ភាគទី៣៦: រំលឹកធ្វើអី បងកែអស់ហើយ

1.7K 96 0
                                    

     ពេល​ញាំអាហារពេលល្ងាចរួច ប៉ាម៉ាក់​ទាំងសងខាងក៏​ត្រលប់ទៅវិញអស់នៅសល់តែ​ប្ដីប្រពន្ធមួយគួរកំពុងជួយគ្នាលាង​ចានអោយ​រួចរាល់នឹងបានទៅ​បន្ទប់

+Room

" អ្ហឹប!បាន​អោប​ប្រពន្ធបែបនេះកាន់តែមានក្ដីសុខហើយ " Jungkook មកដល់​បន្ទប់ក៏ចាប់រាងតូចអោប​គេពីខាងក្រោយ

" មនុស្សពូកែប្រូ ឆាប់លែងទៅហើយ​ចូលទៅងូតទឹក​ទៅ ខ្ញុំនឹងបាន​ចូលម្ដង " Tae រើចេញវិញ ខ្លួនធុំក្លិនមិនល្អពីផ្ទះបាយទើបមិន​ចង់អោយគេអោបខ្លាច​ជះក្លិនទៅលើនាយជា​ប្ដី បានចេះតែដេញ

" ចូលទាំងពីរអ្នកទៅ​ចំណេញពេល " Jungkook
" មិន​ចូលទេ...អាយ~​បង​បី​ខ្ញុំធ្វើអី? " Tae ស្រែកចាចពេញ​បន្ទប់ពេល​ស្រាប់តែត្រូវJkបីឡើង ភ័យមិន​តិចខំស្រវាអោប​កJkជាប់​ខ្លាចធ្លាក់

" បងបីអូន​ចូលទៅងូតទឹក​ជាមួយគ្នានោះអី " Jungkook មិន​ចាំអោយTae​ប្រកែកទាន់​ គេក៏បីTaeចូល​បន្ទប់ទឹកតែម្ដង

17នាទីគន្លងផុតពួកគេក៏ចេញពីបន្ទប់​ទឹក Jungkookស្លៀក​កន្សែងចេញមក​តាមក្រោយTaeដែល​ពាក់អាវ​គេងយប់​ជាស្រេចនោះ

" បង​សម្លឹងមុខ​ខ្ញុំធ្វើអី ឬមាន​អីជាប់មុខ​ខ្ញុំ " Tae សួរទៅរាងក្រាស់ដែលមើលមុខ​ខ្លួនមិនឈប់ ដល់ពេល​បែបនេះក៏ធ្វើអោយTaeរាងអៀន​បន្តិច​ដែល

" មុ​ខប្រពន្ធបង​ស្អាតគ្រប់ជ្រុងតែម្ដង ពេលបង​មើលហើយ​ចង់តែ...​ " Jungkook លោមុខទៅជិតអ្នក​អង្គុយលើពូក ធ្វើអោយTae​តម្រេកខ្លួនបន្តិចម្ដងៗទៅរក​ពូក

" ពូកែនិយាយណាស់លោក​ប្ដី ចឹងតើទើប​បង​ស្រីច្រើន​ដល់ម្លឹង " Tae
" រំលឹកមក​ធ្វើអី ក្រែងអូនក៏ដឹង​ថាបងកែអស់ហើយ ពួកនាងក៏បង​ឈប់ទាក់ទងហើយដែល " Jungkook ស្រាប់តែមុខពិបាកមើល អោយតែtae​រំលឹកពីពួកនាងក៏ធ្វើអោយខ្លួន​ឯងកើត​អារម្មណ៍ថាឆ្គង ដែលពីមុនចចេសយកតែចិត្តខ្លួនឯងមិន​ខ្វល់នឹងTaeជាប្រពន្ធទេ តែពេលនេះក្នុង​ចិត្តគេមានតែTaeទេ

" ខ្ញុំលើកនិយាយលេងតើ បងមិនមែនខឹងឯណា " Tae
" បងមិនបានខឹងទេ តែមិនចង់​អោយអូន​និយាយមកពីបងខ្លាចអូន​គិតច្រើនពីអតីតកាល​របស់បង " Jungkook

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now