ផ្តើមរឿង 🍃🤍

4.5K 178 2
                                    

ផ្តើមរឿង

ប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអ៊ីតាលី គឺជាប្រទេសមួយដែលស្ថិតនៅតំបន់អឺរ៉ុបខាងត្បូង ភាគខាងជើងនៃសមុទ្រមេឌីទែរ៉ាណេ។ ប្រទេសនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣០១,២៣០ គម២ និងមានព្រំដែនគោកជាមួយប្រទេសបារាំង ស្វីស អូទ្រីស ស្លូវេនី ក៏ដូចជារដ្ឋតូចៗជាច្រើនមាន វ៉ាទីកង់ និងសានម៉ារីណូ​។ ជាមួយនឹងប្រជាជនជាង ៦០ លាននាក់ អ៊ីតាលីគឺជារដ្ឋសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទីបីនៃសហភាពអឺរ៉ុប។ ទីក្រុងរ៉ូមគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។
នៃភូមិ​​​​គ្រឹះដ៏ធំមួយសាងសង់ឡើងនៅចំកណ្ដាចទីក្រុងអ៊ីតាលីដែលមានអាគារធំៗសងខាង! ឃើញថាខាងមុខភ្លោងទ្វារមានអង្គរក្សឈរនៅខាងមុខសងខាងក្លោងទ្វារពណ៍មាស។ ចូលមកដល់ខាងក្នុងមានសួនផ្កាស្រស់ៗស្អាតៗជាច្រើនពណ៍។ ឯក្នុងភូមិគ្រឹះវិញមានការតុបតែងគ្រឿងសង្ហារឹមយ៉ាងស្អាតគួរឱ្យគយគន់។

ព្រះអាទិត្យរិះឡើងបន្តិចម្ដងៗអ្នកបម្រើក្នុងភូមិគ្រឹះក៏នាំគ្នារៀបចំអាហារដាក់លើតុឱ្យចៅហ្វាយនៅលើតុ។ ដោយឃើញទិដ្ឋភាពស្ងប់ស្ងាត់ម្នាក់ៗគិតតែពីញាំអាងរួចក្រោកចេញពីភាពតឹងតែងមួយនេះ រាងតូចញាំរួចក៏ក្រោករៀបហ្នឹងបោះជំហានទៅហើយ តែសំឡេងធំបន្លឺឡើងធ្វើឱ្យគេដាក់គូទអង្គុយវិញ
     « មកវិញ អង្គុយចុះយើងសួរបន្តិច!» សំឡេងដែលស្ដាប់ហើយធ្វើឱ្យគេខ្លាចតាំងពីតូចរហូតដល់21ឆ្នាំមកនេះ គេនៅតែគោរពខ្លាចគាត់ខ្លាំងណាស់រហូតដល់ពេលខ្លះសូម្បីតែសម្លឹងគាត់ចំក៏មិនហ៊ាន កាយវិការគាត់បង្ហាញមកថា គាត់មិនដែលខ្វល់ពីគេ ស្រលាញ់គេ គេមើលដឹង ចំពោះខ្សែភ្នែកសម្លឹងមកគេ ហ្នឹងខ្សែភ្នែកសម្លឹងទៅបងប្រុសគេ គឺផ្សេងគ្នា
    « បាទ៎លោកប៉ា » គេឱនគោរពគាត់បន្តិច ក៏ដើរមកទាញកៅអីអង្គុយចុះ និងត្រៀមស្ដាប់អ្នកជាប៉ាសួរនាំ
     « យើងលឺថារៀនចប់ខាងពេទ្យត្រូវទេ? » លោកប៉ាគេតាំងពីដើមមកមិនបានចាប់អារម្មណ៍លើរឿងរៀនគេទេ តែហេតុអីបានជាលោកប៉ាដឹង?
   « ត្រូវហើយលោកប៉ា » ថេយ៉ុង ឆ្លើយតបប៉ាគេទាំងញញឹម គេមិននឹកស្មានថាលោកប៉ាមកចាប់អារម្មណ៍ហ្នឹងគេដែលសោះ តែក៏ ងើបមុខឡើងពេលលឺប៉ានិយាយឡើង
     «អើ! បើរៀនចប់ហើយឯងក៏អាចរកការងារធ្វើហើយរកលុយខ្លួនឯងបានដែរត្រូវទេ? » តាមពិតគាត់ចង់ឱ្យ យគេចេញពីមុខគាត់ឱ្យបាត់ៗតាស៎ នេះគេរៀនចប់មិនទាន់បានស្រួលបួលផង ចង់បញ្ជូនគេឱ្យចេញឆ្ងាយពីផ្ទះទៀតហើយ
    « បងតែកូនគេ.. » អ្នកជាប្រពន្ធនិយាយកាត់ពេលលឺបែបនេះ
    « ឱ្យលុយទៅរៀនហើយ រៀនចប់ចង់ដេកសុីមិន
ជួយរកលុយខ្លះទេមែនទេ? » សូម្បីតែម៉ាក់ក៏មិនអាចជួយនិយាយបានដែរ
     « ស្អែកនេះខ្ញុំនិងចេញរកការងារធ្វើ! ម៉ាក់កុំបារម្ភអី
ខ្ញុំធំហើយ! » រាងតូចនិយាយកាត់ព្រោះតែមិនចង់ឱ្យប៉ាម៉ាក់គេដំឡើងសរសៃកដាក់គ្នា! ថាចប់ក៏ឱនគោរពលោក
ប៉ានិងម៉ាក់គេ រួចឈានជើងមួយជំហានវែងៗឡើងមកបន្ទប់ខ្លួន។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now