ភាគ3 🍃🤍

1.5K 112 0
                                    

ព្រឹកថ្ងៃថ្មី!
     « ថេយ៉ុង! ងើបឡើង! » បងប្រុសដល់ស្រស់សង្ហារបស់គេឈរគោះទ្វារហៅប្អូនប្រុសដែលដេកមិនដឹងថ្ងៃចាំងគូទ ព្រោះយប់មិញអស់កម្លាំងពេក
     « អូយ៎បងប្រុស! ខ្ញុំងើបមិនរួចទេសុំតិចទៀត! » ថេយ៉ុង ពត់ខ្លួននិយាយទាំងបើកភ្នែកមិនរួច ព្រោះតែយប់មិនឈឺចុកពោះដេកមិនលក់ស្រួលសោះតែ ថេយ៉ុង ក៏ស្ទុះក្រោកយ៉ាងលឿនដូចព្យុះវិញពេលលឺថា « ក្រោករៀនកូរ៉េ! » លឺអ៊ីចឹងហើយមិនក្រោកមានតែភ្លើ!។ បន្ទប់ពីងូតទឹករៀបចំរួច ថេយ៉ុង ក៏ទៅទាញទ្វារបើកដើរសំដៅទៅរកបងប្រុសគេ
     « បងប្រុស!! » ហេតុតែមើលឃើញគេក៏ដើរស្រែកសួរចេញនិង! មិនថាបន្ទប់ទឹក ក្រោយទូទឹកកក កន្លៀតណាអី ថេយ៉ុង ស្រែករកបែកផ្សែង
     « នែ!! ឯងយ៉ាងម៉េចនិងមិនដឹងខ្ញុំកំពុងដេកទេឬយ៉ាងម៉េច? » គេចេញពីបន្ទប់ទាំងខ្លួនមានត្រឹមតែកូនកន្សែងរុំជាប់ចង្កេះឈរស្រែកគំហកឱ្យ ថេយ៉ុង! តែ ថេយ៉ុង បែបជាអឺតក្បាលចេញមកពីក្រោយទូរទស្សន៍ធ្វើមុខម៉ក់ៗ ដាក់គេឫកពាមិនយល់ន័យធ្វើឱ្យអ្នកម្ខាងទៀតក្តៅលើសដើម ភ្លេចទៅថាគេមិនចេះស្ដាប់កូរ៉េ
     « សាំមែន!! » គេដកដង្ហើមធំបន្តិចមុននិងបោះជំហោះចូលបន្ទប់វិញ! ក្រោយឃើញគេទៅបាត់ ថេយ៉ុង ក៏ឈានជើងមួយៗមើលអង្គុយមើលទូរទស្សន៍ធ្វើមិនដឹង
     « បងប្រុស! បងទើបពីណា? » មាឌតូចស្ទះុក្រោកឈរដើរតាមសួរគេពីក្រោយតាំងៗ
     « មកពីទិញអីនៅផ្សារ! នេះញុំាហើយសឹមចូលទៅរៀន! » ថាចប់គេក៏ដាក់ចានអាហារឱ្យ ថេយ៉ុង អង្គុយញុំាមុនទូរទស្សន៍! ហើយក៏មិនភ្លាមប្រាប់គេថែមទៀត
     « ហើយចាំរៀននៅបន្ទប់នោះ! » គេក៏លើកដៃចង្អុលប្រាប់
     « អូ៎!!បាទ៎! តែបងប្រុស! »
     « រៀនយ៉ាងម៉េចបើខ្ញុំមិនចេះស្ដាប់គេ គេមិនចេះស្ដាប់ខ្ញុំនោះ?? » ថេយ៉ុង សួរដោយឫកពាងឿងឆ្ងល់ ព្រោះយប់មិញនិយាយគ្នាស្ដាប់មិនបានផងនិង ដូចមនុស្សឆ្កួតកំពុងនិយាយគ្នាចឹង ហើយឱ្យគេរៀនយ៉ាងម៉េច? មិនស្រួលនិយាយស្ដាប់គ្នាមិនបានវាយគ្នាផ្អើលទៅគិតយ៉ាងម៉េច?
