ភាគទី៣០: សុំឱកាសក្រែប្រែ

3.3K 156 5
                                        

      អ៊ំស្រីមើល​ថែផ្ទះរុក​រើយក​ប្រអប់ថ្នាំ លាង​របួសចេញមក មួយម៉ោងមុន​គាត់បានយក​អាហារពេលព្រឹកមក​ក៏លឺ​សំឡេងស្រែករបស់Jungkookចេញពី​បន្ទប់ ពេលគាត់​ចូលទៅមើលគឺឃើញTae​កំពុងខាំ​ត្រចៀករបស់Jungkook ពេលនេះក៏​អង្គុយ​ស្ងៀមចាំអោយគាត់​លាង​របួសមាត់​អោយគេ ខាំត្រចៀកមិន​គ្រប់ Taeបាន​ដាល់Jungkookចំមាត់​ទៀត

" ពេញចិត្តហើយដែរឃើញយើងបែកមុខបែបនេះ " Jungkook លើកចិញ្ចើមសួរ រាងតូចក៏មិនបានមាត់​បែរងាកមកសម្លក់គេ

" ឆឹស!! ប៉ះខ្លួនបន្តិចសោះលែង​ដល់ថ្នាក់នេះ! " Jungkook រអ៊ូតិច​ៗទាំងប៉ះមាត់​ខ្លួនឯងព្រោះឈឺ

" សមមុខ!! " Tae

__SKIP__

       Sugaបា​ន​ទាក់ទងមកJungkookនៅ​ម្សិលមិញតែគេមិនលើក ទើប​ថ្ងៃនេះគេតេទៅJungkookម្ដងទៀត តែនៅ​មិនលើក​ដដែលទើប​Suga​សម្រេចចិត្តទៅផ្ទះគេតែម្ដង

" គ្មានមនុស្សនៅទេ? " Suga សួរខ្លួនឯងពេល​មក​ដល់ឃើញទ្វារជាប់សោ ក៏ចាប់​ផ្ដើមឆ្ងល់តែម្ដង ទាក់ទងមិនបានហើយគ្មាន​អ្នកនៅផ្ទះទៀត

" តេទៅសួរអ្នកមីងល្អជាង " Suga ថារួចក៏ទាញទូរសទ្ទមក​តេទៅMrs.Jeon

" ហេឡូអ្នកមីងខ្ញុំគឺSugaណា? " Suga
( អរគឺក្មួយSugaទេអី ហើយចុះCallមកមាន​ការអីមែនទេ? ) Mrs.Jeon

" ក្មួយ​គ្រាន់តែចង់ដឹងថាJungkookទៅណា Callមិន​ចូល ទ្វារផ្ទះក៏បិតទៀតគេទៅណាមែន​ទេអ្នក​មីង " Suga

( Jungkookមិននៅទេ ពេលនេះគួរតែនៅផ្ទះ​លំហែនៅJeJu ) Mrs.Jeon និយាយតាមដែល​គាត់ស្មាន ព្រោះគ្មានកន្លែងផ្សេងទេ

" គេទៅធ្វើអី​នៅJeJu " Suga ចងចិញ្ចើមនឹកឆ្ងល់ថា​មិត្តគេទៅធ្វើអីនៅទីនោះ

( ហឺយ !រឿងរញ៉េរញ៉ៃណាស់មីងមិន​ដឹងថា​ត្រូវប្រាប់ក្មួយរបៀបមិចនោះទេ ) Mrs.Jeon ដក​ដង្ហើមទាំងតឹងចិត្ត មិន​ដឹងថាពេលនេះកូន​គាត់ដោះស្រាយ​ជាមួយTaeយ៉ាងមិចទៅហើយទេ

" កើតរឿងអីមែនទេ​អ្នកមីង " Suga កាន់តែឆ្ងល់លើសដើមទៀត

( ហ្អឹម! បើក្មួយចង់ដឹងមកផ្ទះមីងមកមីង​និយាយប្រាប់ ) Mrs.Jeon

" បាទអ្នក​មីងបន្តិចទៀតខ្ញុំទៅដល់​ហើយ ប៉ុណ្ណឹងចោះអ្នកមីង " Suga ដាក់ទូរសព្ទចុះវិញរួចឡើងឡានបើកចេញទៅ គេក៏ចង់ដឹងដែលមិច​ក៏គាត់​ដកដង្ហើម​ធំច្រើន​ដង​ម្ល៉េះ។

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now