ភាគ13 🍃🤍

1K 67 4
                                    

    ឈាមបង្កើតរបស់ពួកគេ

4 ខែកន្លងផុតទៅបន្ទាប់ពីរដូវក្តៅ ហ្នឹងរដូវផ្ការីកមកក៏ចូលមកដល់រដូវសឹ្លកឈើជ្រុះ កាន់តែទទួលបានក្តីស្រលាញ់ហ្នឹងការយកចិត្តទុកដាក់ពី ជុងហ្គុក ខ្លាំងទៅៗគេធ្វើឱ្យ ថេយ៉ុង សើចនាំគេចេញទៅមើលថ្ងៃលិចរាល់ពេលល្ងាចនិងធ្វើម្ហូបឆ្ងាញ់ៗឱ្យ ថេយ៉ុង ញុំា ព្រោះមិនចង់ឱ្យគេសំងំនៅតែក្នុងផ្ទះ ខ្លាចថាគេធុញ ទើបថ្ងៃខ្លះនាំគេដើរផ្សារទំនើបទិញឥវ៉ាន់ផ្សេងៗ។
ល្ងាចបន្តិច ជុងហ្គុក នាំ ថេយ៉ុង មកលេងនៅសួនព្រោះតែរួចការងារហើយ ដោយសារតែមេឃរលឹម ទើបរាងក្រាស់នាំ រាងល្អិតចូលទៅច្រកភ្លៀងក្បែរនោះ ជុងហ្គុក ឈរឱប ថេយ៉ុង ពីក្រោយឈរសម្លឹងមើលភ្លៀងធ្លាក់។
« ជិតចូលដល់រដូវរងាហើយ » ជុងហ្គុក ពោលឡើងភ្នែកសម្លឹងមើលទឹកភ្លៀងដែរប្រដេញគ្នាធ្លាក់ចុះមក
« មិនថារងាខ្លាំងប៉ុណ្ណា ឱ្យតែមានបងនៅក្បែរអូនគ្រប់គ្រាន់ហើយ »
« បងនិងនៅឱបអូនបែបនេះរហូត » រាងក្រាស់រឹតរង្វង់ដៃឱបរាងល្អិតណែន ផ្តល់ភាពកក់ក្តៅឱ្យអ្នកដែលមានផ្ទៃពោះ។ ក្រោយភ្លៀងមេឃក៏ស្រឡះ ពួកគេក៏នាំគ្នាចូលទៅក្នុងផ្សារទិញនេះ ទិញនោះខ្លះយកមកទុក និងមិនភ្លេចទឹកសំភារៈទារកយកមកនោះទេ ទោះបីដឹងថានៅយូរខែទៀតកើតក៏ដោយ ថេយ៉ុង គេពិតជារំភើបណាស់ពេលដែលដឹងថាខ្លួនកំពុងតែមានផ្ទៃពោះ គេរកពាក្យមកនិយាយមិនត្រូវទេ មិនដឹងគួរយកអ្វីមកបៀបពីទំហំចិត្តគេនោះទេ
គេ ដឹងថាខ្លួនមានសំណាងព្រោះបាន ជុងហ្គុក នៅចាំថ្នាក់ថ្នម មើលថែគេគ្រប់សព្វ ថ្នមថែគេដូចជាទារកទៅហើយ ថេយ៉ុង មើលដឹងថា ជុងហ្គុក ខំប្រឹងដើម្បីគ្រួសារតូចនេះណាស់ នាយត្រូវធ្វើការហើយនៅមកផ្ទះវិញមើលថែគេទៀត ក្តីស្រលាញ់ដល់ធំនេះគេមិនដឹងគួរតបស្នង ជុងហ្គុក វិញយ៉ាងណាទេ។