     « ព្រះ! ក្រែងឯងក៏ចេះនិយាយអង់គ្លេសដែលមិនចឹង? » សុីកជុង ស្រែកហួសចិត្ត គេចង់តែស្រែករកពុទ្ធោទេលោកអើយ
     « អ៊ីចឹងគេចេះអង់គ្លេស?? » ថេយ៉ុង បើកភ្នែកធំៗសួរ! បើគេចេះហេតុអីក៏គេមិននិយាយជាមួយគេ??
     « បើមិនចេះនិយាយគេធ្វើជាគ្រូពេទ្យយ៉ាងម៉េច? បានៗទៅរៀនកុំសួរច្រើនកំពុងងងុយដេកផង! » មិនដឹងជាកាត់ទៅអាណានិយាយសួរនាំបែកពពុះបែបនេះ
  ដើរចូលមកដល់បន្ទប់ ថេយ៉ុង ក៏ឃើញមុនគេមុខលោកគ្រូសង្ហា! គ្រូនេះសង្ហាមែនតែមិនស្លូតទេ! ព្រឹកមិញស្រែកសម្លប់គេអីខ្លះទេ កុំតែគេស្ដាប់មិនបាន។
ដៃតូចចាប់ទាញកៅអីអង្គុយ! តែគ្រាន់តែរាងតូចទម្លាក់ខ្លួនអង្គុយកៅអីជិតគេ គេស្រាប់តែមានអារម្មណ៍ថាធុំក្លិនរបស់ omega ភាយឡើងពេញច្រមុះគេ ធ្វើឱ្យរាងមាំចាប់ផ្តើមរឹងខ្លួន ព្រោះតែក្លិនរបស់ ថេយ៉ុង ធ្វើឱ្យគេមានអារម្មណ៍ផ្លូវភេទមួយរំពេច! តែគេក៏មានការគ្រប់គ្រងខ្លួនគ្រប់គ្រាន់ដែលទើបគេមិនមានព្រឹត្តិកម្មអីខ្លាំង គេគ្រាន់តែតាំងសតិជាងមុនតែប៉ុណ្ណោះ! ជុងហ្គុក ចាប់ផ្តើមពន្យល់ពីអក្សរកូរ៉េនិងរបៀបនិយាយផ្សេងៗប្រាប់ដល់ ថេយ៉ុង តែចំណែក ថេយ៉ុង វិញបើកភ្នែកធំៗ មើលមក ជុងហ្គុក ធ្វើឱ្យគេចង់ក្តៅលើសដើម! នេះគេខំនិយាយឡើងហត់ ខំតាំងសតិដែលបណ្ដាលមកពីក្លិននោះផង! ដោយទ្រាំតទៅទៀតលែងបាន ជុងហ្គុក ក៏ចុចហៅ សុីកជុង ឲ្យទិញស្រាយកមកផឹក! រឿងបង្រៀនមិនចេះទុកមួយឡែកសិន ពេលនេះគេកំពុលមុខនិង មាឌតូច ថេយ៉ុង ណាស់។ បងប្រុសគេក៏ដើរចូលមកទាំងដៃកាន់ស្រាមកអង្គុយផឹកពីរនាក់គ្រូគេហើយថែមទាំងដេញគេចេញពីបន្ទប់ទៀត!។
     « សុីកជុង! នេះប្អូនឯងជា omega ឬ?? » ក្រោយពី ថេយ៉ុង ចេញទៅបាត់ ជុងហ្គុក ហាមាត់សួរទៅ សុីកជុង ដែលត្រូវជាបងប្រុសរបស់ ថេយ៉ុង
     « យ៉ាងម៉េចមែនទេឯង? » សុីកជុង សួរបកទៅ ជុងហ្គុក វិញព្រោះគេមិនបានដឹងទេ ថាប្អូនប្រុសដល់គួរឱ្យរំខានរបស់គេបានធ្វើឱ្យ ជុងហ្គុក កំពុលមុខនិងគេនោះ
