ភាគ2 🍃🤍

1.7K 124 0
                                    

ការចាកចេញរបស់ថេយ៉ុង

   ព្រឹកថ្ងៃថ្មី ថេយ៉ុង ក្រោករៀបចំខ្លួនហ្នឹងឥវ៉ាន់ផ្ទាល់ខ្លួនផ្សេងៗទៀតដើម្បីចេញដំណើរទៅកូរ៉េ។
     « ប៉ាម៉ាក់! កូនទៅហើយ! »
     « មើលថែខ្លួនឯងផងណាកូន! » ចុងប្រយោគម៉ាក់គេក៏ទាញគេមកឱបជាប់ទ្រូងដោយលើកដៃអង្អែលក្បាលគេតិចៗ ពេលនេះគាត់ត្រូវបែកពីកូនប្រុសម្នាក់ទៀតហើយ
     « បាទ៎! ម៉ាក់និងប៉ាក៏ដូចគ្នា! មើលថែខ្លួនផង! »
     « ម៉ាក់មិនឱបខ្ញុំទេអី? » សុីកជុង និយាយចង់បានក៏ឱបពីម៉ាក់ដែរតែបែបជាត្រូវម៉ាក់គេខោកទៅវិញ
     « ធំចង់បានប្រពន្ធហើយមកច្រណែនប្អូនទៀត!! »
     « អូយ៎ម៉ាក់!! ខ្ញុំទៅហើយ! » មិននិយាយច្រើនគេក៏ដើរឡើងឡានបាត់នៅឡើយបីអ្នកម៉ែកូននៅឈរសើចនៅដំណើរដើរដូចទោមិញនេះរបស់ សុីកជុង
     « ហិហិ...ម៉ាក់ខ្ញុំទៅហើយ! ហិហិ! »
ព្រលានយន្តហោះ!
  មកដល់ភ្លាមក៏មានអ្នកលើឥវ៉ាន់ឱ្យរួចស្រាប់! ពួកគេទាំងពីរក៏ដើរចូលមកខាងក្នុងដើម្បីឡើងយន្តហោះ!។ មិនយូរប៉ុន្មានយន្តហោះក៏ត្រូវបានឈប់មួយកន្លែងអ្នកធ្វើដំណើរក៏នាំគ្នាចុះរាងៗខ្លួន។ មកដល់កូរ៉េភ្លាមក៏មាន ជុងហ្គុក ចាំទទួលហើយជាស្រាប់។
  រាងសង្ហាឈ្មោះ ចន ជុងហ្គុក ដែលមានម្តាយឈ្មោះ សង ហៃយ៉ុន ជាស្រី្តមេម៉ាយ! ជុងហ្គុក ជាគ្រូពេទ្យសង្ហាម្នាក់ប្រចាំប្រទេសកូរ៉េដែលមានជំនាញខាងវះកាត់ទោះបីជាមានយ៉ាងណាក៏មិនឈ្នះម៉ាក់គេដែលចាំតែលាដៃយកលុយគេទៅលេងល្បែងជំពាក់គេគ្រប់ទិសដែល សង ហៃយ៉ុន ជាស្រី្តមេម៉ាយ ដែរ ទាំងដែលគេមានភាគហ៊ុនបន្តិចតែប៉ុណ្ណឹងនៅក្នុងមន្ទីរពេទ្យនោះ។
ខុនដូ!
     « យើងសុំទោសឯងផងណាដែលត្រូវនាំឯងនិងប្អូនឯងមកនៅខុនដូយើង »
     « មានរឿងអីជាមួយម៉ាក់ឯងទៀតហើយ? » ឱ្យតែគេមានរឿងជាមួយម៉ាក់គេគេតែងតែនាំ គេមកខុនដូហើយ
     « រឿងនេះធំជាងរាល់ដង! » និយាយហើយ ជុងហ្គុក ក៏ងាកក្រោយទៅមើលមុខប្អូនរបស់ សុីកជុង ដែលកំពុងអង្គុយធ្វើមុខម៉ក់ៗ ព្រោះឆ្ងល់មិនដឹងបងគេនិយាយពីអី
     « និយាយមកប្អូនយើងស្ដាប់មិនបានទេ! »
     « គាត់ចង់ឲ្យយើងរៀបការជាមួយនិងកូនស្រីគេដែលប៉ានាងជាម្ចាស់បំណុលដែលម៉ាក់យើងជំពាក់នោះ! តែយើងប្រាប់គាត់ហើយថាហ្នឹងរក លុយទៅសងគេវិញ តែគាត់មិនព្រម...ក៏ឈ្លោះគ្នាចឹងទៅ! » ជុងហ្គុក រៀបរាប់ប្រាប់ សុីកជុង ទាំងទឹកមុខសោកសៅ
     « នេះម៉ាក់ឯងលេងមែនទែន? » សុីកជុង ផ្អើល
     « និងហើយ! »
     « ក្រែងឯងប្រាប់យើងថាសងអស់ហើយមិនអ៊ីចឹង?? »
     « យើងមិនដឹងថាគាត់ទៅយកបំណុលស្អីមកទៀតទេ! »
     « ម៉ាក់ឯង គាត់មានគម្រោងចាប់ឯងឲ្យរៀបការនិងនាងទេដឹង? »
