ភាគទី៣៧: កូនសុំទោសលោកប៉ា

1.6K 105 0
                                    

     Sugaពេលមក​ដល់ក្រុមហ៊ុនក៏​ប្រញាប់ឡើងមកOfficeតែម្ដង បើទៅមិន​ទាន់​ដឹងតែJiminរក​រឿងទៀតហើយ។

" ឈប់! ឈរត្រង់​នឹងហើយ " Jimin ស្រែកបង្អាក់ដំណើររបស់Sugaដែលបម្រុងនឹងដើរចូល ធ្វើអោយSugaមើលមក​បែប​ហួស​ចិត្ត មាន​សង្សារតែម្នាក់ក៏ពិតមែន​ប៉ុន្តែឆ្នាសឆ្នើម​សាហាវ តែគិតៗទៅល្អម្យ៉ាង​ដែលគេនឹងមិន​បាច់​ដើរហើរអត់​ប្រយោជន៍ទៀត

" អូនសម្លុតបងហើយនៅអង្គុយលើតុ​ធ្វើការ​របស់បងទៀត អូនកាន់តែប្រហើន​ហើយមានដឹងខ្លួនខ្លះទេ? " Suga សើច​ដើមក​ គិតថាញ៉ោះJimin​បន្តិចអោយដឹង​ខ្លះថាគេមិនមែន​មនុស្សងាយខ្លាចទេ

" អូន​អង្គុយកន្លែងបង​ទាស់ខុសត្រង់ណា បងមិនបាន​និយាយថាមិន​អោយអូន​ប៉ះទេ ចឹងអូនក៏មាន​សិទ្ធ " Jimin

" ចឹងបង​និយាយអោយហើយតុធ្វើការបង​មិន​អោយ​អូនអង្គុយផ្ដេសផ្ដាសទេ! " Suga បញ្ចេញចរិតមឺុងម៉ាត់មក ចង់ដឹងថា​Jiminយ៉ាងមិច បើពីដើមមក​ខ្លួនថ្នមគេដូចកែវទៅហើយ

" បង....!!! " Jimin ចង្អុលមុខគេ ធ្វើមុខ​ធ្វើមាត់ Sugaមិនដែលហាម​គេទេពីមុនមក ឬក៏គេអស់​ចិត្តហើយទើប​និយាយចឹង

" ចេញពីតុ​ធ្វើការ​បងអោយលឿន! " Suga
" ហឹុស! " Jimin សម្លក់គេទាំងក្ដៅចិត្តតែក៏​ព្រម​ងើប​ចេញឈរទៅ​ម្យ៉ាង Sugaក៏ចូល​អង្គុយម្ដង

" មក​ត្រង់នេះ " Suga បញ្ជាមក​ពីឃើញJimin​ដូចមិន​សុខចិត្តក៏ហៅអោយទៅជិត

" ........ " Jimin មិនមាត់ក៏ព្រម​ដើរទៅជិតតាម​ដែលSuga​និយាយ
" អឹប..! អង្គុយបែបនេះបាន​ស្រួលខ្លួន " Suga ទាញJiminអោយ​អង្គុយពីលើទាំងញញឹម ដេញគេចេញហើយអោយអង្គុយលើ​ខ្លួនមិន​ដឹងថាគិតអី?

" ហឹុក! " Jimin អង្គុយសុខៗ​ស្រាប់តែពេបមាត់​រកយំចេញមក ធ្វើអោយSuga​ឆ្ងល់
" អូនយំធ្វើអី ? ឬមក​ពីបង​ញ៉ោះអូន​ជ្រុល ចឹងអោយបង​សុំទោស " Suga ស្លេកមុខពេល​ឃើញJimin​យំកាន់តែខ្លាំងទៅៗ មិនដឹងថាJiminយំលេងឬយំមែន

" Jiminអូន​យំបែបនេះដូចក្មេងចឹង ឈប់យំទៅប​ងឈប់ញ៉ោះអូនហើយ " Suga
" ហាសហាស~~ បង​​​​​​​​​​​ចាញ់ល្បិចខ្ញុំហើយ " Jimin ប្ដូរសំឡេងយំមក​សើច មុននេះធ្វើជាយំសង​សឹកទៅSuga តែមើលមុខគេភ័យមិន​តិចទេ

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now