ភាគ11 🍃🤍

1.1K 64 0
                                    

ល្ងាចបន្តិច ជុងហ្គុក ក៏ក្រោកទៅរៀបចំអាហារទុកឱ្យ ថេយ៉ុង ដេកកំពុងនោះ អាងពេល ថេយ៉ុង ក្រោកមកបានញាំជុំគ្នាល្មម! ជុងហ្គុក បានចម្អិនស្ទេកសាច់គោឱ្យ ថេយ៉ុង ដែលជាអាហារដែល ថេយ៉ុង ចូលចិត្ត មិនតែប៉ុណ្ណោះ ជុងហ្គុក ក៏បានថែមនៅស្រាក្រហមបន្ថែមរសជាតិពីលើស្ទេកបន្តិចទៀត! ស្ទេកសាច់គោនិងស្រាក្រហម បានរៀបចំដាក់នៅលើតុដែលមានរៀបចំផ្កាកុលាបពណ៍សរ ធ្វើឱ្យតុអាហារមួយនេះពិត Romantic ថែមជាមួយនិងទានក្រអូបអុចបន្ថែមក្លឹនក្រអូមមួយកម្រិត។

     « ថេ អូនក្រោកហើយ ក៏ងូតទឹកសិនទៅណា៎ រួចនិងបានមកញាំជាមួយគ្នា » ជុងហ្គុក ត្រូវម្រាមដៃតូចមកឱបចង្កេះពីក្រោយ ចំណែកគេជាប់ដៃចម្អិនម្ហូបនៅឡើយ
     « ជុប៎! អូនទៅងូតទឹកហើយ! » ថេយ៉ុង ចំទើតជើងឡើងថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតរួចក៏ ដើរសំដៅទៅបន្ទប់ទឹកបាត់! មិនមានអីចម្លែកទេព្រោះពួកគេតែងតែធ្វើបែបនេះដាក់គ្នាជារៀងរាល់ថ្ងៃ! ពេលដែល គេនៅក្បែរ ថេយ៉ុង ទើបគេដល់ថា ថេយ៉ុង ជាមនុស្សដែលទន់ភ្លន់គួរឱ្យថ្នាក់ថ្នម តែនៅក្នុងភ្នែកគេតែប៉ុណ្ណោះ ក្នុងភ្នែកអ្នកដទៃ ថេយ៉ុង អាចក្លែងធ្វើជារឹងមាំទាំងដែលគេដឹងច្បាស់ថា ថេយ៉ុង ពិតគេមិនមែនបែបនោះ ថេយ៉ុង ពិតជាត្រូវការអ្នកយល់ចិត្តនិងយកចិត្តទុកដាក់ពីអ្នកដទៃនិងពីមនុស្សដែលគេស្រលាញ់! ក្នុងភ្នែកមនុស្សទូទៅ ថេយ៉ុង គឺជាមនុស្សប្រុសម្នាក់ តែចំពោះក្នុងភ្នែកគេវិញ ថេយ៉ុង គ្រាន់តែជា Omega ម្នាក់ដែលទន់ខ្សោយទេ មិនមែនជាមនុស្សដែលរឹងមាំគ្រប់ពេលនោះទេ គេមិនដឹងទេថាតាំងតែពីមុនមក ថេយ៉ុង មានអារម្មណ៍ឯកាប៉ុណ្ណា ទទួលរងសម្ពាធយ៉ាងណានោះ គ្រាន់តែគេសន្យានិងខ្លួនឯងថានិងបំពេញអារម្មណ៍កក់ក្តៅឲ្យ ថេយ៉ុង និងមានតែភាពរីករាយ។
     « ជុងហ្គុក!! » ថេយ៉ុង ដើរចេញមកទាំងញញឹមស្រស់ មិនដឹងគួរនិយាយប្រាប់ពីអារម្មណ៍ថារំភើបយ៉ាងមិចទេ និយាយមិនចេញ!
     « ថេអូនមកអង្គុយមក! » ជុងហ្គុក ដើរមកតាមកៅអីឱ្យថេយ៉ុង អង្គុយ រួចក៏ដើរមកកន្លែងនាយមាំវិញ នាយក្រាស់ញញឹមស្រស់មើលទៅ ថេយ៉ុង ដែលអង្គុយនៅខាងមុនខ្លួន! ស្នាមញញឹមដែលមានក្តីសុខ ហើយមានតែ ជុងហ្គុក ទេដែលអាចធ្វើឱ្យគេញញឹមយ៉ាងមានក្តីសុខបែបនេះបាន
     « បងធ្វើក្នុងន័យអ្វីនិង? » ថេយ៉ុង សួរ ជុងហ្គុក រួចក៏ សម្លឹងមើលម្ហូបនៅលើចាននិងគិតក្នុងចិត្ត...
