ភាគ6 🍃🤍

1.3K 95 0
                                    

     តុក!!! តុក!! តុក!!!!!

     « ពុទ្ធោះអើយ!!! អ្នកណាមករកអីទាំងព្រឹកនិង??? » ជុងហ្គុក ស្រែកសួរទាំងខឹងសម្បា ព្រោះតែមិនទាន់អស់ងងុយ យប់មិញរវល់តែមើលថែ ថេយ៉ុង គេងមិនគ្រប់ធ្វើឱ្យយពរឹកឡើងក្រោកឡើងអារម្មណ៍អត់ល្អទាំងព្រឹក។
នាយមាំទម្លាប់ជើងចុះដើរទៅបើកទ្វារ ក៏ឃើញម៉ាក់គេនៅពីមុខគេតែម្ដង តែគាត់មិនមែនមកតែម្នាក់ឯងទេ គាត់មកជាមួយនិង អាកេមី ដែលជាកូនស្រីដែលម៉ាក់គេឱ្យរៀបការជាមួយ
     « ម៉ាក់មកធ្វើការអីទាំងព្រឹក? » ជុងហ្គុក បិទទ្វារដើរតាមម៉ាក់ពីក្រោយ! ម៉ាក់នាយក្រាស់ដាក់គូទអង្គុយនៅសាឡុង ព្រមទាំងមានស្រីម្នាក់ដើរមកអង្គុយតាម តាមស្មានមិនខុស ច្បាស់ណាស់ថាម៉ាក់គេនិងមកនិយាយរឿងរៀបការនោះទៀតហើយ គ្រាន់តែគិតហើយនាយក្រាស់ធ្វើជាដកង្ហើមធំឱ្យហើយ ព្រោះថានាយមាំពិតជាធុញនិងរឿងចាប់បងំ្ខនេះខ្លាំងណាស់ នេះគេធំប៉ុណ្ណឹងហើយនៅត្រូវមកចាប់បង្ខំឱ្យគេការជាមួយអ្នកនេះ ជាមួយអ្នកនោះទៀត?
     « ម៉ាក់មានការនិយាយជាមួយខ្ញុំមែនទេ? » រាងមាំហាមាត់សួរទៅម៉ាក់ខ្លួន ព្រោះថាបើកមិនសួរឱ្យចប់ៗទេ ច្បាស់ណាស់ថាគាត់និងអង្គុយនៅទីនេះមិនទៅវិញ
     « ម៉ាក់មកចង់និយាយរឿងរៀបការឯងនិងកូន មី! »
     « ម៉ាក់គួរតែដឹងចម្លើយហើយ! ទោះនិយាយប៉ុន្មានដឹងទៀតក៏ខ្ញុំមិនព្រមការដែល! » សំឡេងមាំពោលឡើងព្រមទាំងទឹកមុខប្រាកដប្រជា មិនលេងសើច ព្រោះថាគេក៏មិនចង់ចិត្តនិយាយច្រើន និងឱ្យគាត់តាមសួររហូរអ៊ីចឹងដែល
     « ជុងហ្គុក! នេះកូនធំហើយកុំឱ្យម៉ាក់ហត់និយាយដដែលៗបានទេ? » ពេលខ្លះគាត់ក៏ហត់និងតាមទាមទាចម្លើយពីកូនប្រុសគាត់ដែល មិនដឹងជារើសស្អីណាស់ណាទេ ស្អាតល្អឆ្លាតដូចកូន អាកេមី ហើយនៅពិបាកទៀត
     « ខ្ញុំក៏បានប្រាប់ម៉ាក់ដែលថា ខ្ញុំមិនរៀបការទេ »
     « បង ជុង!! » អាកេមី ស្រែកឡើងព្រោះទប់លែងបាន មិនយល់ថាហេតុអីបានជាគេមិនចង់រៀបការនិងនាង? នាងទាំងស្អាត ទាំងមានលុយ! ចាញ់ស្រីផ្សេងនោះត្រង់ណាទៅ?
     « កុំមកដំឡើងសំឡេងដាក់ខ្ញុំ ខ្ញុំមិនមែនប្ដីនាង ដែលនាងមកស្រែកដាក់តាមចិត្តទេ! » នេះមិនទាន់បានអីផង ស្រែកដាក់គេទៅហើយ
     « បើនិយាយចប់ហើយម៉ាក់នាំកូនស្រីម៉ាក់ចេញទៅ! »
ថាចប់គេក៏បែរខ្លួនបោះជំហានទៅក្នុងវិញបាត់
ទាំងមិនខ្វល់ពីអ្នកទាំងពីរ
     « អាយយយយ... ម៉ាក់មើលគាត់ចុះ!!! » អាកេមី ស្រែកទទ្រាំជើងខឹងនិង ជុងហ្គុក ដែលដើរចូលបន្ទប់បាត់មិនខ្វល់ពីនាង ម៉ាក់នាយក្រាស់ក៏ដើរចូលបន្ទប់ ចង់ហៅគេមកនិយាយគ្នាឱ្យស្រួលបួលតែក៏នឹកស្មានមិនដឹងនិងវគ្តមាននិងរាងតូចនៅគេងលើគ្រែរបស់ ជុងហ្គុក ដែលមិនដឹងអីនោះក៏ពោលឡើង...
     « ចេះធ្វើរឿងបែបនេះកើតដែល! នេះមែនទេហេតុផលមិនព្រមរៀបការនិងកូន មី » ម៉ាក់ ជុងហ្គុក ពោលឡើងដោយខ្សែភ្នែកសម្លឹងមើលមាឌតូចដែលដេកនៅលើគ្រែមិនព្រិល
     « ចេញទៅក្រៅសិនទៅ! » ដោយឃើញរាងមាំស្រែកដេញយ៉ាងខឹងសម្បាបែបនេះពួកគេទាំងពីរក៏នាំគ្នាដើរទៅបានដោយមិនហ៊ាននៅយូរ
     « មិនអីទេ! គេងទៀតទៅ! » គេលួងចូលមកជិត ថេយ៉ុង លួងឲ្យគេងវិញ ព្រោះពេលនេះ ថេយ៉ុង មើលទៅដូចទារកដែលគេងមិនទាន់ឆ្អែតចឹង! ពេលខ្លាតូចក៏បិទភ្នែកគេហើយរាងសង្ហាក៏នាំខ្លួនទៅក្រៅដើម្បីនិយាយជាមួយម៉ាក់គេឱ្យចប់ៗ។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now