ភាគ4 🍃🤍

1.4K 103 4
                                    

ទឺត...ទឺត...!! សំឡេងទូរស៍ព្ទបន្លឺឡើងធ្វើឱ្យរាងតូចបែរខ្នងទៅរកសំឡេងទូរស៍ព្ទ
( សួស្ដីអ្នកណាគេដែល?? )
« យើង ថេយ៉ុង ណា៎! »
( ថេយ៉ុង! ម៉េចក៏ឯងអាចខលមកយើងបាន? )
យី អាយ៉ាង គេត្រូវជាមិត្តភក្តិនិងរាងតូចកាលរៀននៅប្រទេសចិន! អាយ៉ាង តែងតែទាក់ទងមកគេដែលពេលនៅអ៊ីតាលីតែយូរៗទើបបាននិយាយជាមួយគ្នាម្ដង ព្រោះប៉ា ថេយ៉ុង មិនចូលចិត្តឱ្យគេទៅមានទាក់ទងជាមួយអ្នកដទៃប៉ុន្មានទេ ទើបបានជាពួកគេលែងបានទាក់ទងទៅគ្នាទៀត
« ពេលនេះយើងមានទូរស៍ព្ទផ្ទាល់ខ្លួនប្រើហើយឯង »
« យ៉ាង! យើងនឹកឯងណាស់! » ទីបំផុតបាននិយាយជាគ្នាម្ដងទៀតហើយ
( យើងក៏នឹកឯងដែល ថេយ៉ុង នេះប៉ាឯងឲ្យឯងប្រើទូរស៍ព្ទហើយឬ?) អាយ៉ាង សួរព្រោះតែឆ្ងល់ ពីលើកមុន ថេយ៉ុង ប្រាប់គេថា មិនអាចនិយាយទូរស៍ព្ទទៀតនោះទេដោយសារប៉ាគេដកយកទៅទុក ហើយគេក៏តែងតែខលមក ថេយ៉ុង ដែល តែមិនចូល តែលើកនេះ ថេយ៉ុង ក៏ចលមកគេ? គេអាចប្រើវិញបានហើយ?
« ពេលនេះយើងមកនៅកូរ៉េ គ្មានប៉ាណាមកហាមទៀតទេ! » ថេយ៉ុង និយាយយ៉ាងធូរព្រោះតែគេចាំពេលបែបនេះមកយូរហើយ ជីវិតកាលពីនៅទីនោះដូចជាអ្នកទោសជាប់ក្នុងគុក
( ថេយ៉ុង! ឯងមកកូរ៉េឬ? ចៃដន្យពេកទេដឹង? យើងពេលនេះកំពុងតែរៀននៅស៊េអូលវើយ! )
« នេះឯងមកចាប់ក្តីស្រមៃយកប្ដីកូរ៉េឲ្យបានមែនឬ?? » ថេយ៉ុង និយាយទាំងអស់សំណើរ នឹកឃើញកាលពួកគេនៅរៀននៅចិននាំគ្នាមើលរឿងកូរ៉េ
មិនតែប៉ុណ្ណោះថែមទាំងហៅប្ដីពេញៗមាត់ទៀត
( ថេយ៉ុង! យប់នេះ oppa យើងទៅច្រៀងនៅក្លឹបណា៎ឯងទៅទេ? )
« ទៅវើយទៅ!! » ថេយ៉ុង ឆ្លើយយ៉ាងលឿន ព្រះអើយបានជួប oppa ចង់ជួបតាំងពីយូរហើយណា oppa oppa នៅកូរ៉េនិង ពេលនេះមកដល់ហើយទៅមើលឱ្យបើកភ្នែកម្ដង
( បានៗចាំរៀបចំខ្លួនទៅ! ឯងនៅឯណា? យើងទៅទទួល )
« ចាំយើងផ្ញើទីតាំងឱ្យ » ស្រដីចប់ ថេយ៉ុង ក៏ដាក់ចុះ ចាប់ផ្តើមរៀបចំឥវ៉ាន់ដូរទៅបន្ទប់គេ ដែលបងប្រុសគេទិញទុកឲ្យនោះ! កន្លងប្រមាណជា 1 ម៉ោងជាង ថេយ៉ុង ក៏រៀបចំរួចអស់! ក៏ដល់ពេលគេត្រូវចេញទៅក្រៅជួបនិង យ៉ាង ល្មម។