( គេសុំខ្ញុំរៀបការមែនទេ? នេះមានផ្កាមានអីទៀត!!! ព្រះអើយឯណាចិញ្ចៀនសុំរៀបការ?? គេលាក់នៅក្នុងស្ទេកទេដឹង? អូយក្នុងនិងច្បាស់ណាស់! ក្នុងរឿងគេតែងតែ surprise ហើយលាក់ទុកបែបនិង! គីម ថេយ៉ុង ឯងជិតបានប្ដីហើយ!!! ) ថេយ៉ុង គិតក្នុងចិត្តទាំងរំភើបអស់ពីពោះ មិនដឹងទេមកធ្វើ Surprise អីអ៊ីចឹងទេ បើគេមិនដឹងពីផ្ទៃការមុន ច្បាស់ណាស់ថាគេរំភើបដល់សន្លប់ជាមិនខាន តែសំណាងដឹងខ្លួនមុន! នេះគេមើលរឿងច្រើនមិនអត់ប្រយោជន៍ទេ មានប្រយោជន៍ពិតៗ ថេយ៉ុង ប្រឹងអង្គុយធ្វើមុខធម្មតា ចាំពេលឃើញចិញ្ចៀនចាំភ្ងាក់ផ្អើលឲ្យខ្លាំង
     « គ្មានក្នុងន័យអីទេ ថេយ៉ុង! បងឃើញសាច់គោនៅក្នុងទូរទឹកកយូរដែរខ្លាចខូចបងក៏យកមកចម្អិតញាំទៅ កុំឱ្យខូចទាន់ » ជុងហ្គុក ពោលឡើងទាំងមុខស្មើរហូតធ្វើឱ្យ តែ ថេយ៉ុង មិនជឿ! គេកុហកច្បាស់ណាស់ កុហកទាំងមុខស្មើ!
     « អ៊ីចឹងអូនញាំហើយណា៎! » ថេយ៉ុង ប្រញាប់ហាន់សាច់ដោយចង់ស្វែងរកមើលចិញ្ចៀន! តែក្នុងសាច់គ្មានចិញ្ចៀនអីនោះទេ ខាតចិត្តណាស់! ខំគិតថាគេនិងសុំរៀបការ បែបជាអត់ហើយថែមទាំងធ្វើសាច់ដែលទុកយូរឱ្យញាំទៀត ជុងហ្គុក ដែលលើកសាច់ដាក់ចូលទំពារក្នុងមាត់នោះ កាលដែលឃើញ ថេយ៉ុង ទម្លាប់សមនិងកាំបិតចុះនាយមាំក៏ហាមាត់សួរ
     « ថេកើតអី? ម៉េចក៏មិនញាំ? បងខំធ្វើណា៎! » ជុងហ្គុក និយាយទាំងទម្លាក់ទឹកមុខ ឃើញ ថេយ៉ុង ធ្វើបែបនេះគេអន់ចិត្តណាស់ខំធ្វើអាហារឱ្យគេមិនចង់បែបនេះ
     « ជុង!!! បងមិនសុំអូនរៀបការទេមែនទេ? អូនខំគិតថាបងដាក់ចិញ្ចៀនសុំអូនរៀបការនៅក្នុងសាច់នេះហើយតា៎!! » ថេយ៉ុង ធ្មេចភ្នែកបណ្តេាយឱ្យទឹកភ្នែកស្រក់ចុះ គេអន់ចិត្តមែនទែនណា៎ ខំគិតថានិងបានពាក់ចិញ្ចៀនផ្ទាល់ពីមនុស្សខ្លួនស្រលាញ់ហើយ ខំគិតទាំងរំភើបតែបែបជាអត់វិញគេខាតចិត្តណាស់
     « អូនគិតតែឯងខូចចិត្តតែឯងមកទឹកភ្នែកដាក់បង? » ជុងហ្គុក គេសើចហួសចិត្ត គេមិនដឹងទេថាក្មេងម្នាក់នេះគិតច្រើនដល់ណាដល់ណី ថាគេមកសុំរៀបការអីនៀក៎ បើគេសុំរៀបការមែនគេមិនមែនមកសុំនិងក្នុងខុនដូរអ៊ីចឹងទេ គេនិងទៅសុំរៀបការនៅកន្លែងណា Romantic រហូតដល់តែ ថេយ៉ុង រំភើបនិងបំភ្លេចថ្ងៃនោះមិនបាន
