ភាគ 14 🍃🤍

991 62 0
                                    

ម៉ោង 5 ល្ងាចការងារដែលគេត្រូវពិនិត្យរួចអស់ល្មមមិនចាំយូរក៏បើក ឡានទំនើបទៅផ្ទះ! ឈានជើងបានពីរជំហានក៏ស្រាប់តែលឺសំឡេងរាងតូចក្អួតបែកផ្ទះធ្វើឲ្យនាយក្រាស់រត់លឿនដូចព្យុះចូលទៅមើល។
« ក្អួត!!! ក្អួត!!! » ដៃមាំចូលមកអង្អែលខ្នង ថេយ៉ុង តិចៗ ឃើញថាគេក្អួតអស់ហើយក៏គ្រាគេមកអង្គុយនៅសាឡុង
« អូនក្ពុលមាត់ចេញសិនទៅ! » គេហុចកែវទឹកឱ្យ ថេយ៉ុង ក្រោយមក ជុងហ្គុក ក៏គ្រា ថេយ៉ុង ទៅបន្ទប់ដាក់ឱ្យ ថេយ៉ុង សម្រាកខ្នង។
« អូនចង់ងូតទឹកទេ? »
« ទេ! តែអូនដូចជាឈឺពោះណាស់! » ថេយ៉ុង និងខ្សោយៗ
« ប្រហែលជាសម្រាលហើយ! » មាឌមាំចាប់បី ថេយ៉ុង ថ្នមៗក្រោកពីពូក បោះជំហានវៃងៗសំដៅទៅរកឡានដាក់ ថេយ៉ុង ឱ្យអង្គុយនៅខាងស្តាំដៃ រួចរាងមាំក៏ដើរមកដាក់គូទអង្គុយកន្លែងអ្នកបើក តម្រង់ទិសដៅទៅពេទ្យខ្លួន។
គ្រាន់តែដល់ភ្លាម រាងក្រាស់ក៏បី ថេយ៉ុង ដាក់គេងនៅលើរទេះសម្រាប់ស្រ្តីសម្រាលកូននោះរុញ ថេយ៉ុង សំដៅទៅបន្ទប់សម្រាលកូន ដោយមានដុកទ័រនៅរង់ចាំស្រាប់ ជុងហ្គុក ក៏តាម ថេយ៉ុង មកដល់បន្ទប់សម្រាលកូន។
« ជុង!! ជុង..អូនឈឺ... » រាងតូចនិយាយខ្សោយៗដាច់ៗ ពោះក៏ចាប់ផ្ដើមឈឺខ្លាំងទៅៗ ថ្ងួរថ្ងូរហៅមនុស្សជាទីស្រលាញ់ដោយការឈឺចាប់ ដៃចាប់កាន់ ជុងហ្គុក ជាប់ ចំណែកដុកទ័រក៏នាំគ្នារៀបចំសំភារៈដើម្បីសម្រាលឲ្យគេ
« 1..2...3 ប្រឹងឡើង!! » ថ្ងៃនេះក៏មកដល់ ថ្ងៃដែលអ្នកម្តាយគ្រប់រូបប្រាថ្នាឃើញមុខកូនដែលកើតចេញពីផ្ទៃខ្លួន ដោយទោះបីគេមិនមែនជាស្រី តែគេក៏អាចបង្កើតកូនបានដូចជាស្រីបានដូចស្រីដទៃ គេក៏ដូចជាម្តាយដទៃដែល! ដៃមាំចាប់កាន់ដៃញ័ររបស់រាងតូចជាប់ មុននិងឱនថើបថ្ងាស់បែកញើសរបស់ ថេយ៉ុង ហ្នឹងយកក្រដាសជូតញើសឱ្យ ថេយ៉ុង
« ជុងហ្គុក អាយ៎!! » ថេយ៉ុង ស្រែកថ្ងូរដោយការឈឺចាប់ ហើយក៏រំភើប ទឹកភ្នែកដាបជាប់ថ្ពាល់ រាងរឹងមាំឃើញហើយវេទនាភ្នែកពេក នាយមាំក៏លើកដៃឱ្យ ថេយ៉ុង ខាំដើម្បីបន្ថយការឈឺចាប់ខ្លះ
« អូនសម្លាញ់!! កូនយើងកើតហើយ!! » ជុងហ្គុក និយាយទាំងស្រក់ទឹកភ្នែកព្រោះក្ដីរំភើបចំណែករាងតូច
ក៏ញញឹមទាំងទឹកភ្នែកហូរកាត់ថ្ពាល់
« ង៉ាៗៗ » សំឡេងទារកស្រែកយំធ្វើឱ្យបេះដូងអ្នកជាម៉ាក់ប៉ាសម្លឹងមុខគ្នា បេះដូងក៏លោតឡើងចង់ផ្ទុះ ឯកូនប្រុសគេត្រូវបាន គិលានុបដ្ឋាយិកាបីនាំទៅជូតខ្លួនចេញមុនហ្នឹងបីឱ្យអ្នកជាប៉ា ជុងហ្គុក បីកូនដើរសំដៅទៅរករាងតូចខណៈនោះគេក៏ដាក់ឱ្យគេងក្បែរ ថេយ៉ុង។