ក្លឹប!
Omega ទាំងពីរដើរមកសំដៅរកកន្លែងអង្គុយ តែគួរឱ្យស្តាយព្រោះតែមនុស្សពេញពេកទើបអស់កន្លែងអង្គុយ
ពួកគេក៏ចេះតែដើរទៅមុនទៅក៏ជួបនិងមិត្តចាស់កាលរៀននៅចិនជាមួយគ្នា!។
« នេះ ថេយ៉ុង និង អាយ៉ាង តាស៎! » ហៃ
ជាមិត្តកាលនៅរៀនរបស់ពួកគេពេលរៀន! ដែលកាលនោះគេក៏បានតាមសុំស្នេហ៍ ថេយ៉ុង ដែលតែត្រូវ ថេយ៉ុង បដិសេធ
« ចៃដន្យដល់ហើយ » យ៉ាង តបទៅវិញបែបធុញ មកកន្លែងសប្បាយបែបជាជួបពួកមនុស្សដែលគេមិនចង់ជួប ធ្វើឱ្យគេមានអារម្មណ៍ថាលែងសប្បាយទៅហើយ
« ហែងស្គាល់ពួកគេមែនទេ? » មិត្តម្នាក់បានសួរទៅ ហៃ
« អើ! យ៉ាងម៉េច? » គេញាក់ចិញ្ចើមសួរវិញ នឹកដល់កាលពីនៅរៀន គេបានតាមសារភាពទៅ ថេយ៉ុង ហើយត្រូវបាន ថេយ៉ុង បដិសេដស្នេហ៍ នឹកឃើញក្តៅចិត្តណាស់
« ជា omega ឬ » ឃើញទឹកមុខមិត្តខ្លួនហើយគេក៏ញញឹមឡើង
« នែ! ឯងនិយាយចឹងចង់បានន័យថាម៉េចវើយ? » ហៃ សួរព្រោះមិនយល់ន័យគេសួរ ជា omega វាយ៉ាងម៉េច? ឬក៏..
« នេះកុំប្រាប់ថាឯងចង់ឲ្យយើងចាប់ការគេ? » ក្រោយពីយល់ន័យហើយ គេក៏ងាកទៅសួរមិត្តភក្តិរបស់គេ
« នែ! ឆាប់ទៅហើយកុំភ្លេចថតរូបទុកអនុស្សាវរីយ៍ផងវើយ! ហិហិ~ » ថាចប់គេក៏លើកកែវស្រាដើរសំដៅរក ថេយ៉ុង ឆ្លៀតពេល ថេយ៉ុង
« យ៉ាង! ម៉េចក៏មិនទាន់ឃើញ oppa មកទៀតអ៊ីចឹង? » ថេយ៉ុង
« យើងក៏មិនដឹងដែល កំពុងតែចាំមើលនេះ! »
ថេយ៉ុង ក៏ងាកភ្នែកមើលទៅគេរាំបាត់គេក៏ដើរមកដាក់ថ្នាំសម្រើបចូលកែវរបស់ ថេយ៉ុង ហើយក៏ធ្វើជាហៅ ថេយ៉ុង ឱ្យជល់កែវជាមួយគេ
« ថេយ៉ុង!! តោះជល់មួយ!! » ថេយ៉ុង ងាកភ្នែកចេញពីមើលគេ ស្រវាយកកែវលើកជល់កែវជាការគួរសមក្នុងភាពជាមិត្តធ្លាប់ស្គាល់គ្នាទើបមិនបដិសេធ! តែមិនយូរប៉ុន្មានជាតិថ្នាំក៏ចាប់ផ្តើមចេញអាការៈឡើងមក ធ្វើឱ្យអ្នកដែលទន្ទឹងរង់ចាំមើលក៏ញញឹមចុងមាត់យ៉ាងអំណាច គេនិងធ្វើឱ្យ ថេយ៉ុង ឈឺដូចដែលគេបានឈឺនៅថ្ងៃដែល ថេយ៉ុង បដិសេធគេ គេនិងធ្វើឱ្យគ្រប់គ្នាមើលមក ថេយ៉ុង ទាំងសើចចំអកដូចដែលគេបានទទួល
« យ៉ាង! យើងមានអារម្មណ៍ថាឈឺក្បាល » ថេយ៉ុង ប្រាប់មិត្តដែលអង្គុយក្បែរខ្លួន ក្នុងខ្លួនក៏ចាប់ផ្ដើមធ្វើទុក
« ឯងកើតអី? ផឹកច្រើនពេកហើយបានទៅជាអ៊ីចឹង » អាយ៉ាង ស្រវេស្រវាចាប់ ថេយ៉ុង ឱ្យដើរទៅមុខឱ្យស្រួលបួល ដាក់ជ្រុលពេកហើយបានជាដើរលែងត្រង់ផ្លូវបែបនេះ
« ប្រហែលហើយ យើងពិបាកខ្លួនណាស់ » ថេយ៉ុង និយាយទាំងលើកដៃអង្អែលក្បាលខ្លួនដែលវិលនោះ ពេលនេះគេមានអារម្មណ៍ថាដូចគេត្រូវថ្នាំចឹង ក្នុងខ្លួនចាប់ផ្ដើមក្តៅធ្វើទុកមកពីខាងក្នុងមកហើយ
« យ៉ាងម៉េចហើយ? » ចូលមកដល់ក្នុងឡាន អាយ៉ាង សួរទៅ ថេយ៉ុង ម្ដងទៀត
« មិនអីទេ គេងបន្តិចទៅប្រហែលលែងអីហើយ »
យ៉ាង ក៏បើកឡានជូន ថេយ៉ុង មកដល់ខុនដូ ទាំងមិនបានចាប់អារម្មណ៍ទេថាមានឡានរបស់ ហៃ បើកតាមមកពីក្រោយនោះទេ ព្រោះតែរវល់បារម្ភពី ថេយ៉ុង។
យ៉ាង បើកទ្វារឡានលើកគ្រារាងតូចរួចដើរតិចៗ សំដៅឡើងទៅខាងលើប៉ុន្ដែពេលនោះ ហៃ ដើរចេញមកពីមុខធ្វើឱ្យ យ៉ាង
ភាំងជាមួយវត្តមានគេ...

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now