ភាគ8 🍃🤍

1.2K 87 0
                                    

សុីកជុង ដើរចេញមកទាំងមិនយល់ គិតសព្វៗទៅ ទាំងដែលគេជាបងប្រុសបង្កើតនិង ថេយ៉ុង ណា៎ គេបែបជាត្រូវ ជុងហ្គុក ដេញឱ្យចេញក្រៅបន្ទប់??
« ម៉េចបានវាដេញអញ? តែទុកប្អូនអញនៅក្នុង? យីអានេះវើយ!! » សុីកជុង នៅឈរមុនបន្ទប់ ជុងហ្គុក ទាំងមិនអស់ចិត្ត តែក្រោយពីឃើញកាយវិការបារម្ភរបស់ ជុងហ្គុក ចំពោះ ថេយ៉ុង ហើយគេក៏ញញឹមឡើង គេមិនបំបែកបំបាក់ទេ គេមានតែគាំទ្រ ព្រោះតែគេស្រលាញ់អត្តចរឹក និងភាពជាសុភាពបុរសរបស់ ជុងហ្គុក គេមានគំនិតឱ្យពីរនាក់គេស្រលាញ់គ្នាយូរមកហើយ បើមិនមែនចង់ឱ្យ ជុងហ្គុក ធ្វើប្អូនថ្លៃទេ គេមិនមែនឱ្យ ថេយ៉ុង មករៀននៅកូរ៉េទេ! គេចង់ឱ្យប្អូនគេមានដៃគូរដែលល្អដូច ជុងហ្គុក បើ ជុងហ្គុក មិត្តគេមិនល្អទេ ម្ល៉េះប្អូនគេចប់តាំងពីយប់មិញបាត់ហើយ! តែរឿងដែលគេនឹកស្មានមិនដល់នោះមិនដឹងជាអាក្មេងណាមកដាក់ថ្នាំប្អូនគេចុះបើ ជុងហ្គុក ជួយមិនទាន់មិនចប់បាត់ហើយ គម្រោងដែលគេខំធ្វើឱ្យពីរនាក់និងនៅក្បែរគ្នាស្រលាញ់គ្នាមិនចប់បាត់ហើយ?
តែក៏អរគុណអាក្មេងនោះដែល ដែលបញ្ជាក់ឱ្យឃើញថា ជុងហ្គុក មិត្តរបស់គេល្អ អាចទុកចិត្តបានពិតៗ ។

ត្រឡប់មកកាលពីយប់ថេយ៉ុងត្រូវថ្នាំ

ទឺត!! ទឺត!! ទឺត!!
« អាជុង!! »
( ជុងហ្គុក ឯងកើតអី? ស្រែករកអញធ្វើស្អីទាំងយប់? ) សុីកជុង និយាយបែបលេងសើច
« អាជុង! ប្អូនឯងត្រូវថ្នាំគេវើយ! »
( ស្អីគេ!! ត្រូវថ្នាំស្អី?? ) សុីកជុង សួរព្រោះមិនច្បាស់ ត្រូវថ្នាំ? ថ្នាក់ស្អី?
« អាចង្រៃ!! ថ្នាំសម្រើប ច្បាស់នៅ? »
( ឆុយ! រឿងនេះកើយឡើងបានយ៉ាងម៉េច? )
( ពេលនេះគេយ៉ាងម៉េចហើយ? មានចាប់អាចង្រៃនោះបានទេ? វាមានបានប៉ះប្អូនឯងឲ្យរបួសត្រង់ណាទេ? ) នាយជាបងលឺថាគេដាក់ថ្នាំគេក្តៅឆេះ ចង់ណាស់ចង់តែចាប់ហែកសាច់វាឱ្យដឹងម្ដងថាប៉ះប្អូនគេវាមិនបានផលល្អទេ
« ថេយ៉ុង គេមិនបានរបួសឬប៉ះពាល់អីនោះទេ! មុននេះយើងបានឱ្យគេត្រាំក្នុងទឹកឱ្យថយកំដៅនិងយកថ្នាំត្រជាក់ក្នុងឱ្យគេលេប! ហើយពេលនេះគេគេងលក់ហើយ! យើងគ្រាន់តែចង់ខលមកប្រាប់ទេ »
( អ៊ីចឹងប្អូនយើងគេអស់អីហើយមែនទេ? ) សុីកជុង សួរបញ្ជាក់
« គេអស់អីហើយកុំបារម្ភ! » ជុងហ្គុក
( យើងអរគុណហើយបងពេទ្យ! ) សុីកជុង ញ៉ោះ
« ប៉ុណ្ណឹងចុះយើងអស់កម្លាំងណាស់រកគេងសិន! »
( នែ! ឯងមានបានប៉ះពាល់ប្អូនយើងឬអត់និង? ) សុីកជុង គេនិយាយលេងសើចទេ គេដឹងច្បាស់ណាស់ថាមិត្តគេមិនចេះប៉ះពាល់មនុស្សដែលបាត់បង់សតិនោះទេ
« ពុទ្ធោ! អាជុង! យើងនេះទៅចេះប៉ះពាល់គេតាំងពីពេលណា! ថ្នាក់យើងចាញ់ក្លិនប្អូនយើងនៅប្រាប់ ហើយប្អូនឯងត្រូវថ្នាំប្រាប់ទៀត! បើយើងបានប៉ះពាល់មែន យើងនិងប្រាប់ឯងមុនគេវើយ! »
ជុងហ្គុក
( ញ៉ោះលេងទេអាសម្លាញ់! គេងទៅ )
« យើងដាក់ចុះហើយវើយ! » ថាហើយ ជុងហ្គុក ក៏ចុចបិទនិងដាក់ទូរស៍ព្ទនៅលើតុ ដើរទៅមើលមាឌតូចដែលគេងលើគេបន្តិចក៏ដើរចេញមកក្រៅវិញនិងដាក់ខ្លួនគេងលើសាឡុង។

នេះណា៎ជាហេតុផលដែលគេកាន់តែចង់ឱ្យ ថេយ៉ុង នៅក្បែរ ជុងហ្គុក ហេតុការណ៍នេះបើសិនជាចំ alpha ផ្សេងវិញ ថេយ៉ុង ចប់បស់គេជាមិនខាន! គេពិតជាមើលមនុស្សមិនខុសមែន។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now