ភាគទី៣៣: លួងប្រពន្ធ

2K 107 0
                                    

__ម៉ោង7យប់​__

       Jungkook​អង្គុយមើលមុខ​ប្រពន្ធពេល​ឃើញស្ងប់ស្ងាត់បែបនេះ ប្រហែលមក​ពីរឿង​ពីល្ងាចហើយ ទើប​ចូលទៅអង្គុយជិតលួងលោម​រាងតូច

" មិន​អី​នោះទេ ឈប់គិតទៀតទៅ! " Jungkook
" ប៉ុន្តែអូនបារម្ភពីTaehsu " Tae និយាយព្រម​ទាំងរលីងរលោងមក​ម្ដងទៀត ខ្លួននៅតែមិន​ដាច់ចិត្តទោះដឹងថាTaehsuថាស្ដីអោយគេ​ប៉ុណ្ណា នាង​នៅតែជា​ប្អូនស្រីខ្លួន​ដដែល

" បង​ជឿថានាងមិនអីទេ អូនទេដែល​ពិបាកនោះ " Jungkook
" ហឹុក~! " Tae ខ្ទប់មុខយំក្បែរ​ទ្រូងរបស់Jk រាង​សង្ហាក៏អោប​លួងលោម

      Jungkookមិនមាត់​បន្ដក៏លើកបីTaeឡើង​ទៅបន្ទប់ គិតៗទៅកំហុសមកពីគេទាំងអស់ បើមិន​ទាក់ទងនាងពី​ដំបូងប្រហែលជាល្អ តែនឹកស្ដាយក្រោយពេលនេះក៏​គ្មានប្រយោជន៍ បើរឿងទាំងអស់កើតឡើងទៅហើយ។ ពេលមក​ដល់បន្ទប់Jkដាក់Taeចុះទៅលើ​ពូក រួចនាំគ្នា​គេងដោយJkគេងអោបTaeជាប់ រាងតូចនៅតែយំ​ដង្ហក់មិនឈប់។

__Skip__

+Home Min

        Sugaចេញពី​បន្ទប់ព្រោះទើបតែងូតទឹកហើយទាញ​ទូរសព្ទដែលទុកលើតុចុចCallទៅJimin ស្មើនេះគួរតែមិន​ទាន់​គេងទេ

( ហេឡូSuga បងមិន​ទាន់គេងទេ​ទើប​តេមក​អូន ) Jimin
" បងនឹក​អូនណាស់Jimin បើបាន​គេងអោបអូន​ទៀតនោះមិនដឹងល្អយ៉ាងណាទេ " Suga និយាយរបៀបមនុស្សខូចខិលដាក់Jimin​ អ្នកម្ខាងទៀតស្ដាប់លឺក៏សើច

( បង​នេះចំមែន! អូនមិន​អាចទៅទីនោះអោយបងគេងអោបរាល់​ថ្ងៃទេ ប៉ាម៉ាក់នឹង​សង្ស័យ ) Jimin

" Jiminបង​ចង់យក​រឿងនេះប្រាប់ប៉ាអូនល្អទេ បងចង់បាន​ទំនាក់ទំនងពេញលេញ គ្រួសារទាំងពីរគួរតែដឹង " Suga

( ប៉ុន្តែអូនខ្លាចថា​ប្រាប់នៅពេលនេះប៉ាម៉ាក់នឹងមិន​យល់ព្រម ហើយអាចអោយយើងឈប់​ទាក់ទងគ្នា អូនថាទុក​ពេល​បន្តិចទៀតទៅ ) Jimin

" បែបនេះក៏បាន " Suga ឆ្លើយយល់ស្របតាមJimin តាមការពិតគេចង់​ប្រាប់រឿងនេះទៅMr.Parkយូរហើយតែខ្លាចពេ​ល​គាត់ដឹងនឹងជំទាស់ ហើយពេលនេះគេក៏មិន​ចង់លាក់​ទៀតដែល

( ប៉ុណ្ណឹងចោះអ្នក​ម៉ាក់មក Byeអូន​ស្រលាញ់បង ) Jimin
" បាទ​ស្រលាញ់អូនដូចគ្នា " Suga ញញឹម​តាម​ទូរសព្ទ រួចទុកទូរសព្ទលើតុវិញ ឡើងទៅគេង​ព្រោះថាស្អែកគេត្រូវទៅក្រុមហ៊ុន​ពីព្រឹក

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now