ក្រែងគេ​ធ្លាប់និយាយថានឹង​លះបង់មែនទេ មិច​ក៏​ពេលនេះ​ច្របូកច្របល់ខ្លាំងម្ល៉េះ គេមិន​ច្បាស់លាស់ដូចមុនទេ មិនមែន​ខ្លាចបាត់បង់Jk តែអ្វីដែលគេ​ខ្លាចគឺអនាគតប្អូនស្រីគេ ទោះគេ​អោយ​Jkទៅនាង មិន​ប្រាកដថា​ប្រុសព្រាន​ម្នាក់នោះផ្លាស់ប្ដូរចរិតនោះទេ ថ្ងៃក្រោយនាងនឹង​ត្រូវឈឺចាប់មិន​ខាន គេ​គួរតែវិធីដោះ​ស្រាយ

+ ទឺតៗ~~ សំឡេងទូរសព្ទរបស់Jk​រោទ៍ឡើង Taeងាកមើល​បន្តិចទើបងាកចេញមកវិញព្រោះ​មិន​ចង់ខ្វល់ តែសំឡេងទូរសព្ទរោទ៍មិន​ឈប់ ទើប​សម្រេចចុចទទួល

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now