ភាគ 19 🍃🤍

998 53 4
                                    

   ប្រទេសអ៊ីតាលី!

  នៅតុអាហារមួយដែលមើលមានតែភាពសោកសៅនៅតុដល់ប្រនិតមានតែ កាំង មុីជូ ស្រ្ដីវ័យ 40 ម្នាក់នៅអង្គុយម្នាក់ឯង! ទាំងប្ដីនិងកូនប្រុសប្រាប់ថាមិនឃ្លានឯកូនប្រុសច្បងក៏បាត់ទៅណាក៏មិនដឹងមិនឃើញមកផ្ទះរាប់ខែ
« ម៉ាក់!! » សំឡេងប្រុសច្បងស្រែកចេញពីក្លោងទ្វារទើបម៉ាក់គេងាកទៅមើល នឹកដើមដង្ហើមដល់
« កូន ជុង បាត់ទៅណារាប់ខែ? » សួរទាំងបារម្ភ មិញនេះទើបតែនឹកដើម
« រវល់ការងារ!! ម៉ាក់ ថេយ៉ុង នៅខាងលើមែនទេ? » សុីកជុង គេប្រញាប់ៗមកព្រោះតែចង់មករក ថេយ៉ុង និយាយគ្នា
« កូនមានការអីជាមួយប្អូន? អូ៎!! មែនហើយកូនមានដឹងទេរឿង..ប្អូនមានកូន?? »
« ខ្ញុំទៅខាងលើសិនហើយម៉ាក់! » សម្លឹងមើលម៉ាក់គេមួយដង្ហើមរួចក៏ឈានដើរឡើងទៅខាងលើបន្ទប់ប្អូនខ្លួន

ក្រាក!

សំឡេងបើកទា្វរទាញឱ្យអ្នកខាងក្នុងងាកភ្នែកទៅមើល សុីកជុង ដើរចូលមកក្បែរ ថេយ៉ុង ដាក់គូរអង្គុយលើពូកដែលមានក្មួយប្រុសគេនៅគេងដែលមាន ថេយ៉ុង នៅអង្គុយមើលជាប់ កូនគេចេះណាស់ មិនខូចមិនចេះរករឿងគេនោះទេ ប្រសិនបើគេពូកែរករឿងវិញគេចប់មិនខាន។
« បងប្រុស? »
« ថេយ៉ុង » អ្នកជាប្រុសបងហៅប្អូនដោយសំឡេងស្រាលៗព្រោះខ្លាចភ្ញាក់ដល់ក្មួយ
« បងចង់និយាយជាមួយឯងបន្តិច! »
« បងមានរឿងអីមែនទេ? »
« រឿង ជុងហ្គុក បងនិងបកស្រាយ..! » និយាយមិនទាំងអស់ពាក្យស្រួលផង ថេយ៉ុង ក៏និយាយកាត់យ៉ាងលឿន
« ទេ!! ខ្ញុំមិនស្ដាប់! គេមានស្រី!! » ថេយ៉ុង ស្រែកគំហកទាំងគំហឹង គេមកមិនទាន់បាន 2 អាទិត្យស្រួលបួលផងក៏ដេញគេនិងកូនចេញពីផ្ទះដូចសត្វធាតុ ហើយមកនិយាយចង់បកស្រាយស្អីទៀត?
« ថេយ៉ុង ស្ដាប់បងនិយាយឱ្យចប់សិនបានទេ? » សុីកជុង លើកដៃទាំងសងខាងចាប់ស្មា ថេយ៉ុង និយាយដោយទឹកមុខកាចធ្វើឱ្យគេខ្លាចមិនហ៊ានរើព្រមនៅស្ងៀមចាំស្ដាប់គេ
« នៅថ្ងៃដែលឯងចេញពីមន្ទីរពេទ្យ រួចហើយដល់ខូនដូ ជំនិតបងបានខលមកប្រាប់ថាប្រញាប់ឱ្យ បងទៅមើលការងារទាំងដែលមុនថ្ងៃនោះបងបានធ្វើរួចអស់ហើយទើបបងក៏ប្រញាប់ចេញទៅ! ពេលនោះទូរស៍ព្ទ ជុងហ្គុក ក៏មានគេខលមកហើយអ្នកនិយាយជាមួយ ជុងហ្គុក គឺជាលោកប៉ា! គាត់បានគំរាម ជុងហ្គុក ថាបើមិនដោះលែងឯងឱ្យមកគាត់វិញទេ គាត់និងសម្លាប់ម៉ាក់គេ! » សុីកជុង និយាយរៀបរាប់យ៉ាងច្បាស់ធ្វើឱ្យ ថេយ៉ុង លើកដៃខ្ទប់មាត់ទាំងនឹកគិតមិនដល់ថាប៉ាគេធ្វើបែបនិងសោះ គ្រាន់តែគេចង់រស់នៅជាមួយមនុស្សដែលនៅស្រលាញ់សោះ ហេតុអីគាត់លើកយកជីវិតអ្នកផ្សេងមកគំរាមស្លាប់?
« តែ..ហេតុអីគេមិនប្រាប់ការពិតដល់ខ្ញុំ?? » ថេយ៉ុង សួរទៅបងគេទាំងទឹកភ្នែករលើងរលោង
« បើគេប្រាប់ស្មានតែឯងព្រម? »
« បងប្រុស! ហុឹក..ហុឹក! ខ្ញុំចង់ទៅរកគេ!! » ថេយ៉ុង អង្រួនដៃបងប្រុសខ្លួនដោយក្តីអង្វរ តែគេត្រូវភាំងទាំងពីរពេលមានសម្លេងមាំកាចស្រែកគំហកមក
« កុំសូម្បីតែគិតថារត់ទៅរកវានោះ!! » សំឡេងរបស់លោក គីម ខេវិន បន្លឺឡើងធ្វើឱ្យអ្នកម្ខាងទៀតបានត្រឹមឈរស្ងៀមដូចដុំថ្ម
« ថ្ងៃស្អែកលោក យ៉ុង ដូយុន បានអញ្ជើញទៅចូលរួមកម្មវិធីសប្បុរសធម៌ចឹងហើយ សុីកជុង ត្រូវទៅជាមួយ ថេយ៉ុង » ពោលចប់គាត់ក៏ដើរចេញទៅបាត់ដោយមិនចាំចម្លើយពីអ្នកម្ខាងទៀតថាព្រមឬមិនព្រម
« បងប្រុស! ហុឹក..ហុឹក ខ្ញុំមិនចង់ទៅនោះទេ!! » ពេលនេះ ថេយ៉ុង យំយែកខ្លាំងទៅៗ ធ្វើឱ្យបងប្រុសដកង្ហើមធំ មួយស្របក់ក្រោយក៏គិតឃើញវិធីមួយដែលអាចនាំឱ្យ ថេយ៉ុង និង ជុងហ្គុក ជួបគ្នាបាន
« បងនិងឱ្យ ជុងហ្គុក ហោះមកចូលរួមកម្មវិធីនេះដែល ហើយនៅពេលនោះចាំបងប្រាប់ឯងទៅ! » សុីកជុង ខ្សឹបដាក់ត្រចៀក ថេយ៉ុង តិចដែលល្មមស្ដាប់បាន។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now