ភាគទី១៩: អ្នកណា?

2.8K 142 2
                                        

《 អូនសួរថានាងជាអ្នកណា មិចបងមិនឆ្លើយ 》Jimin តឹងសរសៃកពេលសួរទៅរាងក្រាស់មិនព្របមឆ្លើយនឹងខ្លួន ប្រាកដជាមានរឿងលាក់បាំងច្បាស់ណាស់

《 នាងគ្រាន់តែជាអ្នកស្គាល់គ្នា គ្មានអ្វីនោះទេ!! 》 Suga ចាប់ដៃរាងតូចមកកាន់ តែត្រូវគេក្រវាសចេញ

《 ពិតទេថាគ្រាន់តែជាអ្នកស្គាល់គ្នា!! នាងនឹងបងស្គាល់គ្នាតាំងពីពេលណាដែល 》 Jimin អង្គុយអន្ទាក់ខ្លាជំរិតសួរទៅរាងក្រាស់

《 យូរហើយ តែមិនសូវបានទាក់ទងគ្នាទេ អូនមិនជឿបងទេ!! 》 Suga

《 ជឿបងហេស៎?!! បងកុំស្មានថាខ្ញុំមិនដឹងចរិតបងអោយសោះ នាងម្នាក់នោះបានសម្លឹងមកខ្ញុំដូចសត្រូវយ៉ាងចឹង នាងប្រាកដជាស្រីរបស់បងហើយមែនទេ!! 》 Jimin

《 Minដូចបងនិយាយចឹងវាគ្មានអ្វីនោះទេ អូនមិនបាច់ទៅគិតទេ ពួកយើងទៅដើរលេងវិញល្អទេបងកំដរអូន 》 Suga លេបទឹកមាត់ផ្សើមបំពង់ក ខ្លាចថាJiminដឹងថាគេពីមុនជាមនុស្សបែបណាហើយខឹងដាច់ក្បាលដាច់កន្ទុយនោះគេនឹងហើយពិបាក

《 មិនបាច់ប្ដូររឿងនោះទេ និយាយតាមត្រង់មកមុនពេលអូនទៅសួរដោយផ្ទាល់នោះ បើសិននាងមិនមែនត្រឹមមិត្តបង បងប្រាកដជា... អូននឹងផ្ដាច់ទំនាក់ទំនងជាមួយបង!! 》Jimin

《 ហ៎ូយ~ អូនកុំចឹងបានទេ បានបងនិយាយក៏បាននាងជាសង្សារចាស់របស់បង ពួកយើងមិនដែលសូម្បីជួបគ្នាទេ ទើបតែនាងមកជួបបងសុំត្រូវគ្នាវិញ 》 Suga ដកដង្ហើមចោលមុននឹងនិយាយបើលាក់ទៀតមានតែធ្វើអោយJiminកាន់តែខឹង មានតែព្រមប្រាប់តាមសម្រួល

《 ហើយបងចង់ត្រូវគ្នាជាមួយនាងវិញទេ?》 Jimin ប្ដូរទឹកមុខមកជាក្រៀមវិញ គិតថាមានតែគេម្នាក់ដែលSugaស្រលាញ់ តាមពិតខ្លួនគឺមកក្រោយគេ

《 កុំធ្វើមុខបែបនេះអី បងមានអូនហើយមិចនឹងអាចទៅត្រូវរូវជាមួយនាងនោះ បងស្រលាញ់តែអូនទេ 》Suga

《 កុំនិយាយអោយរួចពីមាត់អូនអត់ចូលចិត្តទេ 》 Jimin និយាយតែមាត់ តែក្នុងខ្លួនគ្មានអារម្មណ៍នឹងសប្បាយនោះទេ

《 បងស្រលាញ់អូនប៉ុណ្ណាអូនគួរតែដឹងហើយ ទោះពួកយើងទើបតែទាក់ទងគ្នាមិនយូរក៏ដោយ អូនអាចជឿបងបានគ្រប់យ៉ាង 》 Suga និយាយពាក្យចេញពីចិត្ត គេមិនបានកុហកតែជាការពិត ពេលនេះបេះដូងគេមានតែJiminប៉ុណ្ណោះ

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now