« បងអរគុណអូនច្រើនណា៎អូនសម្លាញ់ ជុប៎! » គេពោលទាំងរំភើបចិត្ត គេមិនដឹងថាគួរប្រើពាក្យបែបណាដើម្បីបង្ហាញឱ្យ ថេយ៉ុង ឃើញពីក្ដីរំភើបរបស់គេនោះទេ បើអាចគេចង់ឈឺជំនួស ថេយ៉ុង ណាស់ ឃើញ ថេយ៉ុង ស្លេកមុខស្លេកមាត់បែបនេះគេតឹងណែងក្នុងទ្រូងណាស់
« ជុងហ្គុក រកនឹកឈ្មោះកូនឬនៅ? » ថេយ៉ុង និយាយទាំងដៃអង្អែលកូនប្រុសតិចៗ កូនប្រុសគេមុខកាត់ទៅរក ជុងហ្គុក ខ្លាំងណាស់ ធំឡើងគេនិងសង្ហាស្អាតដូចនិង ជុងហ្គុក អ៊ីចឹង
« ចន សាន់អូ ល្អទេ? » ដៃរឹងលូកចាប់ដៃរាងតូចរួចបន្លឺឡើង ថេយ៉ុង ក៏ញញឹមស្រស់តបទៅគេវិញ
« អូនតាមបងគ្រប់យ៉ាង! » ទោះបីអស់កម្លាំងយ៉ាងណា ថេយ៉ុង នៅតែញញឹមបាន ថ្ងៃនេះ ថេយ៉ុង មានក្តីសុខពេញទី ទោបីឈឺសាច់តែគេពេញចិត្ត
រឺង!! រឺង!!
សំឡេងទូរស៍ព្ទ ជុងហ្គុក បន្លឺឡើងបង្ហាញឈ្មោះលើអេក្រង់ច្បាស់ថាជា ជុងហ្គុក
« សុីកជុងហា៎! ថេយ៉ុង សម្រាលកូនហើយ » ជុងហ្គុក មិនបានភ្លេចផ្តល់ដំណឹងទៅដឹង សុីកជុង ដែលក្នុងនាយជាពូគេម្នាក់នោះទេ ព្រោះតែ សុីកជុង គេទន្ទឹងចាំថ្ងៃនេះយូរមកដែលហើយ រឿង ថេយ៉ុង មានកូនគេដឹងភ្លាមសប្បាយអរជាងគេជាឪពុកទៀត
( ពេលក្មួយយើងយ៉ាងម៉េចហើយ? ) សុីកជុង និយាយលឿនដូចព្យុះ ព្រោះតែរំភើបចិត្តឯមាត់ក៏ញញឹមមិនជាប់ ព្រោះចាំក្មួយជាមកជាង 9 ខែមកហើយ
« នែ!! មួយៗតិចងាប់ខានបានឃើញមុខក្មួយប្រុសវើយ! » គេនិយាយទាំងអស់សំណើច
( នេះក្មួយយើងប្រុសទៀតមែនទេ? យើងទ្រាំមិនបានទេ! ត្រូវតែប្រញាប់ទៅហើយ! )
ថាចប់គេក៏ដាក់ចុចបាត់ដោយធ្វើឱ្យ ជុងហ្គុក និង ថេយ៉ុង សើចកាច់កគ្រាន់តែមកដល់កូរ៉េភ្លាម សុីកជុង បើកឡានលឿនហោះសំដៅមកពេទ្យរបស់ ជុងហ្គុក ដោយធ្វើឱ្យអ្នកបើកឡានតាមសឹងតែមិនទាន់! គេឈប់ឡានឈានជើងរត់ចូលពេទ្យ! ដើរប្រញាប់មកបន្ទប់សម្រាករបស់ ថេយ៉ុង តាមដែលអាចធ្វើបាន។
« អាជុង! » បើកទ្វារមកក៏ដើរសំដៅមកក្បែរគ្រែ ថេយ៉ុង ដែលមាន ជុងហ្គុក អង្គុយជិតនោះ
« លឿនបស់វាវើយ! » ជុងហ្គុក និយាយទាំងអស់សំណើច
« មើលចុះ! មុខកាត់មកយើង 90% ហើយ! »
« កុំបោកខ្លួនឯង អាសុីកជុង! » គេនេះខំប្រឹងទាំងថ្ងៃទាំងយប់ ឱ្យមុខកាត់ទៅរកវាទៅយ៉ាងម៉េច?
« ឯងចង់ឱ្យក្មួយយើង កាត់ទៅឯងមុខវៀចនិង? »
« យើងមុខវៀចបានកូនមួយ! អាមុខអត់វៀចនិងមានគេយកនៅ? » ជុងហ្គុក និយាយឌឺ
« អាចង្រៃ! »

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now