ភាគទី៦: ទទួលក្មេងមកចិញ្ចឹម?

2.1K 127 5
                                    

     ក្រោយចេញពីមណ្ឌលកុមារកំព្រាមក
Taeក៏បើកឡានទៅផ្ទះប៉ាម៉ាក់ក្មេកគេ
នឹងមានផ្លែឈើយកទៅផ្ញើ តែអារម្មណ៍របស់គេនៅតែដកជាប់នឹងសំបុត្រមួយច្បាប់ដែលគេបានទទួលពីអ្នកគ្រូLiនៅមណ្ឌលកុមារកំព្រា ទើបឈប់
ឡាននៅគៀនផ្លូវ បើកសំបុត្រនោះមើល

" បើក្មេងនេះធំឡើងមកបានល្អ គឺព្រោះតែ
មានការផ្គត់ផ្គង់របស់អ្នកប្រុស ហេតុអីមិន
ទទួលយកក្មេងទៅចិញ្ចឹមទៅ " LiYa

" ទទួលយកមកចិញ្ចឹមមែនទេ? " Tae រអ៊ូ
បន្ដិច បើតាមសិទ្ធរបស់គេគឺអាចទទួលយកក្មេងម្នាក់នោះបានហើយ ហើយក៏ជាអ្នកសាកសមដែល ខាងមណ្ឌលក៏អនុញ្ញាត គ្រាន់តែគេស៊ីញ៉េ
យល់ព្រមគឺចប់ហើយ

" នៅមិនដល់ពេលដែលខ្ញុំយកគេមកចិញ្ចឹមទេគេគួរតែធំធាត់ជាងនេះសិន អាចនិយាយនឹងដឹងលឺគ្រប់យ៉ាង " Tae ទុកសំបុត្រនោះវិញ ជាឯកសារផ្ទេរក្មេងអោយគេចិញ្ចឹម បើស៊ីញ៉េរួចគឺអាចទទួលបានហើយ តែមិនមែនពេលនេះទេសម្រាប់គេ

   Taeគិតរួចក៏បើកឡានទៅបន្ត គេមានរឿងច្រើនណាស់ដែលត្រូវនិយាយជាមួយប៉ាម៉ាក់Jkមើលទៅមើលមិនលូកដៃមិនបាន

@Home Jeon

" លោកស្រីអ្នកប្រុសTaeមកចា៎ " Girl
" កូនTaeមកមែនទេ " Mrs.Jeon ក្រោក
ពីសាឡុងពេលលឺថាTaeមកធ្វើអោយគាត់សប្បាយចិត្តឡើងមក

" Taehyungកូនប្រសាម៉ាក់ " Mrs.Jeon
អោបកាយតូចជាប់ដោយក្តីស្រលាញ់ពេញចិត្ត
" កូនមកលេងលោកប៉ាអ្នកម៉ាក់ នេះជារបស់ផ្ញើបន្តិចបន្តួច " Tae

" ពួកឯងយកទៅទុកទៅ មោះTaeអង្គុយសិនមក " Mrs.Jeon ទាញTaeអោយអង្គុយចុះក្បែរគាត់

" លោកប៉ាទៅក្រុមហ៊ុនហើយមែនទេម៉ាក់ "Tae
" មែនហើយ!ចុះកូនមកតែឯងទេ ឯណាJkមិនមកជាមួយកូនទេ " Mrs.Jeon

" គាត់រវល់មិនបានមកទេ ទើបកូនមកតែឯង "Tae
" អាកូនម្នាក់នេះរវល់អី មិនមែនដើរលេងមិនខ្វល់ពីកូនទេ ហឺយ !បណ្ដោយអោយប្រពន្ធមកតែឯងទៅកើត " Mrs.Jeon

" មិនអីទេម៉ាក់ កូនមកព្រោះមានរឿងពិភាក្សាជាមួយម៉ាក់ " Tae
" មានរឿងអីមែនទេTae ? " Mrs.Jeon

" រឿងទាក់ទងនឹងJk " Tae
" ម៉ាក់ដឹងហើយថាកូនមកព្រោះរឿងអី ម៉ាក់មិនគួរបណ្ដោយទៀតទេ " Mrs.Jeon

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now