5ខែកន្លងផុតទៅ
ព្រឹកនេះ ជុងហ្គុក ត្រូវងើបទៅពេទ្យវះកាត់បន្ទាប់ តែក៏មិនភ្លេចរៀបចំទុកដាក់អាហារពេលព្រឹកឱ្យរាងតូចគេដែល រៀបចំហើយក៏ដើរទៅរក ថេយ៉ុង បន្តិចសឹមទៅធ្វើការ ដោយសារតែ ថេយ៉ុង ជិតគ្រប់ខែហើយ ពោះក៏ធំ ទើបគេទុកឱ្យមាឌតូចនៅផ្ទះ ឯគេវិញខានទៅមន្ទីរពេទ្យយូរហើយដែល ថ្ងៃនេះក៏ឆ្លៀតទៅមួយភ្លែត។
« ថេ អូនកុំភ្លេចក្រោកមកញុំាអាហារផងណា៎! បងមានការត្រូវទៅពេទ្យជាប្រញាប់ ជុប៎ៗ »
មុននិងទៅក៏មិនភ្លេចថើបថ្ពាល់ទន់ៗក្រអូបឈ្ងុយ ថេយ៉ុង សិនដែល

មន្ទីរពេទ្យ!
រាងសង្ហាបោះជំហានដើរយ៉ាងមានអំណាច ភ្នែកសម្លឹងឯកសារដែលត្រូវពិនិត្យ ព្រោះតែគេមិនបាន
មកពិនិត្យច្រើនថ្ងៃដែលហើយរវល់តែមើលថែប្រពន្ធនៅផ្ទះ អ៊ីចឹងហើយគេក៏ប្រញាប់ធ្វើវាឱ្យឆាប់ចប់
« លោកអ្នកជំងឺនៅបន្ទប់ខាងនេះ! » លឺរួចគេក៏ងាកភ្នែកមើលដៃអ្នកគ្រូពេទ្យខ្លួនចង្អុលប្រាប់ ហើយក៏ហុចឯកសារឲ្យអ្នកគ្រូពេទ្យ ខណៈដែលគេដើរចូលរួចមើលមុខរបួលមួយស្ទើរក៏ទាញស្រោមដៃយកមកពាក់
« ឱ្យថ្នាំបំបាត់ការឈឺចាប់មក! » គេធ្វើការចាក់ថ្នាំបំបាត់ការឈឺចាប់សិន សឹមវះយកគ្រប់ចេញ
ទោះយ៉ាងគេសន្លប់ក៏ដោយនៅពេលដែលគេដឹងខ្លួនវិញគេនិងមិនសូវមានអារម្មណ៍ថាឈឺចាប់!
ប្រមាណជា 1 ម៉ោងកន្លងផុតទៅការវះកាត់បានជោគជ័យចំណែកអ្នកជំងឺនៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ។
ជុងហ្គុក ដើរមកបន្ទប់ធ្វើការរបស់ខ្លួនដាក់ខ្លួនចុះរួចក៏ចុចខលទៅមនុស្សដែលគេនឹកគ្រប់ដង្ហើម។
In phone
( អូនញុំាអាហារពេលព្រឹកហើយឬនៅ? )
« រួចហើយចុះបង? »
( បន្តិចទៀត! )
« បងតែងតែបែបនិងឆាប់ទៅញុំាអីភ្លាមទៅ ជុងហ្គុក » សំឡេងតូចស្រែកឡូឡាខ្លាំងៗដាក់គេ ធ្វើឱ្យគេដកទូរស៍ព្ទចេញពីត្រចៀកបន្តិចមុននិងនិយាយបន្ត
( បានៗបងដឹងហើយ បងដាក់ចុះហើយ ) បើនៅនិយាយទៀតគេច្បាស់ជាបែកត្រចៀកមិនខាន ជុងហ្គុក ក៏ប្រញាប់ធ្វើការងារដែលនៅសេសសល់ឱ្យរួចហើយអស់និងអាចទៅមើលថែកូនខ្លានៅផ្ទះ

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now