ភាគ9🍃🤍

1.2K 86 0
                                    

   ស្រីម្នាក់នោះជាអ្នកណា? ឬក៏ខ្ញុំជាជនទីបី?

តុក!!! តុក!!! តុក!!!
សម្លេងគោះទ្វារពីខាងក្រៅមកធ្វើឱ្យ ថេយ៉ុង ដែលកំពុងតែរៀបចំអាហារទុកឱ្យ ជុងហ្គុក ទុកទៅធ្វើក៏នេះក៏ដាក់របស់ចុះ ដើរតាំងៗទៅបើកទ្វារ
ក្រាក!!
ផ្លាច់!!!!
« មីស្រីថោកទាប! » គ្រាន់តែបើកទា្វរមក ថេយ៉ុង ក៏ត្រូវមួយកំផ្លៀងរបស់ អាកេមី ទាំងព្រឹក ថែមទាំងគេមិនដឹងសោះថាគេទៅខុសអីបានជាមកដល់មិននិយាយអី បែរជាទះគេមួយកំផ្លៀងបែបនេះ!
« អាយ!!!! » ថេយ៉ុង ស្រែកឡើងពេល
ត្រូវមួយកំផ្លៀងមិនដឹងហេតុផលមើល ពេលនេះថែមទាំងចូលមកបោសសក់គេថែមទៀត
« តើខ្ញុំទៅធ្វើអីបង? » ថេយ៉ុង ពេលត្រូវគេសក់ឱ្យងើយក្បាលឡើងក៏ហាមាត់សួរទៅ អាកេមី ដែលមានម៉ាក់ ជុងហ្គុក នៅឈរអោបដៃមើលពីក្រោយ
« នែ! ម៉េចក៏ឯងមកនៅផ្ទះកូនយើង? » ម៉ាក់ ជុងហ្គុក ដើរមើលច្របាច់មាត់ ថេយ៉ុង
« ម៉ាក់!!!!! » ជុងហ្គុក នៅក្នុងបន្ទាប់ទឹកក៏លឺសូរសំឡេងស្រែកក៏មានអារម្មណ៍ថាមិនស្រួលក៏ប្រញាប់ទាញកន្សែងមករុំមួយល្វែងក្រោមក៏ដើរប្រញាប់ចេញមកមើល ក្រែង ថេយ៉ុង កើតអី ពេលមកក៏ឃើញម៉ាក់គេនិង អាកេមី ចាប់ធ្វើបាប ថេយ៉ុង
« ម៉េចក៏មករករឿងគេ? គេទៅធ្វើអីម៉ាក់?? » ជុងហ្គុក ដើរមកលើកកាយដែលញ័រដូចកូនសត្វឱ្យក្រោក និងលើកដៃជូនទឹកភ្នែកឱ្យ ថេយ៉ុង
« ម៉ាក់!! បង ជុង កាន់ជើងវានោះ » នាងស្រែកដោយឫពាមិនសុខចិត្តនៅពេលដែលប្រុសខ្លួនស្រលាញ់ទៅកាន់ជើងអ្នកផ្សេង លើកដៃចង្អុលមុខរាងតូចចំៗ
« កុំហៅគេបែបនេះ អាកេមី!! » ជុងហ្គុក សម្លក់និងសង្កៀងធ្មេញដាក់នាង
« ចុះចង់ឱ្យខ្ញុំហៅអាសក់ខ្លីនេះថាម៉េច? » មិននិយាយតែមាត់ នាងថែមទាំងលើកដៃចង្អែលទៅ ថេយ៉ុង សម្ដីនៅតែខ្លាំងដដែលមិនខ្លាចអីបន្តិចទោះបីជា ជុងហ្គុក នៅចំពោះមុននាងក៏ដោយ
« ថេយ៉ុង ទៅធ្វើស្អីនាង? » ជុងហ្គុក គំហក
« គឺ..មកពីវាបានបងមិនព្រមរៀបការជាមួយខ្ញុំ! » នាងនិយាយមកធ្វើដូចគេជាទំនួញដែលលក់នៅផ្សារ ជុងហ្គុក សើចហួសចិត្តបន្តិចមុននិងបន្លឺឡើង
« ទោះគ្មាន ថេយ៉ុង ក៏ខ្ញុំមិនរៀបការជាមួយនាងដែល! »
« មើលទៅចរឹកដែលគ្មានការអប់រំនិង សលីធម៍ក្នុងការនិយាយស្ដីទៅអ្នកដទៃនាងចុះ ចរឹកបែបនេះអ្នកយកនាង? ចេញទៅ! » ជុងហ្គុក ស្រែកដេញនិងលើកដៃចង្អុលទៅទ្វារ
« ខ្ញុំមិនទៅ! ខ្ញុំនិងសម្លាប់វានេះ!!! » នាងបម្រុងនិងចូលទៅវាយរាងតូចដែលឈរពីក្រោយរាងសង្ហានោះ តែហាក់មិនបានផល ព្រោះតែរាងកាយមាំចាប់អូសនាងចេញពីបន្ទប់ដោយមិននិយាយច្រើន
« ម៉ាក់កូនស្រីម៉ាក់ចេញទៅហើយ ចឹងអញ្ជើញ! » អ្នកស្រី សង ហៃយ៉ុន គ្មានពាក្យពេចន៍និយាយតបក៏បានតែសម្លក់មុខមាឌតូច ហើយក៏ដើរចេញតាមក្រោយ
« ខ្ញុំសុំទោស! » ជុងហ្គុក សម្លឹងមុខ ថេយ៉ុង ដោយអារម្មណ៍ខុស ពាក្យសុំទោសនេះវាមិនអាចធ្វើឱ្យបាត់ភ័យខ្លាចបានទេ តែគេពិតជាមិនដឹងគួររកពាក្យអ្វីមកនិយាយក្រៅពីសុំទោសនោះទេ គេមិនបាននៅការពារ ថេយ៉ុង ត្រូវ អាកេមី វាយឡើងជាំខ្លួនអស់ ចំណែកឯមាត់ក៏ចេញឈាមបន្តិចទៀត គេពិតជាមានអារម្មណ៍ថាខុសណាស់។
« លោកមិនមែនជាអ្នកខុស! ខ្ញុំទេគួរតែសុំទោសលោក មកពីខ្ញុំទើបធ្វើឱ្យលោកនិងអ្នកនាងនោះឈ្លោះគ្នា! » ថេយ៉ុង មានអារម្មណ៍ថាកំពុងតែខុសដែលមិនគួរមកធ្វើឱ្យពួកគេឈ្លោះគ្នា គេមិនបានដឹងសោះថាពេលនេះខ្លួនគេក្លាយជាជនទី 3 បំបែកបំបាក់ស្នេហាគេ គេគ្មានចេតនាទេ គេសុំទោស
« ឯងមិនខុសទេ ពួកខ្ញុំទាំងពីរមិនបានជាអ្វីនិងគ្នានោះទេ! »
« តែនាងថា មកពីខ្ញុំទើបនាងមិនបានរៀបការនិងលោក! »
« ហើយឯងក៏ជឿ? »
« បើឱ្យខ្ញុំយកនាងនោះ ខ្ញុំខុសចិត្តស្រលាញ់ប្រុសវិញល្អជាង! » ជុងហ្គុក សំដីដោយមើលភ្នែក ថេយ៉ុង ចំ ចំណែកឯអ្នកត្រូវគេមើលចំក៏ចាប់ផ្តើមមុខក្រហមក្តៅឡើងមួយទំហឹង អៀន៎ណាស់
« លោកមកញាំអាហារសិនទៅ! អាងទៅធ្វើការ » ថេយ៉ុង ក៏ដូរប្រធានបទមកនិយាយអីផ្សេងវិញ ព្រោះថាបើមិនចឹងទេគេអៀនសម្លាប់មិនខាន។
« ឯងក៏ត្រូវទៅជាមួយខ្ញុំដែល! » មិនថែមតែនិយាយទេ តែក៏សម្លឹងមើល ថេយ៉ុង ម្ដងទៀតដែល ថេយ៉ុង វិញខំគេចហើយតែនៅតែត្រូវស្នេហ៍ ជុងហ្គុក ទៀតអៀន៎ឡើងរួញជើងហើយនៀក៎
« ដឹងហើយញាំទៅ!! » ថេយ៉ុង និយាយតបវិញតែមិនហ៊ានសម្លឹងទៅ ជុងហ្គុក នោះទេព្រោះខ្លាចត្រូវស្នេហ៍នាយក្រាស់ធ្វើអីលែងកើត

ពីរមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែស្និទ្ធស្នាលទៅនិងយល់ចិត្តគ្នាបានច្រើនគួរសមរហូត បានគ្នាជាសង្សាររស់នៅជាមួយគ្នាក្បែរគ្នារហូត ថេយ៉ុង មានអារម្មណ៍ថា បើសិនជា ជុងហ្គុក លែងនៅក្បែរគេបែបនេះទៀតគេនិងទៅជាយ៉ាងណា? ព្រោះតែពេលនេះ ជុងហ្គុក គេជាពិភពលោករបស់គេហើយ ភាពកក់ក្តៅដែល ជុងហ្គុក ផ្ដល់ឱ្យគេ ធ្វើឱ្យគេមានក្តីសុខណាស់នៅពេលនេះ
ធ្វើឱ្យគេខ្លាចភាពឯកានោះណាស់ គេមិនចង់វិលទៅវិញទេ។

តុក!! តុក!!
« ចូលមក! » លឺសំឡេងអនុញ្ញាតហើយ អ្នកគ្រូពេទ្យក៏ដើរចូលមក
« លោកដុកទ័រ! បន្តិចទៀតដល់ម៉ោងចូលវះកាត់ហើយលោក! » អ្នកគ្រូពេទ្យស្រីម្នាក់ដើរមកប្រាប់និងបម្រុងដើរត្រឡប់ទៅវិញតែត្រូវ ជុងហ្គុក ហាម នាងក៏ងាកមុខមករក ជុងហ្គុក ទាំងញញឹម
« ឈប់សិន! ជួយហៅ ថេយ៉ុង ឱ្យមកបន្ទប់ខ្ញុំផង! » ជុងហ្គុក
« ចាស៎លោក! » ស្នាមញញឹមក៏ប្រែមកជាស្រពោនវិញនាងដើរទៅហៅ ថេយ៉ុង នៅបន្ទប់ដាក់ថ្នាំនិងរអ៊ូម្នាក់ឯងតិចៗ
« តិច ថេយ៉ុង តិច ថេយ៉ុង! ស្រីដូចយើងមិនគិតមើលទេ
មើលឃើញប្រុសដូចគ្នាវិញ លោកអើយលោក! »
« ថេយ៉ុង! លោកដុកទ័រហៅឱ្យទៅជួបនៅបន្ទប់! »
« បាទ៎បងស្រី! » ថេយ៉ុង តបទៅទាំងញញឹម និងដើរបោះជំហានសំដៅទៅបន្ទប់ ជុងហ្គុក
« ជុង បងហៅអូនមែនទេ? » ថេយ៉ុង ដើរមករក ជុងហ្គុក ទាំងញញឹមស្រស់

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now