ភាគ5 🍃🤍

1.4K 97 1
                                    

     « ឯងមកតាមពួកយើងមានការអី? » យ៉ាង ប្រើខ្សែភ្នែកគួរឲ្យសង្ស័យមើលទៅគេ ច្បាស់ណាស់ពួកវាមកនេះមិនមែនក្នុងផ្លូវល្អទេ
     « ឯងកុំប្រើខ្សែភ្នែកនេះមើលមកយើងមើល៎! យើងឃើញ ថេយ៉ុង មិនស្រួលខ្លួនទើបបើកឡានមកតាម ក្រែងលារអាចជួយបាន! » គេនិយាយចប់ក៏ដើរមកជិត ថេយ៉ុង ដែលមីមើលមិនដឹងសតិ
     « ថេយ៉ុង ដូចជាត្រូវការ alpha ហើយមើលចុះ! ហើយថែមទាំងបញ្ចេញក្លិនមកថែមទៀត! » ហៃ និយាយមកធ្វើឲ្យ យ៉ាង ភ័យ គេមិនមែនមិនដឹងទេថាអាកាៈរបស់ ថេយ៉ុង ដូចជាកំពុងត្រូវថ្នាំគេអ៊ីចឹង
     « កុំចូលមកណា៎! » អាយ៉ាង ស្រែកគំរាមតែគេមិនភ័យខ្លាចពាក្យសម្ដីរបស់ អាយ៉ាង នោះទេ ថែមទាំងដើរមកកាន់តែជិតពួកគេថែមទៀត
     « ឲ្យ ថេយ៉ុង មកយើង! » គេនិយាយទាំងសំឡេងកាច
     « មិនឲ្យទេជួយផង!!! អ្ហាយ៎!!! » មួយដៃកណ្ដាលពោះធ្វើឲ្យ យ៉ាង បាត់មាត់ឈឹងព្រមទាំងដួលចុះ ថេយ៉ុង នៅដឹងសតិតិចៗក៏ខំវាទៅឱ្យឆ្ងាយពីគេ តែនៅតែមិនលឿនដូចមនុស្សមានកម្លាំងដូចជា ហៃ ដើរមកចាប់បីរាងតូចដាក់លើស្មា បោះជំហានសំដៅទៅឡានរបស់គេ តែរៀបនិងបើកទ្វារឡានហើយក៏ត្រូវ បុរសមាឌធំដើរមកឈរពីក្រោយនិងចាប់ទាញស្មាគេឱ្យបែរមករកខ្លួន
     « ឆាប់ឲ្យគេមកយើង! » ទោះបីមិនប្រាប់ក៏ដឹងដែលថាសំឡេងនេះកាចប៉ុណ្ណាដែល ដោយ ថេយ៉ុង ប្រឹងរើសចុះពីលើស្មាគេពេករហូតដល់គេទ្រាំមិនបានក៏ដាក់មួយដៃចំកណ្ដាលពោះគេ ជុងហ្គុក ឃើញហើយក៏ហក់ទៅវាយ ហៃ មួយដៃកណ្ដាលមុខនិងទាញរាងកាយតូចមកបីវិញ
     « ឆាប់ទៅទៅប្រយ័ត្នយើងហៅសន្ដិសុខមកអូស.កឯង » ជុងហ្គុក និយាយទាំងមុខមាំមិនប្រែ គេខឹងឡើងក្តៅមុខហើយ វាហ៊ានណាស់ប៉ះប្អូនមិត្តរបស់គេ! ជុងហ្គុក បី ថេយ៉ុង ចូលបន្ទប់ដាក់ឱ្យគេដេកលើគ្រែ សារភាពរបស់ ថេយ៉ុង មិនបាច់ប្រាប់ក៏ដឹងថាត្រូវថ្នាំអាមួយនោះដែល អាវខាងក្រោយក៏បង្ហាញខ្នងសររលោង ឯជើងវិញតូចៗស្រឡូនៗ អ៊ីចឹងបានជាអាប្រុសនោះទ្រាំបានមិនប្រាថ្នាចង់បាននោះ តែសំខាន់ក្លិនរបស់ ថេយ៉ុង ចេញមកដាស់អារម្មណ៍គេទៀតហើយ
     « តើខ្ញុំត្រូវតែជួយមែនទេ? » ជុងហ្គុក គេមិនដឹងគួរគិតយ៉ាងមិចទេ តែថាគេធ្វើទៅមិនរួចទេ ជុងហ្គុក បែរខ្លួនរៀបនិងដើរចេញទៅហើយតែក៏ត្រូវអ្នកម្ខាងទៀតហៅ
     « លោក...ជួយ...ជួយខ្ញុំផង » ថេយ៉ុង ពោលពាក្យចេញពីមាត់ទាំងត្រដរ ព្រោះតែកំដៅនៅក្នុងខ្លួនធ្វើទុកគេពិបាកទ្រាំខ្លាំងណាស់
   ជុងហ្គុក លើបីមាឌតូចដើរសំដៅចូលបន្ទប់ទឹកដាក់កាយតូចចូលទៅក្នុងអាងទឹក ដើម្បីកាន់បន្ថយកំដៅក្នុងខ្លួនដែលក្តៅរបស់ ថេយ៉ុង ខ្លះ រួចនាយក្រាស់ក៏ដើរចេញបោះជំហានទៅបន្ទប់ដាក់ថ្នាំរបស់គេ និងរកថ្នាំកាត់បន្ថយកំដៅយកទៅឱ្យ ថេយ៉ុង លេបក្រែងអាចបានធូរខ្លះ! ថេយ៉ុង ឯនេះវានៅដេកក្នុងទឹកកអាចបានធូរខ្លះ ជុងហ្គុក ដើរចូលមកខាងក្នុងដោយក្នុងដៃមានកាន់ទឹកនិងថ្នាំទុកឱ្យ ថេយ៉ុង លេប! ទទួលស្គាល់ថាគេចុះចាញ់និងរូបរាងកាយដល់តូចច្រឡឹងរបស់ ថេយ៉ុង ណាស់ ដៃជើងស្រឡូនស្អាត សក់ខ្មៅរលើបរលោង បូករួមទាំងផ្ទៃមុខដល់គួរឱ្យគយគន់និងគួរឱ្យថ្នាក់ថ្នម រាងកាយដែលបញ្ចេញក្លិនភាយមកនិងសំឡេងថ្ងួចថ្ងូរដល់ស្រួចហៅផ្លូវអារម្មណ៍របស់គេកាន់តែខ្លាំង តែគេនៅមានសតិគ្រប់គ្រង ដឹងថាអ្វីដែលគួរមិនគួរ។
     « នេះបើប៉ះអ្នកផ្សេងឯងចប់របស់គេមិនហើយ » ជុងហ្គុក និយាយទាំងដែលឈរសម្លឹងមើលអ្នកដែលកំពុងតែគេងត្រាំទឹកឱ្យចុះកំដៅ ជុងហ្គុក គេតាំងចិត្តណាស់ តាំងចិត្តថានិងមិនប៉ះពាល់ខ្លួននរណាម្នាក់ដោយមិនព្រមព្រៀងគ្នានិងក្តីស្រលាញ់វវាងគ្នានិងគ្នានោះទេ។