     « យើងក៏គិតបែបនេះដែរ! យើងនិយាយយ៉ាងម៉េចក៏គាត់មិនស្ដាប់ដែល គាត់និយាយដាច់ខាតថា ឱ្យយើងរៀបការ »
     « ឯងប្រកែកដាច់ខាតទៅ! តែឯងមិនព្រមហើយគាត់ក៏
មិនអាចធ្វើអីឯងបានដែល! » មិត្តស្លាប់រស់និយាយពិភាក្សាឱ្យយោបល់គ្នាទាំងមិនងាកមកមើលអ្នកខាងក្រោយសោះ! ឯ ថេយ៉ុង វិលមុខចង់ក្អួតហើយព្រោះតែស្ដាប់បងគេនិយាយមិនបាន ណាមួយជិះយន្តហោះមកវិលមុខឈឺក្បាលមកមួយថ្ងៃហើយ ពេលនេះមកអង្គុយស្ដាប់បងគេនិយាយកូរ៉េស្អីស្ដាប់មិនបានទៀតគេចង់ពុល ទើបពេលនេះ ថេយ៉ុង ដាច់ចិត្តហៅបងគេហើយថា..
     « បងប្រុស! ខ្ញុំចង់ក្អួត! » សំឡេងតូចក្រលួចហៅបងទាំងទឹកមុខជូត
     « នែ! អត់មានក្អួតក្នុងឡានទេទះបាក់ធ្មេញវើយ!! » បងប្រុស ថេយ៉ុង ងាកថាឲ្យជាភាសាអ៊ីតាលី
     « កើតអី? » ជុងហ្គុក សួរទៅ សុីកជុង ជាភាសាកូរ៉េ
     « ប្អូនយើងចង់ក្អួត! »
     « យី!! ហើយមិននាំទៅបន្ទប់ទឹកខាងលើ! មក! » រាងមាំនិយាយទាំងហួសចិត្ត ប្អូនចង់ក្អួតអត់នាំទៅបន្ទប់ទឹកទេនៅអង្គុយតវ៉ាមួយប្អូនទៅកើត!។ កន្លងផុតទៅមិន យូរមាឌតូចក៏ដើរចេញពីបន្ទប់ទឹកវិញ!។
     « យ៉ាងមិចហើយ? » សំឡេងធំ សួរបែបគ្មានជាតិរបស់ សុីកជុង សួរទៅ ថេយ៉ុង ដែលមុខស្លេកស្លាំង ក្អួតឡើងល្វើយ
     « អស់អីហើយ! »
     « អ៊ីចឹងទៅដេក! នោះបន្ទប់! » គេក៏ចង្អុលប្រាប់ ថេយ៉ុង! ថេយ៉ុង ក៏មើលទៅតាមដៃគេចង្អុលនោះ
ក្រាក!!!
  មកដល់ភ្លាមរាងតូចច្រឡឹងក៏ទម្លាក់ខ្លួនដេកលើគ្រែយ៉ាងសប្បាយអរតែសុខៗក៏ស្រាប់តែ...មានអារម្មណ៍ថាចង់នាមម្ដង! មួយថ្ងៃនេះវេទនាខ្លួនណាស់ ឈឺនេះឈឺនោះមិនចប់។
ក្រាក!!!
ឌឹប!!!
  ដើរចេញមិនទាន់ផុតស្រួលបួលផងក៏ទៅបុកហ្នឹងរាងមាំមួយ ទំហឹងបើច្រមុះគេធ្វើវិញម្ល៉េះពេលនេះបានខ្ទង់មិនខាន!។
     « អូយ៎! លោកមិនឃើញខ្ញុំទេឬយ៉ាងម៉េច? បានជាមិនចេះគេចសោះអ៊ីចឹង!! » ថេយ៉ុង និយាយបណ្តើរលើកដៃអង្អែលច្រមុះបណ្តើរ រួចក៏ងើយ.កមើលទៅរាងមាំ
ព្រអើយ!! មើលជិតបែបនេះអីក៏ស្អាតម្ល៉េះ?? មុខរលោងជាងស្រីទៀត! មុននេះមិនបានមើលឲ្យច្បាស់ព្រោះតែក្អួតធ្វើទុកវិលមុនទើបមិនបានងាកទៅចាប់មើលគេឲ្យច្បាស់អារម្មណ៍ខឹងសម្បាមិញហោះតាមខ្យល់បាត់អស់ហើយ! ផ្ទុយមកវិញគេចង់សួរគេវិញថាមុខប្រើអីស្អាតម្ល៉េះ?
     « ... » ជុងហ្គុក សម្លឹងមុខ ថេយ៉ុង ដោយទឹកមុខស្មើស្ងៀមព្រោះតែគេស្ដាប់ ថេយ៉ុង និយាយមិនបាន
     « ឆឹស!! ខ្ញុំភ្លាមថាលោកស្ដាប់មិនបានទេ! អូខ្ញុំទៅដេកហើយ!! » ក្រោយ ថេយ៉ុង ដើរទៅផុត ជុងហ្គុក ក៏ជ្រួញចិញ្ចើមធ្វើមុខឆ្ងល់តែម្នាក់ឯង។

ត្រាស្នេហ៍ omega ( សរសេរចប់ )حيث تعيش القصص. اكتشف الآن