ភាគទី៣៤: លោកនៅតែកែចរឹកមិនបានដដែរ

1.9K 114 4
                                    

__ភោជនីយដ្ឋាន__

      JungkookតាមមើលTaeរហូតតាំងពីក្នុងឡាងដល់​ក្នុងហាង Taeមិនបាន​មាត់​ដូចមុនរហូតហៅអីញាំទើបJkចាប់ផ្ដើម​និយាយទៀត

" អូននិយាយអី​បន្តិចមក ខឹងបង​រឿងអីក៏និយាយចេញមក " Jungkook ធ្វើមុខ​ស្មើសួរ​ប្រពន្ធ

" ឆ្លើយមូលហេតុដែលបងមក​យឺតប្រាប់ខ្ញុំ? " Tae និយាយហីៗទៅកាន់​ប្ដី ចាំមើលថាគេបកស្រាយយ៉ាងមិច យកលេសថាស្ទះឡានឬឆ្លើយតាម​ត្រង់ថាទៅជាមួយស្រីស្នេហ៍ បើឆ្លើយថាទៅជាមួយស្រី​ស្នេហ៍ ខ្លួននឹងមិន​ខឹងទេព្រោះគេ​ឆ្លើយតាមការ​ពិត តែបើគេ​ឆ្លើយកុហកមានន័យ​ថាគេនៅតែមិនកែ​ចរិតដដែល

" គឺ....មូលហេតុគឺ​ដោយសារបង​ត្រូវបង្ហើយឯកសារក្រុមហ៊ុន បង​ប្រញាប់ហើយនៅតែមិន​ហើយ " Jungkook មិន​ព្រម​ប្រាប់​តាម​ត្រង់​ខ្លាចថាពេលប្រាប់ហើយTaeខឹងលើសដើម តែកុហកនឹងហើយបាន​ធ្វើអោយTae​ខឹង​ខ្លាំងនោះ

" ប្រាកដទេថាបងមក​យឺតដោយសារបង្ហើយការងារ?!! " Tae សម្លឹងមុខ​ប្ដីមិនដាក់ ជម្រើសដែលJkយកមក​គឺ​កុហក មិន​សមសោះថាខ្លួនអាច​ជឿJkដល់​ម្លឹង នេះ​សំណាងហើយដែលBiតេមក​ប្រាប់មិនចឹងក៏មិនដឹងថាJkបាន​ទៅជាមួយSansuដែរ

" បងកុហកអូន​ធ្វើអីទៅ " Jungkook រៀបរឹកនិយាយកុំអោយTae​គិតថាគេកុហក

" បង្ហើយការងារឬទៅ​ជាមួយ​ស្រីស្នេហ៍លោក!! " Tae ប្ដូរសព្ទនាមហៅ នាយដែល​អង្គុយទល់មុខក៏​ភ្ញាក់ព្រើតតែម្ដង

" ........ " Tae មិនមាត់ក៏ងើបចេញពីក្នុងហាងចេញទៅវិញ ស្របពេលStaff លើកអាហារមកអោយ

" Taehyung~ " Jungkook ហៅឈ្មោះប្រពន្ធ​តែទៅមិន​ទាន់បាន​ព្រោះត្រូវគិតលុយសិន ទម្រាំតែហើយTaeជិះTaxiចេញទៅបាត់​ទៅហើយ

" ចង្រៃយ៍~~ " Jungkook ជេរ​ប្រទេចខ្លួនឯងនៅមិននៅធ្វើអោយTaeខឹង មើលទៅពេលទៅផ្ទះវិញឈ្លោះគ្នាទៀតមិន​ខានទេ ។

Jungkookញីសក់រហូត​រញ៉េរញ៉ៃរួចបាន​ឡើងឡានបើកចេញទៅក្រុមហ៊ុនវិញ បើទៅពេលនេះមិនបាន​ព្រោះដល់ម៉ោងធ្វើការចាំចេញ ចាំលួងTaeនៅផ្ទះតែម្ដង

__Skip__

+ម៉ោង6:40ល្ងាច

        Jungkookបានមកពីក្រុម​ហ៊ុនរាង​ងងឹតៗ​បន្តិច រាល់ដងម៉ោង​7ជាងទើបមក​ដល់ តែថ្ងៃនេះមក​លឿនព្រោះមកលួង​ប្រពន្ធនៅឯផ្ទះ តែពេលមក​ដល់ក្នុងផ្ទះស្ងាត់ច្រងំ គ្មានមនុស្សនៅទាល់តែសោះ

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now