   ក្រោយពីឱ្យ ថេយ៉ុង លេបថ្នាំនិងត្រាំទឹកយ៉ាងយូរមកអ្នកដែលមានកំដៅនៅក្នុងខ្លួនក៏សន្លប់បាត់ទៅ! ជុងហ្គុក ចាប់លើបី ថេយ៉ុង មកដាក់នៅពូកនិងចាត់ការផ្លាស់សម្លៀកបំពាក់ឱ្យ ថេយ៉ុង យ៉ាងរហ័ស ព្រោះខ្លាចនាយឈឺព្រោះតែមិញត្រូវត្រាំនៅក្នុងទឹកយូរមកហើយ! ក្រោយពីរៀបចំចាត់ការឱ្យ ថេយ៉ុង រួចអស់ក៏ដល់ពេលគេចូលងូតទឹកខ្លួនឯងម្ដង និងអាងមកគេងព្រោះតែមួយថ្ងៃនេះគេហត់ខ្លាំងណាស់ ការងារនៅពេទ្យច្រើនមកជាហូរហែថាមកផ្ទះនិងបានសម្រាកយ៉ាងស្រួលហើយ អ្នកណាទៅដឹងថាបើកឡានមកដល់ចំណោទចតក៏មានរឿងឱ្យគេហត់ទៀត ទំរាំតែគេបានបិទភ្នែកដេក តែសំខាន់គេគេងនៅលើសាឡុង ព្រោះថាគ្រែនិងពូកទន់ៗរបស់គេត្រូវរាងតូចដេកបាត់ហើយ អ៊ីចឹងហើយដើម្បីរក្សាកេរ្តិ៍ឈ្មោះជាសុភាពពិតគេត្រូវតែមកគេងនៅសាឡុង ចៀសវាងគេក្រោកមកចោទគេថាជាអ្នកបំពាករាងកាយ។

    ព្រះអាទិត្យរះឡើងយ៉ាងខ្ពស់ជះមកលើផ្ទៃមេឃពណ៌ខៀវស្រឡះពន្លឺរស្មីបានចាំងជះចូលមកតាមមាត់បង្អួចបង្ហាញឱ្យឃើញអ្នកកំពុងតែលង់លក់នៅលើសាឡុងលើបាតដៃខ្លួនមកខ្ទប់ត្រចៀកទាំងសងខាងព្រមជាមួយអារម្មណ៍ខឹងឆេវពេលមានសំឡេងគោះទ្វារចាប់ផ្តើមបន្លឺឡើងរំខានដំណេកទាំងព្រឹក យប់មិញគេងមិនគ្រប់ផង។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now