ភាគទី២០: អ្វីជាតួនាទី

2K 141 3
                                    

    Tae ពី​ដំបូងក៏​ស្លុតចិត្តមិន​តិចដែល តែក្រោយមកគេក៏ឈប់រើពេលមានរបស់អ្វីម្យ៉ាងធ្លាក់មក​ប៉ះមុខគេ ទើប​បង្ហើបមាត់​និយាយតិច​ៗពេលដែលអាចស្មានដឹងថាអ្នកណា...

" Jangwoo~~ " Tae បង្ហើរសំឡេងមកតិចៗរួចក៏​បែរមុខទៅរក​ប្រភពម្ចាស់ឈ្មោះ គេចាំ​ច្បាស់ទាំងក្លិន​ទឹកអប់ នឹងកន្សែងដែលធ្លាក់មក​ប៉ះមុខគេ។ កែវ​ភ្នែកពីរគូក៏​សម្លឹងរកគ្នា​

" គឺលោក​ពិតមែន " Tae រក​និយាយមិន​ត្រូវដឹងត្រឹមថា​ធ្វើអោយខ្លួន​សប្បាយចិត្តពេល​ឃើញគេ ខាន​ជួប​គ្នាយូរក៏​នឹកតិចតូចដែល

" សុំទោសមុននេះធ្វើ​អោយ​Taeភ័យហើយ " Jangwoo សើច​ស្រស់ទៅ អោយគេបរិយាយបែបណាទៅពេលដែល​ឃើញមនុស្ស​ដែលខ្លួនស្រលាញ់ដកចិត្តមិនរួចទោះដឹងថាគេរៀបការហើយក៏ដោយចិត្តខ្លួននៅតែដដែលកំពុងញញឹម​ដាក់គេស្រស់ស្អាតយ៉ាងនេះ វា​រីករាយណាស់ហើយ

" មិនអីទេ! ចុះលោកមក​ទីនេះធ្វើអី ក្រែងថាមិនមក​វិញ​នោះអី " Tae ភ្នែកមូលក្រឡង់បើកភ្នែកព្រិចៗសួរទៅនាយចំពោះមុខ គេក៏រំភើបមិនតិចដែល

" មាន​ការងារធ្វើនៅទីនេះទើប​មក​ស្នាក់នៅប៉ុន្មានថ្ងៃ... ( មួយវិញទៀតមក​ដើម្បីជួបTae ) " Jangwoo ពោលឃ្លាចុងក្រោយក្នុងចិត្ត

" ខ្ញុំស្មានថាលែងបាន​ជួបលោកទៅហើយ នេះមក​លើកណាក៏មិន​អោយ​ដំណឹង មិនកែ​ទម្លាប់នេះទាល់តែសោះ " Tae និយាយមិនសម មាត់​ខ្ជឹបជាប់មាន​អារម្មណ៍ថា​ខ្មាសបន្តិចពេលគេ​គិតតែពី​សម្លឹងមុខ​ខ្លួនមិន​ឈប់ ក៏មិនដឹងថាគួរនិយាយបែបណាដែើបើគេចេះតែមើលនោះ

" មកពីគ្មាន​គំរោង​ចង់មក ពេលមកក៏​ប្រញាប់ពេកណាមួយខ្លាចថាTaeដូរលេខបាត់ ទើបមិនបាន​Call​ប្រាប់ជាមុន " Jangwoo បកស្រាយប្រាប់ ខ្លាចថាអាចធ្វើអោយTaeអន់ចិត្តដែលខ្លួនមកមិនប្រាប់

" កុំ​និយាយនៅទីនេះអីពួកយើង​ចូលទៅ​ក្នុងហាង​និយាយគ្នាវិញទៅ " Tae
" បាទ " Jangwoo ដើរតាម​Taeពីក្រោយ​ចូលទៅក្នុងហាងជាមួយគ្នា...

     រាង​សង្ហាម្នាក់ដែលអង្គុយក្នុងឡានមិន​ឆ្ងាយពីហាងរបស់​Tae​ប៉ុន្មាន មុខ​ចាប់​ផ្ដើមក្ដៅភាយឡើងមកពេល​ឃើញអ្នកមាននាម​ជាប្រពន្ធឈរនិយាយជាមួយមនុស្សប្រុសម្នាក់ ដែលគេ​ចាំបាននៅពេលជួបក្នុងភោជនីយដ្ឋានA ដែលស្និទ្ធស្នាលគ្នាលើសធម្មតា ញញឹម​ញញែមដាក់គ្នា សូម្បីគេ​ជា​ប្ដីមិន​ស្នើផង

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now