     « យើងសឹងតែបាត់បង់សតិនិងក្លិន omega របស់ប្អូនឯងហើយវើយ! » ស្រដីចប់ ជុងហ្គុក លើកកែវស្រាផឹកដាច់មួយកែវ
     « ធ្វើយ៉ាងម៉េច បើវាជាធម្មជាតិរបស់ omega ហើយនោះ! » ពិតណាស់ តែគេផ្ទាល់ក៏មិនអាចហាមអីដែល ព្រោះតែវាជាធម្មតារបស់ omega ទៅហើយ omega គឺជាគូររបស់ alpha បែបនិងហើយគ្មានអ្វីចម្លែកទេ ព្រោះសូម្បីតែគេផ្ទាល់ក៏ត្រូវការដៃគូរដែលជា omega ដែល!។
ក្រោយពីទទួលបានការបង្រៀនពី ជុងហ្គុក បានជាច្រើនថ្ងៃមក ថេយ៉ុង ក៏អាចនិយាយឆ្លងឆ្លើយជាមួយគេជាភាសាកូរ៉េបានយ៉ាងល្អ! ហើយវាក៏យូរដែលហើយដែល សុីកជុង ត្រូវត្រឡប់ទៅបំពេញការងារគេវិញ!។
     « ជុងហ្គុក និយាយចឹងស្អែកយើងត្រូវត្រឡប់ទៅ
មើលការងារវិញហើយ! យើងផ្ញើមើល ថេយ៉ុង ផង! » ជុងហ្គុក ក៏ងក់ក្បាលហើយងាកមកមើលឯកសារបន្ត ដែលជាឯកសាររបស់អ្នកជំងឺដែលគេត្រូវយកមកពិនិត្យ ព្រោះតែគេនៅជាប់ជួយបង្រៀន ថេយ៉ុង អ៊ីចឹងហើយ ជុងហ្គុក មិនសូវបានទៅពេទ្យនោះទេ! ហើយក៏មិនបាច់ឆ្ងល់ទេថា ហេតុអីបានជាគេសុខចិត្តជួយបង្រៀន ថេយ៉ុង នោះ ព្រោះតែ ថេយ៉ុង ជាប្អូនរបស់អ្នកមានគុណ ដែលចាំជួយគេមករហូតហើយក៏ជាមិត្តម្នាក់ដែលតែងតែហៅផឹកគ្រប់ពេលឱ្យទេគេពិបាកចិត្ត! អ៊ីចឹងហើយនាយក្រាស់មិនអាចចិត្តដាច់នោះទេ គេអាចលះបង់ការងារមួយពេលសិន។
  ព្រឹកឡើង សុីកជុង មុនហ្នឹងចេញដំណើរទៅក៏មិនភ្លេចកត់បន្ទប់និងទិញរបស់ញុំាទុកឱ្យប្អូនដែល! ហើយក៏បានសរសេរសំបុត្រមួយ ទុកលើតុឱ្យ ថេយ៉ុង មុនហ្នឹងចេញទៅផងដែល។
{ សោបន្ទប់ឯងបងទុកលើតុក្បែរគ្រែនិងហើយ! ហើយនៅមានរបស់ញុំាទៀតបងក៏ទិញទុកឲ្យហើយដែល! បើឯងចង់ចាយលុយក៏ទៅបើកនៅ ABA ទៅត្រូវការអីទៀតចាំខលប្រុសបងមក។ } ក្រោយអានហើយ ថេយ៉ុង ញញឹមរីកដូចគ្រប់ជី មិនដែលឃើញប្រុសណាល្អដូចបងគេទេលោកអើយ! ទាំងពូកែរកសុីហើយនៅថែមពូកែយកចិត្តទុកដាក់ប្អូនទៀត។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now