     « ហើយបងក៏មករៀបចំ sweet sweet romantic romantic អីបែបនេះ ក្នុងរឿងកូរ៉េគេថាតួប្រុសចង់សុំតួស្រីរៀបការហើយ! » ថេយ៉ុង លើកដៃចង្អុលទៅផ្កាកុលាបដែលរីកយ៉ាងស្រស់គ្នាមិនដឹងអីទេលើកដៃចង្អុលមុខគ្នាចំៗ ឯទានក្រអូបក៏គេចមិនផុតដែលគ្នា ថេយ៉ុង ចង្អុលតែទាំងពីរនិងទាំងដែលគ្នាមិនដឹងអីសោះ។
     « ទៀតក្នុងរឿងទៀត! ចឹងបានបងមិនចង់ឱ្យមើលរឿងកូរ៉េច្រើន » លើកមុនក៏ម្ដងដែល មកសួរថាគេនិងចេះធ្វើម្ហូបដែលអី ឃើញតួប្រុសក្នុងរឿងគេមិនចេះផង ចេះតែឆុងមី ឥឡូវមកទៀត ម្ដងនេះមកទ្រង់ទ្រាយធំជាងមុន មកគិតថាគេនិង Surprise សុំរៀបការអីនៀក៎! គិតច្រើនតែឯងមកយំខាតចិត្តដាក់គេ គេធ្វើនេះគ្រាន់តែចង់ឱ្យ Romantic បន្តិចសោះ ថ្នាក់ធ្វើបែបនេះគិតដល់ណាណីហើយចុះបើដល់ពេលគេ Surprise សុំរៀបការមែនទែននោះតើទៅជាយ៉ាងម៉េចទៅ??
     « ញាំទៅចាំមកទៅចិញ្ចៀនជ័រឱ្យ! » ជុងហ្គុក ពោលឡើងទាំងសើចចុងមាត់ បើចង់បានចិញ្ចៀនមានតែទិញចិញ្ចៀនជ័រឲ្យពាក់សិន រួចដល់តែការមែនទែនកាលណាពាក់ឲ្យធំពិនម្រាមដៃម៉ង ពូកែណាស់អារឿង ខឹងអន់ចិត្ត រឿងមិនដឹងបានមកពីណាទេ ខឹងទឹកភ្នែកដាក់គេហើយ ឯគេវិញនេះខំធ្វើអាហារឲ្យ ខំរៀបឱ្យ romantic ឱ្យញាំទៅមានអារម្មណ៍ល្អ តែបែបមកជាគិតច្រើន ខ្លួនឯងខឹងសុខយំស្រែក ជីវិត!
     « អាយ! បងឆ្កួត! អាណាគេពាក់ចិញ្ចៀនជ័រចឹងទេ! » ថេយ៉ុង ស្រែកជេរចេចពេលលឺ ជុងហ្គុក ថាចាំទិញចិញ្ចៀនជ័រឲ្យគេ នេះ ជុងហ្គុក គិតថាគេជាកូនក្មេងដែលចង់ពាក់ចិញ្ចៀន បៃតង ក្រហម អីអស់នោះមែន?
     « ពាក់អាជ័រសិនទៅ ចាំបងមានលុយទឹកពេជ្រឱ្យអូនពាក់ឱ្យជ្រែកខ្លួនម៉ង » ជុងហ្គុក មិនត្រឹមតែនិយាយទេ កាលដែលឃើញ ថេយ៉ុង ជ្រួញចិញ្ចើម នាយមាំក៏ដើរមកជិតព្រមទាំងលើកដៃចង្កាបម្រុងនិងឱបថើបថ្ពាល់ដើម្បីលួងទៅហើយ តែដៃដល់ស្រឡូនគ្មានរោមនោះក៏គ្រវាសមុខរាងមាំចេញនិងក្រោកអស់កម្ពស់និងនិយាយថា៖
     « យប់និងក៏ដេកក្រៅបន្ទប់ទៅ! » ចុងប្រយោគ ថេយ៉ុង និយាយរាងសង្កត់សំឡេងបញ្ជាក់ថាគេនិយាយនេះជាការពិតមិនមែននិយាយលេងសើច កាលដែលលឺសម្ដី ថេយ៉ុង ហើយនាយក្រាស់ក៏បានតែត្រឹមទម្លាក់ទឹកមុខចុះ ខំយកចិត្តយកថ្លើមហើយ ទៅបង្កើតរឿងមកឱ្យឈ្លោះគ្នាទខឹងគ្នាទាល់តែបាន លើកក្រោយចាំធ្វើ Romantic sweet sweet ស្អីទៀតហើយ ធ្វើធម្មតា ញាំធម្មតា ហើយកុំឱ្យរំភើបពេកគិតដល់ណាដល់ណីហើយមិនបានដូចការគិតមកខឹងអ៊ីចឹង។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now