SugaជួនJiminត្រលប់មកវិញ តែចិត្តគេមិនស្ងប់សោះហើយ ព្រោះនៅតាមផ្លូវJiminចេះតែនិយាយថាក្ដៅ ចង់អោយគេជួយថែមទាំងរវើរវាយពេញឡានទៀត។ អ្វីដែលគេមិនចង់ឃើញនោះគឺសាច់ទ្រូងរបស់Jimin ពេលដែលគេស្រែកថាក្ដៅក៏ប្រលេះឡេវអាវចេញ វាអាចបង្កើនអារម្មណ៍របស់គេបាន សឹងតែទប់មិនជាប់
" Su-ga~ ខ្ញុំក្ដៅណាស់ ទ្រាំលែងបានហើយ អ្ហា~ ឈប់ឡានទៅ " Jimin អង្គុយមិនស្ងៀមចេះតែនិយាយថាក្ដៅ មានអារម្មណ៍ថាត្រូវការអ្វីម្យ៉ាងមកបំពេញអោយគេ
" ឯងកើតអីឬអត់ មុខឯងក្រហមណាស់ " Suga ឈប់ឡានតាមសម្ដីគេ រួចខិតទៅជិតអ្នកខាងនោះមើលពីអាការគេ
" Suga ហុឹក~អ្ហឺក្ដៅណាស់ ជួយខ្ញុំផង " មាឌតូចក្រសោបដៃអ្នកខាងនោះផ្អឹបនឹងទ្រូងបែកញើសជោកថ្ងាស គេគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបានហើយ ជាតិថ្នាំនោះគ្រប់គ្រងសតិគេអស់ទៅហើយ ដឹងត្រឹមតែម្យ៉ាងគេត្រូវការSugaជួយ
" ឈប់សិន!! ឬក្នុងកែវនោះមានគេដាក់ថ្នាំទើបឯងមានសភាពបែបនេះ? Jiminតាំងអារម្មណ៍សិនទៅ " Suga ចាប់ស្មាមាឌប្រាប់អោយគេតាំងអារម្មណ៍តែអ្នកម្ខាងទៀតគ្រវីក្បាលធ្វើមិនបាន
" អ្ហឺ~~ ខ្ញុំត្រូវការលោកSuga ខ្ញុំទ្រាំទៀតលែងបានហើយ " Jimin សសៀរចូលកៀកអ្នកខាងនោះ ទឹកភ្នែកអង្វរករក៏ជ្រាបចេញមកអោយអ្នកខាងនោះដាច់ចិត្តមិនបាន
" ......... " Suga មិនដឹងថាគួរធ្វើបែបណា នេះបើគេផឹកស្រាមួយកែវនោះប្រាកដជាដូចJimin ពេលនេះហើយ
" បើយើងធ្វើនោះផុតពីយប់នេះឯងនឹងស្អប់យើងមិនខាន.... កុំអីល្អជាង " Suga បដិសេធព្រោះគេមិនចង់អោយJiminខឹងស្អប់ ដោយសារតែរឿងនេះនោះទេ
" ខ្ញុំមិនស្អប់លោកទេ ខ្ញុំមិនដែលស្អប់លោកនោះទេYoongi " Jimin និយាយចប់ក៏លោទៅថើបមាត់អ្នកខាងនោះ ពេលនេះខួរក្បាលគេគិតតែពីរឿងនោះមិនឈប់មិនឈរ
" Jimin~~ " Suga ហៅគេតិចៗ ពេលនេះគេនិយាយបែបនេះតែស្អែកអាចនៅបែបនេះទៀតទេ តែបើខ្លួនមិនជួយJiminនឹងពិបាកស្លាប់មិនខាន
" Yoongiខ្ញុំស្រ-លាញ់លោក~~ " Jimin អោនទៅថើបមាត់គេម្ដងទៀត មិនដឹងថាខ្លួនឯងនិយាយអីចេញមក អ្នកខាងនោះគ្រាន់តែលឺពាក្យនេះក៏បណ្ដោយអារម្មណ៍តាមគេ ដៃក្រាស់ក៏ទាញចង្កេះតូចមកអង្គុយលើគេ ចាប់ក្រសោបអោបណែនដៃ
YOU ARE READING
បងប្រុសចិត្តព្រះ ( ចប់ )
RandomJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔
